គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការត្រៀមរៀបចំកម្មវិធី ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ខួបលើកទី៨

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារទី ៩ ខែកក្កដា ឆ្នាំ ២០២៤ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ជ.ប.ជ ) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការត្រៀមរៀបចំកម្មវិធី ទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ខួបលើកទី៨ នាស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព សម្ដេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេងយៀត ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ និងជាព្រះចៅអធិការវត្តឧត្តណាលោម និងលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ( គ.ជ.ប.ជ ) នាទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពី ព្រះសង្ឃគណៈមហានិកាយ និងគណៈធម្មយុត្តនិកាយ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង តំណាង ក្រសួង អង្គភាព សមាគម និងមន្ត្រីជាច្រើនរូប៕

