ប្រតិភូកូរ៉េ អញ្ជើញមកដល់កម្ពុជា ដើម្បីចូលរួមសិក្សាភូមិសាស្ត្រលើទីលាន មុនពេលចាប់ផ្តើមវគ្គហ្វឹកហ្វឺនត្រីភាគី UNTTP នាពេលខាងមុខ

ភ្នំពេញ៖ ប្រតិភូនៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកដល់ប្រទេសកម្ពុជា នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ដែលត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ឧត្តមសេនីយ៍ទោ ចាន់ ដារ៉ារិទ្ធ ប្រធានជំនាញគ្រប់គ្រងធនធានមនុស្ស នៃមជ្ឈមណ្ឌលជាតិ រក្សាសន្តិភាព នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
ការមកដល់របស់គណៈប្រតិភូទាំងអស់គឺ ដើម្បីចូលរួមសិក្សាភូមិស្ត្រលើទីលានជាក់ស្តែង មុនពេលបើកវគ្គហ្វឹកហ្វឺនគ្រឿងចក្រធុនធ្ងន់ប្រឆាំងគ្រឿងផ្ទុះកែច្នៃ លើគម្រោងត្រីភាគី កម្ពុជា-កូរ៉េ-អសប ដែលនឹងប្រព្រឹត្តិទៅក្នុងខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

