អាវភ្លៀងអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ម៉ៅ ឈឿ នាយកមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ បានអញ្ជើញប្រគល់អាវភ្លៀងអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥។
ក្នុងឱកាសនេះ លោកវរសេនីយ៍ឯក នាយកមន្ទីរពេទ្យ ជួសមុខឲ្យនាយទាហាន នាយទាហានរង និងពលទាហាន ទូទាំងមន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥ សូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេ តែងតែយកចិត្តទុកដាក់ គិតគូរពីសុខទុក្ខ សុខមាលភាព និងជីវភាពរស់នៅរបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ គ្រប់កាលៈទេសៈ និងគ្រប់រដូវកាលជារៀងរាល់ឆ្នាំ៕

