សម្តេចធិបតី និងលោកជំទាវ ផ្តល់អំណោយជូនកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់និងកងការពារព្រំដែនលេខ៥០១ ដែលឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់

ភ្នំពេញ៖ នៅថ្ងៃទី១០ខែមិថុនា ឆ្នាំ២០២៤ លោក វរសេនីយ៍ឯក កុល ចានដារ៉ា មេបញ្ជាការរង នាយសេនាធិការ តំណាងលោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់បាននាំយកអំណោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់ជូនកម្លាំងដែលឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់។
នៅក្នុងឱកាសនេះ លោកវរសេនីយ៍ឯកកុល ចាន់ដារ៉ា មេបញ្ជាការរងនាយសេនាធិការ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានពាំនាំសារសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជូនដល់កម្លាំង ឈរជើងការពារ ទប់ស្កាត់ បង្ក្រាប ការកាប់ទន្ទ្រានដីព្រៃខុសច្បាប់ ទទួលបាននូវសុខភាពល្អ និងសម្រេចបាន នូវ គ្រប់ភារកិច្ចដែលថ្នាក់លើប្រគល់ជូន៕

