ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការបង្កើតគណៈកម្មការចំពោះកិច្ចដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ នៅតាមបណ្ដារាជធានី-ខេត្ត។
ក្នុងលិខិតបង្គាប់ បានបញ្ជាក់ថា គណៈកម្មការចំពោះកិច្ចនេះមាន ឯកឧត្តមសន្ដិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុប្រធានអចិន្ដ្រៃយ៍ អមដោយអនុប្រធាន៣រូប និងសមាជិកជាច្រើនរូបផ្សេងទៀត ៕

