**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

មន្ត្រីជំនាញក្រសួងអប់រំ ១០រូប ‎ចូលរួមវគ្គបណ្ដុះបណ្ដាលអន្តរជាតិ អភិវឌ្ឍសមត្ថភាពគ្រូបង្រៀនកម្មវិធី KLIC LEADer នៅកូរ៉េ ‎

ភ្នំពេញ៖‎ មន្ត្រីជំនាញក្រសួងអប់រំ​ យុវជន​ និងកីឡា​ និងគ្រូបង្រៀនកម្ពុជា ចំនួន១០រូប​ បានតំណាងសិក្ខាកាមកម្ពុជា​ រួមជាមួយសិក្ខាកាមមកពី ៥ប្រទេសផ្សេងទៀត ដូចជា ម៉ុងហ្គោលី វៀតណាម​ ឡាវ ម៉ារ៉ូកូ និងតង់ហ្សា‌‎នៀ ដែលមានសរុបចំនួន ៦០រូប បានចូលរួម​វគ្គបណ្ដុះបណ្ដាលអន្តរជាតិអភិវឌ្ឍសមត្ថភាពកម្រិតខ្ពស់កម្មវិធី​ KLIC LEADer ‌‎ប្រព្រឹត្តទៅនៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ដែលមានរយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤។

‌‎សិក្ខាកាមដែលចូលរួមទាំងអស់គឺជាអតីតសិក្ខាកាមនៃកម្មវិធី KLIC នៅសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការប្រើ‌‎ប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអប់រំ និងបាននាំឲ្យការផ្លាស់ប្តូរជាវិជ្ជមានជាច្រើននៅកម្រិតសាលារៀន និងសហគមន៍នាពេលកន្លង។

កម្មវិធីបណ្តុះបណ្តាលនេះ​​ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖‎
១. អភិវឌ្ឍសមត្ថភាពដល់សិក្ខាកាម ដែលជាអ្នកដឹកនាំ ក្នុងការជំរុញបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ ‎
‎២. បង្កើតបណ្ដាញសហគមន៍សិក្សាវិជ្ជាជីវៈគ្រូបង្រៀន (Professional Learning Community) នៅតាមកម្រិត‌‎សាលារៀន និងក្នុងតំបន់ ដើម្បីលើកកម្ពស់ការអប់រំបែបឌីជីថល
‎៣. បង្កើតផែនការសកម្មភាព និងលើកកម្ពស់ការចូលរួមរបស់លោកគ្រូ អ្នកគ្រូក្នុងការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈគ្រូ‌‎បង្រៀន ផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យាអប់រំ​
‎៤. បង្កើនកិច្ចសហការជាមួយប្រទេសជាដៃគូដែលបានចូលរួម ចែករំលែកបទពិសោធន៍ និងបច្ចេកទេសបច្ច្ចេកវិទ្យាឌីជីថលថ្មីៗ‎​​ ជំរុញការបង្កើតភាពជាដៃគូរវាងសាលារៀននិងសាលារៀន
‎៥. បង្កើនកិច្ចសហការជាមួយភាគីកូរ៉េដើម្បីបន្តនិរន្តភាពការផ្សព្វផ្សាយ និងចែករំលែកការប្រើប្រាស់បច្ចេកវិទ្យាឌីជី‌‎ថលទៅក្នុងការបង្រៀន និងរៀន
‎៦. ជំរុញ និងគាំទ្រសហគមន៍វិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែមានសកម្មភាព និងនិរន្តរភាព

វគ្គបណ្ដុះបណ្ដាលនេះរៀបចំដោយ ក្រសួងអប់រំនៃសាធារណរដ្ឋកូរ៉េ និងវិទ្យាស្ថានអប់រំ ‎IACE ក្រោមការសម្របសម្រួលដោយ នាយកដ្ឋានបរិវត្តកម្មឌីជីថល ក្រសួងអប់រំ យុវជន និង‌‎កីឡា នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវសូចនាករការអនុវត្តរយៈពេលវែងនៃការដោះស្រាយគម្លាត‌‎អប់រំសកល ដោយការពង្រឹងសមត្ថភាពឌីជីថលរបស់គ្រូបង្រៀន គ្រូបង្រៀនត្រូវតែក្លាយជា “ភ្នាក់ងារផ្លាស់ប្ដូរ” និង‌‎ដឹកនាំការផ្លាស់ប្ដូរជាក់ស្ដែងនៅក្នុងសាលារៀននៅក្នុងប្រទេសសហប្រតិបត្តិការ។

គួរបញ្ជាក់ផងដែរថា កម្មវិធី​ KLIC (Korean digital-Learning Improvement Cooperation) ជាកិច្ចសហការប្រតិបត្តិការតាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន​ រវាងក្រសួងអប់រំ យុវជន និងកីឡា​ និងមន្ទីរអប់រំទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ​​​។ កិច្ចសហប្រតិបត្តិការនោះ​​ ផ្តោតសំខាន់លើការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកម្ពុជាលើការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសម្រាប់លើកកម្ពស់ការបង្រៀន-រៀននៅ និងឧបត្ថម្ភគាំទ្រនូវសម្ភារៈបច្ចេកវិទ្យា ដល់អង្គភាពជំនាញ និងគ្រឹះស្ថានសិក្សាគោលដៅជាច្រើនគ្រឿងសំដៅជំរុញប្រសិទ្ធភាពក្នុងការអប់រំបែបឌីជីថលនៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង