**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ធនាគារ វឌ្ឍនៈក្រុងបាវិត សាខាទី៤០

ភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ ១កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ សម្ពេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី ក្នុងពិធីសម្ពោធជាផ្លូវការធនាគារ វឌ្ឍន:ក្រុងបាវិត សាខាទី៤០ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង ដែលជាសមិទ្ធផលថ្មីមួយរបស់ធនាគារ វឌ្ឍនៈ មានកម្ពស់ ១០ជាន់ ហើយនឹងក្លាយជាអគារពាណិជ្ជកម្មដ៏លេចធ្លោមួយនៅ កណ្តាល ក្រុងបាវិត សម្រាប់បម្រើសេវាកម្មហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ និងប្រកបដោយនិរន្តរភាព។

អ្នកឧកញ៉ា ឈុន លាង បណ្ណាធិការនៃធនាគារ វឌ្ឍនៈ បានលើកឡើងថា ធនាគារ វឌ្ឍន:គឺជាគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុកមួយមានស្តង់ដារអន្តរជាតិ ត្រូវបានបង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ។ ធនាគារ វឌ្ឍនៈនឹងផ្តល់ជូននូវផលិតផល និង សេវាកម្ម ផ្នែកធនាគាររូបវន្តបុគ្គល និងពាណិជ្ជកម្មដ៏ពេញលេញ យ៉ាងសម្បូរបែបដែល មានដូចជា សេវាប្រាក់បញ្ញើ សេវាឥណទាន និងសេវាធនាគារតាមឌីជីថល ជាពិសេស ឆ្លុះបញ្ចាំង ពីនិន្នាការដ៏ទំនើប ដែលមានការវិវឌ្ឍន៍ និងរីកចម្រើនឥតឈប់ឈរ។

អ្នកឧកញ៉ា ឈុន លាង បានបន្តទៀតថា បច្ចុប្បន្ន ធនាគារ វឌ្ឍនៈ មានសាខាចំនួន ៤០ នៅទូទាំង២៣ ខេត្តក្រុងរួចមកហើយ។ ក្នុងនោះរាជធានីភ្នំពេញ មាន ១៤សាខា ដោយឡែកសម្រាប់ខេត្តស្វាយរៀង គឺមានសាខាទី ៤០ នៅក្នុងក្រុងបាវិត ហើយនៅពេលដ៏ខ្លីខាងមុខនេះ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់សាខា ធនាគារ វឌ្ឍនៈនៅក្នុងក្រុងស្វាយរៀងខេត្តស្វាយរៀង ផងដែរ។

ថ្លែងក្នុងពិធីនោះផងដែរ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ក៏បានលើកឡើងថា វត្តមានរបស់ ធនាគារ វឌ្ឍនៈនៅក្នុងក្រុងបាវិតនាពេលនេះ បានបង្ហាញឲ្យឃើញពីការសម្រេចចិត្តរបស់ ស្ថាបនិកធនាគារ ក្នុងការបង្ខិតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឲ្យមកជិតប្រជាពលរដ្ឋ។

ឯកឧត្តមអភិបាលខេត្ត បានបន្តទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម សំដៅសម្រេច ចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ និងដើម្បីឆ្លើយតបទៅនឹង បដិវត្តន៍ ឧស្សាហកម្មទី៤ ការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាសកល ដែលបច្ចេកវិទ្យាឌីជីថលកំពុង ដើរតួនាទីស្នូល និងជាចលករសំខាន់គ្របដណ្តប់លើគ្រប់ទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, រួមទាំងវិស័យហិរញ្ញវត្ថុ និងធនាគារ។

លោក Anthony Chin អគ្គនាយកប្រតិបត្តិ បានលើកឡើងពីការប្តេជ្ញាចិត្ត ក្នុងការបង្កើនបទពិសោធន៍ប្រព័ន្ធធនាគារទាំងនៅសាខា និងឌីជីថលសម្រាប់អតិថិជន។ លោកបានបញ្ជាក់បន្ថែមថា «ឥឡូវនេះយើងកំពុងធ្វើការដោយឥតឈប់ឈរ ដើម្បីនាំយក នូវបទពិសោធន៍ធនាគារដ៏ល្អបំផុត ជូនដល់អតិថិជនដោយផ្តោតសំខាន់លើការរួមបញ្ចូលគ្នា នៃសេវាធនាគារនៅតាមសាខា និងឌីជីថលូបនីយកម្មដើម្បីបំពេញតម្រូវការផ្សេងៗ និង បទពិសោធន៍យ៉ាងរលូន»។

លោក Anthony Chin បានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ធនាគារ វឌ្ឍនៈ ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះថា «ការបន្តពង្រីកសាខាជាបន្តបន្ទាប់របស់យើង គូសបញ្ជាក់ពីការ ប្តេជ្ញាចិត្តដោយឥតឈប់ឈររបស់យើងចំពោះប្រទេសកម្ពុជានិងប្រជាជនកម្ពុជាដែលត្រូវបានបង្កើតឡើងដោយប្រជាជនកម្ពុជា យើងនៅទីនេះនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីប្រទេសកម្ពុជា»។

ធនាគារ វឌ្ឍនៈមានកិត្តិយសក្នុងការទទួលបានពានរង្វាន់ធំៗជាច្រើនបន្តបន្ទាប់។ ដោយឡែក ក្នុងឆ្នាំ ២០២៤ នេះ ធនាគារ វឌ្ឍនៈ បានទទួលពានរង្វាន់ធំៗចំនួន ៣ ដែលរួមមាន៖

-ពានរង្វាន់ “Mobile Banking & Payment Initiative of the Year – Cambodia” ពីប្រទេសសិង្ហបុរី សម្រាប់ការទទួលស្គាល់អំពីលក្ខណៈពិសេស និងបច្ចេកវិទ្យាទំនើបនៃបទពិសោធន៍ក្នុងការផ្តល់សេវាកម្មរបស់ ធនាគារ វឌ្ឍនៈ នៅប្រទេសកម្ពុជា។

-ពានរង្វាន់ “Best Mobile Banking Application” ពីទស្សនាវដ្តីGlobal Business Magazine Awards 2024 សម្រាប់ការបង្កើតកម្មវិធីធនាគារចល័តដែលល្អជាងគេ។

-ពានរង្វាន់ “Best Business Banking & Trade Services Institution 2024 – Cambodia” ពីកម្មវិធី South East Asia Business Awards 2024 សម្រាប់ការទទួលស្គាល់ធនាគារ វឌ្ឍនៈ ស្ថិតក្នុងចំណោមអាជីវកម្មធនាគារ និងស្ថាប័នផ្តល់សេវាពាណិជ្ជកម្ម ដែលល្អដាច់គេ ៕

អត្ថបទដែលជាប់ទាក់ទង