**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

គណៈប្រតិភូកម្ពុជា ចាកចេញពីប្រទេសអេស្ប៉ាញ និងកំពុងបន្តបេសកកម្មក្នុងប្រទេសអាល្លឺម៉ង់ ដោយទស្សនកិច្ចក្រុមហ៊ុន UVEX ដែលជាក្រុមហ៊ុនមានមុខសញ្ញាវិនិយោគផលិតសម្ភារៈការពារ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចាកចេញពីប្រទេសអេស្ប៉ាញ និងកំពុងបន្តទស្សកិច្ចក្នុងប្រទេសអាល្លឺម៉ង់ ដោយអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត Claus Jurgen Lurz នាយកឧត្តមអាជីវកម្ម ក្រុមហ៊ុន UVEX ដែលជាក្រុមហ៊ុនផលិតសម្ភារៈការពារដែលមានគុណភាពខ្ពស់ ពិសេសសម្រាប់ការពារភ្នែក ត្រចៀក និងជើងជាដើម សម្រាប់ប្រើប្រាស់ក្នុងកីឡា ការកម្សាន្ត និងសម្រាប់កន្លែងធ្វើការ។

ជាការប្រើប្រាស់សម្លេងតែមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនដល់ក្រុមហ៊ុនអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាច្រកចេញចូលតែមួយក្នុងការសម្របសម្រួលរាល់បញ្ហាប្រឈមនានារបស់វិនិយោគិន ធានាផ្ដល់បរិយាកាសវិនិយោគល្អ សំដៅធ្វើយ៉ាងណាជំរុញឱ្យគម្រោងវិនិយោគនីមួយៗអាចទទួលបានជោគជ័យ។ ចំពោះរាជរដ្ឋាភិបាលកម្ពុជាបានបន្តកិច្ចខិតខំប្រឹងប្រែងបង្កភាពងាយស្រួលដល់វិនិយោគិនលើគ្រប់ទម្រង់ពាក់ព័ន្ធទាំងអស់ ពិសេសការរៀបចំហេដ្ឋារចនាសម្ព័ន្ធពហុមធ្យោបាយដើម្បីសម្រួលដល់ការដឹកជញ្ជូន និងភស្ដុភារកម្ម។ សក្ដានុពលរបស់កម្ពុជា ដែលវិនិយោគិនគួរពិនិត្យជ្រើសរើសកម្ពុជាជាទីតាំងវិនិយោគអាចរាប់ចេញពីកម្លាំងពលកម្មវ័យក្មេងរបស់កម្ពុជា ដែលក្នុងនោះ៦០% នៃប្រជាពលរដ្ឋសរុបគឺជាយុវជនដែលមានអាយុក្រោម៣៥ឆ្នាំ ស្ថិរភាពសេដ្ឋកិច្ច និងនយោបាយរបស់កម្ពុជា ច្បាប់វិនិយោគដែលមានភាពបើកចំហរផ្ដល់សិទ្ធអនុញ្ញាតឱ្យវិនិយោគិនបរទេសអាចក្លាយជាម្ចាស់ភាគហ៊ុនទាំងស្រុង លើកលែងជាម្ចាស់កម្មសិទ្ធិដីធ្លី ពិសេសជាងនេះទៅទៀតគឺការគាំទ្រយ៉ាងពេញទំហឹងរបស់រដ្ឋាភិបាលដល់វិស័យឯកជន ដោយហេតុថាវិស័យឯកជនបានដើរតួនាទីយ៉ាងសំខាន់អាចជួយរុញច្រានសន្ទុះសេដ្ឋកិច្ចកម្ពុជា ឱ្យសម្រេចបានផែនការឆ្នាំ២០៣០ ជាប្រទេសមានចំនូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ត្រឹម ឆ្នាំ២០៥០។

ក្រោយធ្វើបទបង្ហាញជូនដល់គណៈប្រតិភូកម្ពុជា និងពិសេសបានទទួលស្ដាប់អំពីសក្ដានុពល និងការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន UVEX នឹងពិចារណាជ្រើសរើសប្រទេសកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង