**យុវវ័យវិទ្យាល័យទួលទំពូងប្រមាណ ២ ០០០នាក់ ប្តេជ្ញាចិត្តផ្លាស់ប្តូរឥរិយាបថមកអនុវត្តទម្លាប់ល្អគឺ«៣កុំ ១ការពារ»**សម្តេចតេជោ៖ កម្ពុជា និងកូឡុំប៊ី គួរតែស្វែងរកឱកាសបន្ថែមទៀត ពង្រីកនូវកិច្ចការជាមួយគ្នាលើសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**គណៈកម្មការទី៩រដ្ឋសភា​ ចុះជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាល​ខេត្តរតនគិរី**អភិបាលខេត្តបាត់ដំបង អំពាវនាដល់មន្រ្តីរាជការ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្ស និងនិស្សិតត្រូវមានស្មារតីជាតិនិយមចូលរួមគាំទ្រផលិតផលខ្មែរ បន្តពហិកាផលិតផលថៃ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងចាត់ទុកមូលធនមនុស្សគឺជា «ដង្ហើម នៃវឌ្ឍនភាពសង្គម-សេដ្ឋកិច្ចជាតិ»**រដ្ឋមន្រ្តី ហេង សួរ៖ កម្ពុជាមានភាពម្ចាស់​ការលើ​ការ​បណ្ដុះ​​បណ្ដាល និងផ្គត់ផ្គង់​កម្លាំងពល​កម្មផ្នែក​យាន​យន្ត​គ្រប់ប្រភេ​ទ​ចាប់​ពីចុង​ឆ្នាំ ២០២៧ខាង​មុខនេះ**លោកXi Jinping យកចិត្តទុកដាក់និងជំរុញការអភិរក្សបេតិកភ័ណ្ណវប្បធម៌ចិន**ខំប្រឹងពេញទំហឹងតាមចិត្ត ហ៊ានពលីជីវិត ដើម្បីមិនឱ្យប្រជាជនខកបំណង**កម្ពុជានឹងរៀបចំពិរព័ណ៍ដ៏ធំមួយប្រចាំឆ្នាំ ពិរព័ណ៍ផលិតផលអាស៊ាន-ចិនជាលើកទី២ចាប់ថ្ងៃទី១៩ ដល់ ២១ មិថុនាខាងមុខ**អុីរ៉ង់៖ សេចក្តីព្រាងចុងក្រោយនៃអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយអាមេរិក បានគ្របដណ្តប់លើបញ្ហាសំខាន់ៗជាច្រើន រាប់ចាប់ពីការងារនុយក្លេអ៊ែរ ការបើកច្រកសមុទ្រហ័រមូស និងការលើកលែងទណ្ឌកម្មប្រេង**លោក ត្រាំ រិះគន់យ៉ាងខ្លាំងចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើរដ្ឋធានីបេរូត ប្រទេសលីបង់ ហើយបានទាមទារឱ្យបញ្ឈប់ជាបន្ទាន់**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យកសិកម្ម៖ ការចិញ្ចឹមពិភពលោក ព្រមទាំងការពារអាកាសធាតុ**សម្តេចធិបតី ដាក់ចេញអនុសាសន៍មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា**សម្តេចធិបតី៖ ការបណ្ដុះបណ្ដាលជំនាញទន់ ឬ Soft skills គឺផ្ដោតសំខាន់លើការជំរុញលើកទឹកចិត្តខ្លួនឯង**សម្តេចធិបតី កោតសរសើរក្រសួងការងារ ដែលបានអនុវត្តយ៉ាងល្អលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ**សម្តេចធិបតី៖ រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងការងារ សហការជាមួយក្រសួងអប់រំ ដាក់ចេញនូវយន្តការ «គន្លងវិជ្ជាជីវៈ» ដែលជាសមិទ្ធផលរួមគ្នានៃការធ្វើបដិវត្តន៍កម្មថ្មី នៃប្រព័ន្ធអប់រំ**សម្តេចធិបតី ណែនាំដល់ក្រសួងការងារ បន្តយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលជំនាញដល់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ**សម្តេចធិបតី ប្រកាសគាំទ្រចំពោះការអនុវត្តការពង្រីកសេវាបណ្តុះបណ្តាលដល់កៀកមូលដ្ឋាន តាមរយៈការដាក់ឱ្យដំណើរការនូវថ្នាក់បណ្តុះបណ្តាលជំនាញចល័ត**សម្តេចធិបតី៖ ការកសាងធនធានមនុស្សមួយដែលជាធនធានសំខាន់សម្រាប់ប្រទេសជាតិ គឺត្រូវយកចិត្តទុកដាក់ទៅលើសុខភាព**សម្តេចធិបតី៖ ការកែច្នៃប្រជាជានកម្ពុជា ឱ្យក្លាយទៅជាមូលធនមនុស្សពិតប្រាកដ គឺស្មើនឹងការកែច្នៃគ្រាប់ពេជ្យឱ្យភ្លឺនិងមានតម្លៃឥតគណនា

សម្ដេចធិបតី បង្ហើបថា សម្តេចបានបញ្ជូនក្រុមការងារពិសេស ចុះពិនិត្យស្ថានភាពទេសចរណ៍ នៅខេត្តសៀមរាប ទាំងដែលអភិបាលខេត្តមិនដឹងខ្លួន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហើបថា ក្រោយមានព័ត៌មានផ្សព្វផ្សាយថា ខេត្តសៀមរាប មិនមានភ្ញៀវទេសចរមកកម្សាន្ត សម្តេចបានបញ្ជូនក្រុមការងារពិសេស ចុះពិនិត្យស្ថានភាពទេសចរណ៍ នៅខេត្តមួយនេះ ទាំងដែលអភិបាលខេត្តមិនដឹងខ្លួនផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបបែបនេះ ក្នុងឱកាសដែលសម្តេច និងលោកជំទាវបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូព៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤នេះ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆមាសទី១ ឆ្នាំ២០២៤ បើគិតពីភ្ញៀវទេសចរដែលចូលតាមច្រកព្រលានយន្ដហោះអន្តរជាតិ មានចំនួន ៣១ម៉ឺននាក់ បើធៀបនៅឆមាសទី១ ឆ្នាំ២០២៣ មានការកើន ហើយរបាយការណ៍ចំនួនទេសចរណ៍ គឺជាមូលដ្ឋានត្រូវស្វែងយល់។

បន្ថែមពីនេះ សម្តេចធិបតី បានឱ្យដឹងថា សម្តេចតែងតែទទួលបានរបាការណ៍ពីស្ថានភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាប់ជាប្រចាំពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ព្រមទាំងពីវិស័យឯកជន តាមរយៈការជួបដោយផ្ទាល់។

សម្តេចធិបតី បានអះអាងថា ការបញ្ជូនក្រុមការងារពិសេសចុះផ្ទាល់នៅតាមទីតាំងមានបញ្ហា គឺមិនមែនសម្តេចមិនទុកចិត្តលើមន្ត្រីមូលដ្ឋាននោះទេ ប៉ុន្តែ ត្រូវការផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍របស់មន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរមូលដ្ឋានជាដើ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានទម្លាយថា សម្ដេចបានចុះដោយផ្ទាល់នៅតំបន់ Pub Street នៅខេត្តសៀមរាប នារាត្រីថ្ងៃទី ១៧ កក្កដា ២០២៤ ដើម្បីស្ដាប់ពីបញ្ហាប្រឈមជាក់ស្ដែងរបស់វិស័យទេសចរណ៍ ពិសេសដើម្បីស្វែងយល់ឱ្យច្បាស់នូវទិន្នន័យភ្ញៀវទេសចរ។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី ក៏ណែនាំឱ្យរៀបចំកន្លែងផ្សេងៗ ដើម្បីទាក់ទាញទេសចរណ៍នៅខេត្តសៀមរាប ដូចជាការជិះទូក និងការលេងកម្សាន្ដអចិន្ដ្រៃយ៍។ សម្តេចថាតាមរយៈការសាកសួរអាជីវករ ចាប់ពីខែតុលាតទៅ នឹងមានទេសចរណ៍កើនឡើង ខណៈព័ត៌មាននេះស៉ីសង្វាក់គ្នាជាមួយរបាយការណ៍ដែលអភិបាលខេត្តរាយការណ៍ទៅសម្ដេច។

សម្ដេចធិបតី ក៏បានបង្ហើបថា សម្តេចនឹងជួបជាមួយប្រជាពលរដ្ឋផ្ទាល់ ដែលកំពុងប្រកបអាជីវកម្មនៅតាមហាង ក្រៅតំបន់ផាប់ស្ដ្រីត ដោយមិនជូនដំណឹងជាមុនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង