**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ហាម៉ាស ទទូចឱ្យអាមេរិកដាក់សម្ពាធលើអ៉ីស្រាអែល ដើម្បីបញ្ចប់សង្រ្គាមនៅហ្កាហ្សា

បរទេស៖ មន្រ្តីជាន់ខ្ពស់របស់ក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃចន្ទ បានទទូចឱ្យសហរដ្ឋអាមេរិក ដាក់សម្ពាធទៅលើអ៉ីស្រាអែល ដើម្បីបិទបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា (Gaza) មុនដំណើរទស្សនកិច្ចដែលគ្រោងធ្វើឡើងក្នុងថ្ងៃនេះ ដោយរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken មកកាន់មជ្ឈិមបូព៌ា ក្រោមគោលដៅជំរុញ កិច្ចប្រឹងប្រែងស្វែងរកបទឈប់បាញ់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្រ្តីការបរទេសអាមេរិក នឹងត្រូវមកដល់ប្រទេសអេហ្ស៉ីប ព្រមទាំងអ៉ីស្រាអែល នាថ្ងៃចន្ទនេះ ហើយលោកក៏មានគោលដៅធានាឱ្យបានដែរថា សង្រ្គាមនឹងមិនរីករាលដាលទៅកាន់ប្រទេសលីបង់។ មន្រ្តីជាន់ខ្ពស់ហាម៉ាស លោក Sami Abu Zuhri បានបញ្ជាក់ថា យើងអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិក ដាក់សម្ពាធលើការត្រួតត្រា (ចង់សំដៅលើអ៉ីស្រាអែល) ដើម្បីបញ្ឈប់សង្រ្គាមនៅ Gaza ហើយចលនាហាម៉ាសត្រៀមខ្លួនជាស្រេច ដើម្បីឆ្លើយតបដោយភាពវិជ្ជមាន ចំពោះកិច្ចផ្តួចផ្តើមនានា ដែលធានាដល់ការបញ្ចប់សង្រ្គាម។

ក្នុងដំណើរទស្សនកិច្ចជាលើកទី៨ មកកាន់តំបន់មជ្ឈិមបូព៌ា គិតចាប់តាំងពីក្រុមហាម៉ាស វាយប្រហារលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ដែលបានបង្កឱ្យផ្ទុះ សង្រ្គាមដ៏បង្ហូរឈាមបំផុត នៅក្នុងជម្លោះរាប់ទសវត្សរ៍រវាងអ៉ីស្រាអែល-ប៉ាឡេស្ទីន លោក Antony Blinken ក៏នឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសហ៊្សកដានី និងកាតាផងដែរ ក្នុងសប្តាហ៍នេះ។ យោងតាមកាលវិភាគរបស់ក្រសួងការបរទេសអាមេរិក លោក Antony Blinken នឹងជួបប្រធានាធិបតីអេហ្ស៉ីប លោក Abdel Fattah al-Sisi នៅទីក្រុងគែរ មុនបន្តដំណើរទៅអ៉ីស្រាអែល ក្នុងថ្ងៃចន្ទដដែល ដើម្បីជួបនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្រ្តីការពារជាតិ លោក Yoav Gallant។

សូមបញ្ជាក់ថា ការវាយប្រហាររបស់ហាម៉ាស បានសម្លាប់មនុស្សប្រហែល ១,២០០នាក់ នៅប្រទេសអ៉ីស្រាអែល ហើយចំណាប់ខ្មាំង ២៥០នាក់ ត្រូវបានចាប់យកទៅ Gaza។ ជាការសងសឹកតបតវិញ អ៉ីស្រាអែលបានធ្វើការវាយលុកលើតំបន់ Gaza ដែលបានផ្តាច់ជីវិតជនជាតិប៉ាឡេស្ទីន សរុបកើនដល់លើស ៣៧,០០០នាក់ហើយ គិតមកទល់ពេលនេះ។

អត្ថបទដែលជាប់ទាក់ទង