**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”

ក្រុម Houthis ធ្វើប្រតិបត្តិការយោធានៅឈូងសមុទ្រ Aden និងតំបន់ Eilat របស់អ៊ីស្រាអែល

បរទេស៖ កាលពីថ្ងៃអាទិត្យ ក្រុមឧទ្ទាម Houthis របស់ប្រទេសយេម៉ែនបាននិយាយថា ពួកគេបានធ្វើប្រតិបត្តិការយោធាចំនួន០២ គឺ៖ ទី១.នៅឈូងសមុទ្រ Aden និងទី២.នៅតំបន់ Eilat ស្ថិតនៅភាគខាងត្បូងបំផុតប្រទេសអ៊ីស្រាអែល។

អ្នកនាំពាក្យយោធា Houthi លោក Yahya Saree បានឲ្យដឹងថា ក្រុមនេះបានកំណត់គោលដៅលើនាវាអ៊ីស្រាអែលឈ្មោះ MSC UNIFIC នៅឈូងសមុទ្រ Aden ដែលវាយប្រហារដោយមីស៊ីលផ្លោង និងដ្រូន បន្ថែមពីលើការវាយប្រហារលើគោលដៅយោធានៅតំបន់ Eilat ដែលវាយប្រហារដោយដ្រូន។

អ្នកនាំពាក្យបានបន្តថា ប្រតិបត្តិការយោធាចុងក្រោយរបស់ Houthi ដែលបានធ្វើឡើងជាការឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis កាលពីថ្ងៃសៅរ៍ ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៩០នាក់ និងបង្ករបួសដល់មនុស្ស ៣០០នាក់ផ្សេងទៀត នេះបើយោងតាមក្រសួងសុខាភិបាលតំបន់ហ្គាហ្សា។

ដោយឡែក ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍០១កាលពីថា ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក (UAV) ដែលគាំទ្រដោយអ៊ីរ៉ង់ចំនួន ០២គ្រឿង និងនាវាលើផ្ទៃដីគ្មានមនុស្សបើក (USV) ០១គ្រឿងនៅក្នុងសមុទ្រក្រហម រួមជាមួយ Houthi យន្តហោះគ្មានមនុស្សបើក ០១​គ្រឿង​នៅ​ក្នុង​តំបន់​គ្រប់គ្រង​ដោយក្រុម Houthi នៃនៃប្រទេសយេម៉ែន។

ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបានបន្តថា ការវាយប្រហារនោះធ្វើឡើងដោយកំណត់ថា ប្រព័ន្ធទាំងនេះបង្ហាញការគំរាមកំហែងចំពោះសហរដ្ឋអាមេរិក កងកម្លាំងចម្រុះ និងនាវាជំនួញនៅក្នុងតំបន់។

អត្ថបទដែលជាប់ទាក់ទង