**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

អភិបាលខេត្តពោធិ៍សាត់៖ អ្វីៗដែលមានសព្វថ្ងៃនេះ គឺបានមកពីការលះបង់សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត របស់អតីតយុទ្ធជន

ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានកិត្តិយស សមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានលើកឡើងថា អ្វីៗដែលប្រទេសជាតិ និងប្រជាជនកម្ពុជា រស់នៅដោយសុខសាន្ត មានជីវភាពធូរធារ ប្រទេសមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ចាប់ពីទីក្រុងដល់ជនបទនោះ គឺបានមកពីការលះបង់កម្លាំងកាយចិត្ត ស្មារតី ឆន្ទៈ សាច់ស្រស់ ឈាមស្រស់ និងអាយុជីវិត របស់វីរៈយុទ្ធជន យុទ្ធនារី ពោលគឺរៀមច្បងដែលជាអតីតយុទ្ធជនកម្ពុជា រួមជាកម្លាំងមហាសាមគ្គី ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃ«សន្តិភាព»។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងបែបនេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១១៥នាក់ និងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ២០០៧ – ២១ មិថុនា ២០២៤) នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤នេះ។

បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានរាយការណ៍ពីសកម្មភាពការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តរួចមក ឯកឧត្តម ខូយ រីដា បានថ្លែងថា អតីតយុទ្ធជន គឺជាអ្នកដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ជានិមិត្តរូបនៃស្មារតីលះបង់ ពលីកម្ម ដើម្បីជាតិ និងជាអ្នកស្នេហាជាតិពិតប្រាកដដោយសកម្មភាពជាក់ស្តែង។ អតីតយុទ្ធជនកម្ពុជា ក៏ជាសក្ខីភាពនៃវីរភាពរបស់ប្រជាជនកម្ពុជាផង ដែរគុណូបការៈដ៏ឧត្តុង្គឧត្តមនេះ ចាំបាច់ត្រូវមានសកម្មភាពឆ្លើយតប និងត្រូវផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ ឱ្យបានស័ក្តិសមបំផុត។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា សង្គ្រាម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិចបំផ្លាញសង្គមជាតិខ្ទេចខ្ទីដល់ឬសគល់ ហើយបន្សល់ទុកផលវិបាកច្រើនរាប់មិនអស់ ជាក់ស្តែងអតីតយុទ្ធជន ជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលី មរណៈជាច្រើននាក់រហូតមកដល់សព្វថ្ងៃ។ ដោយឡែកវិស័យអតីតយុទ្ធជន ក៏ត្រូវបានបង្កើតឡើងនូវប្រព័ន្ធសន្តិសុខសង្គម សម្រាប់អតីតយុទ្ធជន តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដោយរៀបចំឱ្យមានរបបធានារ៉ាប់រងសង្គមជាជំហានៗ ស្របតាមការរស់ឡើងវិញរបស់ប្រទេសជាតិ និងការរីកចម្រើននៃសេដ្ឋកិច្ចជាតិផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា បច្ចុប្បន្ននេះជនពិការ និវត្តជន និងជនបាត់បង់ សមត្ថភាពការងារ បានទទួលរបបគោលនយោបាយពីរដ្ឋ និងទទួលបានប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីយ៍ជាតិខ្មែរ ចំនួន៥ម៉ឺនរៀល ព្រមទាំងបានដំឡើងប្រាក់ខែជាបន្តបន្ទាប់ ដោយតម្លាភាព គណនេយ្យភាព និងទាន់ពេលវេលា។

ឯកឧត្តមអភិបាល បានបន្ថែមថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលបានបង្កើតឡើង ក្នុងរយៈពេល១៧ឆ្នាំមកនេះ បានខិតខំធ្វើសកម្មភាពជាក់ស្តែង ប្រកបដោយលទ្ធផលផ្លែផ្កាជាច្រើន សម្រាប់រួមចំណែកក្នុងការ ពង្រឹងពង្រីកតួនាទីរបស់អតីតយុទ្ធជន ការកែលំអជីវភាព និងការពង្រឹងធ្លុងសាមគ្គីភាព ក្នុងជួរអតីតយុទ្ធជន រួមចំណែកក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ តាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ ឱ្យមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល បន្តរក្សាស្មារតីវីរភាពដ៏ឧត្តុងឧត្តម និងសេចក្តីថ្លៃថ្នូរ ជាពលរដ្ឋឆ្នើមរបស់មាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អ ក្នុងសង្គមជាតិ។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទូទាំងប្រទេស ពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេង របស់អតីតយុទ្ធជនគ្រប់ៗរូបចំពោះជាតិមាតុភូមិ។

ឆ្លៀងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា ក៏បានចែកអំណោយជានិមិត្តរូប ជូនដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង ប្រមាណ១១៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន មី១កេស ទឹកបរិសុទ្ធ១កេស សារុង១ និងថវិកា៤ម៉ឺនរៀល ដែលជាការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវឺរីជីស Khmer Beverages ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង