**អាជ្ញាធរជាតិអប្សរា បន្តចែកចាយកូនឈើចម្រុះសរុប ៥,៧៤០ដើមបន្ថែមទៀត ទៅដល់ស្ថាប័នរដ្ឋ ឯកជន ព្រះសង្ឃ និងប្រជាពលរដ្ឋទូទៅ ដើម្បីយកទៅដាំនៅទីតាំងផ្សេងៗ**ឯកឧត្ដម ស្វាយ សំអ៊ាង អញ្ជើញបើកការដ្ឋានជួសជុលផ្លូវក្រាលកៅស៊ូប្រភេទ DBST លើកំណាត់ផ្លូវលេខ៦៤ ស្ថិតនៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង**ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បានប្រារព្ធពិធីបង្សុកូល និងផ្ទេរប្រគល់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម**អាវភ្លៀងអំណោយដ៏ថ្លៃថ្លា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនយោធិន មន្ទីរពេទ្យសំពៅលូន យោធភូមិភាគទី៥**រដ្ឋមន្ត្រីការបរទេសថៃ នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៧ មិថុនា ខាងមុខនេះ**សម្តេចតេជោ អំពាវនាវឱ្យមន្រ្តីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធី CoolApp លើកទឹកចិត្តស្នាដៃកូនខ្មែរ**កងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រេចធ្វើសំណើទៅអគ្គបញ្ជាការដ្ឋានដើម្បីផ្អាកមុខតំណែង លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តប៉ៃលិន**ប្រុងប្រយ័ត្ន! កម្ចីអនឡាញខុសច្បាប់ និងជាប្រព័ន្ធ**លោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញនាំយកទេយ្យវត្ថុប្រគេនដល់ទីអាស្រម ពើងតាអេវ លើខ្នងភ្នំគូលេន**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹកប្រចាំថ្ងៃទី២៤ ខែមិថុនា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤**រដ្ឋបាលខេត្តកំពត នឹងរៀបចំព្រឹត្តិការណ៍បាល់ទាត់ ដើម្បីគាំទ្រគម្រោងព្រែកជីហ្វូណនតេជោ នៅដើមខែកក្កដាខាងមុខនេះ**ប្រធានគណ:មេធាវីកម្ពុជា អញ្ជេីញជាអធិបតីក្នុងពិធីសម្ពោធការិយាល័យក្រុមមេធាវី​ ឧត្តមភាព**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ក្រុមគ្រូពេទ្យ TYDA ចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ នៅខណ្ឌកំបូល**ចំនួនអ្នកស្លាប់កើនឡើងដល់ ៥៤នាក់ ក្នុងសោកនាដកម្មពុលស្រានៅប្រទេសឥណ្ឌា**មីយ៉ាន់ម៉ាទទួលបានភ្ញៀវទេសចរបរទេសជាង ៥០មុឺននាក់ក្នុងរយៈពេល៥ខែដំបូង សម្រាប់ឆ្នាំ២០២៤នេះ**វិមានក្រឹមឡាំង៖ រុស្ស៊ីបើកកិច្ចសន្ទនាជាមួយអាមេរិក ចំពេលមានការព្រួយបារម្ភអំពីសន្តិសុខពិភពលោក**អ៊ុយក្រែន បញ្ជាក់ថា ទាហានជាង ៥២,០០០នាក់ត្រូវបានបណ្តុះបណ្តាលដោយសហភាពអឺរ៉ុប**អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រកាសព័ត៌មានស្តីពីចំណាត់ការអនុវត្តច្បាប់ទាក់ទងនឹងសំណុំរឿងឃាតកម្មដែលប្រព្រឹត្តដោយជនល្មើសឈ្មោះ ស្រី ស៊ីណា**តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនអតីតឧកញ៉ា ស្រី ស៊ីណា ជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃស

ការកំណត់គោលដៅជាតិស្ករ លើអ្នកជំងឺទឹកនោមផ្អែម ដែលមានវ័យចំណាស់!

ភ្នំពេញ៖ មនុស្សចាស់បើទោះជាមានវ័យស្របាលគ្នា តែស្ថានភាពសុខភាពមិនសុទ្ធតែដូចគ្នានោះទេ។

ការកំណត់គោលដៅកំរិតជាតិស្ករលើអ្នកជំងឺទឹកនោមផ្អែមដែលមានវ័យចំណាស់ក៏ត្រូវ ពិចារណាទៅលើកត្តាមួយចំនួន រួមមានស្ថានភាពជាទូទៅរបស់អ្នកជំងឺ, កម្រិតនៃការចងចាំ, ជីវភាពប្រចាំថ្ងៃ, ស្ថានភាពសេដ្ឋកិច្ច ។ល។ហេតុដូចនេះហើយគ្រូពេទ្យតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការព្យាបាល អ្នកជំងឺដែលមានវ័យចំណាស់។

១-អ្នកជំងឺខ្លះនៅមាំទាំអាចចូលរួមកិច្ចការក្នុងសង្គមនានាបាន នៅអាចធ្វើដំណើរទីជិតទីឆ្ងាយជាដើម (personne âgée dite “Vigoureuse”) ។ គោលដៅនៃការព្យាបាល គ្រូពេទ្យកំណត់កំរិតជាតិស្ករ បានប្រហាក់ប្រហែលនឹងអ្នកជំងឺទឹកនោមផ្អែមទូទៅ ពោលគឺ មធ្យមភាគជាតិស្ករ HbA1c នៅចន្លោះពី 6.5% ទៅ 7.5% ។ អាចកំណត់ម៉្យាងទៀតបានថា ជាតិស្ករពេលព្រឹកមុនពិសារអាហារ ≤126mg/dl។

២-អ្នកជំងឺខ្លះទៀតក៏មានជំងឺប្រចាំកាយ តែនៅអាចចាត់ចែងកិច្ចការប្រចាំថ្ងៃដោយខ្លួនឯងបាន(Personne âgée dite “Fragile”)។ អ្នកជំងឺវ័យចំណាស់ដែលមានបញ្ហាសុខភាពប្រចាំកាយ ហើយងាយធ្លាក់ខ្លួនឈឺ ការកំណត់គោលដៅមធ្យមភាគជាតិស្ករមិនតឹងរឹងពេកនោះទេ ព្រោះអ្នកជំងឺក្នុងក្រុមនេះងាយប្រឈមនឹងការខ្វះសារជាតិចិញ្ចឹមរាងកាយ (Dénutrition) ការចុះជាតិស្ករខ្លាំង (Hypoglycemia) ការចុះសម្ពាធឈាមភ្លាមៗពេលក្រោកឈរ (Hypotension Orthostatique) មធ្យមភាគជាតិស្ករ HbA1c ចន្លោះ 7.5% ទៅ 8%។ ឬកំណត់ម៉្យាងទៀត ជាតិស្ករមុនអាហារពេលព្រឹក នៅចន្លោះ 126mg/dl ទៅ 160mg/dl។

៣-តែផ្ទុយទៅវិញអ្នកជំងឺមួយចំនួនដែលមានស្ថានភាពជរា តែងតែត្រូវការអ្នកបីបាច់ថែរក្សាជាប្រចាំ (Personne âgée dite “Malade”)។ ករណីអ្នកជំងឺជរា ត្រូវការអ្នកថែទាំវិញ គោលដៅនៃមធ្យមភាគជាតិស្ករគឺ 7.5% ទៅ8.5%៕

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត

អត្ថបទដែលជាប់ទាក់ទង