ឯកឧត្ដម ជីវ សុងហាក់ ដឹកនាំកិច្ចប្រជុំរបស់ គណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម
បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសទី១ នៃគណៈកម្មការ ដើម្បីពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីបទប្បញ្ញត្តិនីតិវិធីពាណិជ្ជកម្ម។
កិច្ចប្រជុំខាងលើក៏មានការចូលរួមពី ឯកឧត្ដមអនុប្រធាន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកគណៈកម្មការរៀបចំដំណើរការតុលាការពាណិជ្ជកម្ម៕

