ចោរប្លន់ហាង Chanel នៅប៉ារីស ដោយបើករថយន្តបុកទម្លុះហាងយ៉ាងសាហាវ

បរទេស៖ ប្រភពពីប៉ូលីសបាននិឲ្យដឹងថា ចោរជាច្រើននាក់បានប្រើប្រាស់រថយន្តកាលពីព្រឹកថ្ងៃច័ន្ទ ដើម្បីឆ្មក់ចូលហាង Chanel មួយកន្លែងនៅជិតផ្លូវ Champs-Elysees ក្នុងទីក្រុងប៉ារីស មុនពេលដុតរថយន្តចោល ហើយជិះរថយន្តផ្សេងទៀតរត់គេចខ្លួន។
ហេតុការណ៍វាយកម្ទេចរថយន្តនេះបានកើតឡើងកាលពីវេលាម៉ោង៥និង១៥នាទីព្រឹកនៅលើផ្លូវម៉ុងតានិច។
ប្រភពដដែលបានបន្តទៀតថា បុគ្គលបានប្រើរថយន្តទី១ចូលទៅក្នុងអគារដោយវាយកញ្ចក់រថយន្តមុនពេលជិះរថយន្តទី២គេចខ្លួនដោយយកទំនិញរបស់ហាងទៅជាមួយ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនល្មើសបានដុតរថយន្តដឹកឈើប្រណិត មុនពេលរត់គេចខ្លួន ប៉ុន្តែក្រុមពន្លត់អគ្គិភ័យបានជួយពន្លត់ភ្លើងបាន។
យោងតាមប្រភពជិតស្និទ្ធនឹងករណីនេះ មនុស្ស ៤នាក់ត្រូវបានគេសង្ស័យថាបានចូលរួមក្នុងការវាយប្រហារនេះ។
លោកព្រះរាជអាជ្ញាបានបន្តថាតម្លៃនៃការខូចខាតនិងការខាតបង់កំពុងត្រូវបានវាយតម្លៃ។
កាលពីខែឧសភា ក្រុមចោរប្រដាប់ដោយអាវុធវែងបានឆក់យកគ្រឿងអលង្ការពីហាង Harry Winston ក្បែរ Champs-Elysees មុនពេលពួកគេជិះម៉ូតូរត់គេចខ្លួន។
យោងតាមប្រភពជិតស្និទ្ធនឹងការស៊ើបអង្កេតបានឱ្យដឹងថា ជនសង្ស័យនៅតែមានចំនួនច្រើននៅឡើយ ហើយការខាតបង់ត្រូវបានប៉ាន់ប្រមាណថាមានចន្លោះពី ៦លានទៅ ១០លានអឺរ៉ូ (៦.៥លានទៅ ១០.៨លានដុល្លារ)។
នៅទីក្រុង Lille ភាគខាងជើងប្រទេសបារាំង ចោរបានឆ្មក់ចូលហាងទំនើបៗម្តងហើយម្តងទៀត ដើម្បីលួចកាបូប និងរបស់មានតម្លៃផ្សេងទៀតកាលពីឆ្នាំមុន។
