**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ

អត្ថាធិប្បាយ៖ ការដំឡើងអាករពិសេសលើបារីជាជម្រើសដ៏ល្អក្នុងការកាត់បន្ថយការប្រើប្រាស់បារី នៅកម្ពុជា


ភ្នំពេញ៖ គ្រប់ភាគីពាក់ព័ន្ធ ចង់ឱ្យមានការដំឡើងអាករពិសេសលើបារី នៅកម្ពុជា ដើម្បីកាត់បន្ថយ និងទប់ស្កាត់ការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។
ថ្លែងក្នុង” វេទិកាយុវជនស្ដីពី វិធានការពន្ធថ្នាំជក់ ” នៅថ្ងៃទី 27 ខែមិថុនា ឆ្នាំ2024 ដែលរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា លោកស្រីវេជ្ជបណ្ឌិត ADA MOADSIRI តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា បញ្ជាក់ថា “ការដំឡើងអាករពិសេសលើបារីប្រកបដោយប្រសិទ្ធភាព ត្រូវតែធ្វើឱ្យតម្លៃបារីមានកំរិតខ្ពស់ ដើម្បីធ្វើឱ្យលទ្ធភាពទិញមានការលំបាក ទើបអាចទប់ស្កាត់ការប្រើប្រាស់បារីប្រកបដោយប្រសិទ្ធភាព។” លោកស្រីបន្តថា “ឧបសគ្គដែលរារាំងការដំឡើងអាករពិសេសលើបារីកន្លងមក គឺដោយសារមានការបំភាន់ព័ត៌មានមួយចំនួនរបស់ឧស្សាហកម្មថ្នាំជក់តាមរយៈការលើកឡើងថា៖ ① ដំឡើងអាករពិសេសលើបារីធ្វើបាបអ្នកមានជីវភាពក្រីក្រ ② ដំឡើងអាករពិសេសលើបារីនឹងធ្វើឱ្យបាត់បង់ចំណូលពន្ធរដ្ឋ ③ ការដំឡើងអាករពិសេសលើបារីនឹងនាំឱ្យមានការគេចពន្ធ ដែលព័ត៌មានទាំងនេះសុទ្ធតែជាព័ត៌មានមិនពិត (SCARE TACTICS)។” លោកស្រីក៏បានចង្អុលបង្ហាញថា “ឧស្សាហកម្មថ្នាំជក់ប្រើប្រាស់ការបំភាន់ទាំងនេះ ក្នុងគោលបំណងតែមួយគត់ គឺរារាំងឬពន្យារពេលមិនឱ្យដំឡើងអាករពិសេសលើបារី។
ឯកឧត្តមបណ្ឌិត សុខទូចប្រធានរាជបណ្ឌិត្យភាកម្ពុជាបានគាំទ្រឱ្យមានការដំឡើងពន្ធលើផលិតផលថ្មីជាក់ឱ្យបានខ្ពស់ ដើម្បីកាត់បន្ថយអ្នកប្រើប្រាស់ ជាពិសេសយុវជន ព្រោះបើពន្ធឡើងថ្លៃខ្ពស់នោះ ប្រជាពលរដ្ឋនិងពិចារណាឈប់ប្រើប្រាស់ផលិតផលថ្នាំជក់នេះ ។
ឯកឧត្តម ទូច ចាន់ធី តំណាងក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ក៏គាំទ្រឱ្យរាជរដ្ឋាភិបាលធ្វើការដំឡើងអាករពិសេសលើបារីផងដែរ ដោយលោកបានសង្កត់ធ្ងន់ថា “ការដំឡើងអាករពិសេសលើបារីនឹងជួយឱ្យរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1 នៅមុំទី3ដែលចង្អុលបង្ហាញថាត្រូវការលើកកម្ពស់សុខភាពនិងសុខុមាលភាពប្រជាជន។”
លោក បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃ រាជ បណ្ឌិត្យ សភា កម្ពុជា បានបញ្ជាក់ថា “យោងតាមគោលការណ៍ Incentives នៅក្នុងទ្រឹស្តីសេដ្ឋកិច្ច ការយកអាករពិសេសលើបារីខ្ពស់ ធ្វើឱ្យថ្លៃបារីមានការកើនឡើង ហើយបានរួមចំណែកក្នុងការកាត់បន្ថយការប្រើប្រាស់បារី សម្រាប់ក្រុមជនងាយរងគ្រោះ មានប្រាក់ចំណូលទាប និងអាចធ្វើឱ្យប្រសើរឡើងនូវសុខភាពសាធារណៈ ដែលរួមចំណែកកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលលើវិស័យសុខភាពសាធារណៈទៅពេលអនាគត។”
លោកវេជ្ជ. មុំ គង់ អ្នកជំនាញលើវិស័យថ្នាំជក់នៅកម្ពុជាបានគាំទ្រការអំពាវនាវរបស់អង្គការសុខភាពពិភពលោក ដោយថ្លែងថា“គ្រប់ប្រទេសដែលបានដំឡើងអាករពិសេសលើបារី សុទ្ធតែទទួលបានប្រាក់ចំណូលពន្ធកើនឡើងយ៉ាងច្រើន។ ជាក់ស្ដែងនៅប្រទេសថៃ នៅពេលរដ្ឋាភិបាលថៃយកអាករពិសេសលើបារី 55% នៅឆ្នាំ1993 រដ្ឋទទួលបានប្រាក់ចំណូលត្រឹមតែ 530 លានដុល្លារ ប៉ុន្តែនៅពេលរដ្ឋាភិបាលដំឡើងអាករពិសេសលើបារីរហូតដល់ 90% នៅឆ្នាំ2017 រដ្ឋទទួលបានប្រាក់ចំណូលរហូតដល់ ២២៨៧ លានដុល្លារ ហើយករណីដំឡើងអាករពិសេសលើបារី នាំឱ្យកើនចំណូលពន្ធរដ្ឋនេះ ក៏បានកើតឡើងនៅប្រទេសហ្វីលីពីនផងដែរ។”
ឯកឧត្តមបណ្ឌិត ម៉ម សារិទ្ធ សាស្រ្តាចារ្យសេដ្ឋកិច្ច បានថ្លែងថា “កិច្ចចាំបាច់និងបន្ទាន់ គឺការដំឡើងអាករពិសេសលើបារី ដោយសំអាងលើ គ្រោះថ្នាក់នៃការប្រើប្រាស់បារីថ្នាំជក់ ចំពោះសុខភាពសាធារណៈ (ជាពិសេសកម្លាំងពលកម្ម) និងផលចំណេញនៃចំណូលថវិកា ជាមួយនឹងស្ថានការណ៍បច្ចុប្បន្ន ដែលការហូតអាករពិសេសលើបារីមានកម្រិតទាបនៅឡើយ។ ការដំឡើងអាករពិសេសលើបារីបន្ថែម ជាយុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ សម្រាប់ទាំងសុខភាពសាធារណៈ ទាំងហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្តម វ៉ាន់ ពុទ្ធិពល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា”ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រឹងប្រែងធ្វើយ៉ាងណាឱ្យមានការកើនឡើង អាករពិសេសលើបារី និងតម្លៃបារី និងកំពុងធ្វើកំណែទម្រង់ទៅលើប្រព័ន្ធពន្ធ និងរដ្ឋបាលពន្ធ។ ”
ក្នុងនាមអង្គនីតិបញ្ញាតិ ឯកឧត្តម សោម ចិន អនុប្រធានគណៈកម្មការទី8 នៃរដ្ឋសភាបានបញ្ជាក់ថា “គណៈកម្មការទី8 នៃរដ្ឋសភាតែងតែចាត់ទុកការប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងជាអទិភាព ដែលការប្រើប្រាស់ថ្នាំជក់ជាកត្តាហានិភ័យមួយ ហើយការដំឡើងអាករពិសេសលើបារី ជាយន្តការមានប្រសិទ្ធភាពមួយក្នុងការកាត់បន្ថយជំងឺមិនឆ្លង។
សូមបញ្ជាក់ថា យោងតាមការសិក្សារបស់អង្គការអន្តរជាតិចំនួន៣ បានរកឃើញថា ថ្នាំជក់នៅតែកត្តាហានិភ័យចម្បង ដែលប៉ះពាល់ដល់សុខភាព សង្គម សេដ្ឋកិច្ច និងបរិស្ថាន ដោយបានបង្កឲ្យខាតបង់ចំណូលថវិកាជាតិ (GDP) 3% និង មានពលរដ្ឋប្រមាណ ១៥០០០ នាក់ស្លាប់ ជារៀងរាល់ឆ្នាំ ៕

អត្ថបទដែលជាប់ទាក់ទង