**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

រុស្ស៊ី អះអាងថាធ្លាក់យន្តហោះចម្បាំងនៅប្រទេសរបស់ខ្លួន បណ្តាលឱ្យអាកាសយានិក២នាក់ បាត់បង់ជីវិត

បរទេស៖ ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងថា យន្តហោះយោធារុស្ស៉ី១គ្រឿង បានធ្លាក់អំឡុងពេលហោះហើរហ្វឹកហ្វឺន នៅឯតំបន់ North Ossetia នៃតំបន់ Caucasus ហើយបណ្តាលឱ្យមនុស្ស២នាក់ ធ្វើដំណើរនៅលើនោះបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។

សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា យន្តហោះចម្បាំង Sukhoi-34 ដែលអាចទម្លាក់គ្រាប់បែកបានផងដែរ បានធ្លាក់នៅតំបន់ភ្នំមួយកន្លែង ប៉ុន្តែពុំមានការបញ្ជាក់ឱ្យច្បាស់ថា វាបានធ្លាក់កាលពីពេលណា នោះឡើយ។

យោងតាមប្រភពពដដែល បញ្ហាបច្ចេកទេស ទំនងជាបានបង្កឱ្យមានគ្រោះថ្នាក់ធ្លាក់យន្តហោះយោធានេះ ខណៈការស៉ើបអង្កេតកំពុងត្រូវធ្វើឡើង ដើម្បីកំណត់ឱ្យច្បាស់ អំពីមូលហេតុ។

តំបន់ North Ossetia ជាតំបន់មានព្រំប្រទល់ជាប់ប្រទេសហ្សកហ្ស៉ី និងមានចម្ងាយប្រមាណ៨០០គីឡូម៉ែត្រ ពីតំបន់សមរភូមិមុខ នៅប្រទេសអ៊ុយក្រែន។

កាលពីថ្ងៃទី៨ ខែមិថុនា អាជ្ញាធរតំបន់ North Ossetia បានអះអាងថា អ៊ុយក្រែនបានវាយប្រហារលើ ព្រលានយន្តហោះយោធារុស្ស៉ី១កន្លែង នៅក្រុង Mozdok ដោយប្រើយន្តហោះដ្រូន ប៉ុន្តែដ្រូនអ៊ុយក្រែន ៣គ្រឿង ក្នុងចំណោមនោះ ត្រូវបានបាញ់ស្កាត់។ វាគឺជាការវាយប្រហារតាមផ្លូវអាកាសលើកដំបូងបំផុត នៅតំបន់ North Ossetia គិតចាប់តាំងពីរុស្ស៉ីបានធ្វើសង្រ្គាមឈ្លានពានលើអ៊ុយក្រែន តាំងតែពីខែកុម្ភៈ ឆ្នាំ២០២២មក។

អត្ថបទដែលជាប់ទាក់ទង