**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី , លោក ម៉ឹង ស៊ីនាថ ជំនួសលោក មួង ប៉ាង**សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយសៀវភៅ ស្តីពី «២៥ឆ្នាំ នៃសមាគមសមាជិកសភាកម្ពុជា ដើម្បីប្រជារាស្ត្រ​ និងការអភិវឌ្ឍ»**ក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយឧបត្ថម្ភដល់គ្រួសារសមាជិក០២នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!**ស្នងការរាជធានីភ្នំពេញ បង្ហាញមុខជនសង្ស័យ ២៤នាក់ ពាក់ព័ន្ធករណីប្រព្រឹត្តបទល្មើស ៤ករណីផ្សេងគ្នា**គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ប្រគល់ភារកិច្ចជូនគណៈកម្មការទី៩ ពិនិត្យសិក្សាសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពី ផ្លូវថ្នល់**នគរបាលស្រុកស្វាយចេក ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលសម្រេចបន្តផ្តល់ការលើកទឹកចិត្តផ្នែកពន្ធដារ លើផលិតផលស៊ីម៉ងត៍ក្នុងស្រុកសម្រាប់រយៈពេល ២ ឆ្នាំទៀត**បារាំង៖ រលកកម្ដៅខ្លាំងបណ្ដាលឱ្យមនុស្សយ៉ាងហោច ១៨នាក់បានស្លាប់**ក្រសួងបរិស្ថាន ជំរុញការចែកកូនឈើជូនប្រជាពលរដ្ឋ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦**អាមេរិក និងអ៊ីរ៉ង់ សម្រេច «វឌ្ឍនភាពគួរឱ្យលើកទឹកចិត្ត» នៅក្នុងកិច្ចចរចាសន្តិភាពជុំទីមួយ**UN៖ រយៈពេលត្រឹមតែ៦ខែ កងទ័ពរបបសឹកមីយ៉ាន់ម៉ា បានសម្លាប់ប្រជាពលរដ្ឋស៊ីវិលអស់ជាង៧០០នាក់ ដោយជាងពាក់កណ្តាល គឺជាស្ត្រី និងកុមារ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជេីញជាអធិបតីភាព ក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី

សម្តេច សាយ ឈុំ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ បើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី១០

ភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្ស បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកវគ្គអប់រំនយោបាយរបស់គណបក្ស កម្រិត២ ជំនាន់ទី១០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រធាន អនុប្រធានបណ្តាស្ថាប័នជុំវិញគណៈកម្មាធិការកណ្តាល នៅវិមាន ៧ មករា។

សម្តេចភក្តី សាយ ឈុំ បានថ្លែងថា វគ្គអប់រំនយោបាយកម្រិត២ ជំនាន់ទី១០ ដែលកំពុងចាប់ផ្តើមប្រព្រឹត្តទៅនេះ គឺស្របពេលដែលគណបក្សប្រជាជនកម្ពុជាយើងទើបទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

សម្តេចបានបន្តថា ចំពោះរាជធានីខេត្តយើងទទួលបានសម្លេងគាំទ្រចំនួន ៩.៩៨៥សម្លេង ស្មើនឹង ៥០៤អាសនៈ ប្រៀបធៀបនឹងអង្គបោះឆ្នោតយើងកើនបាន ៦១០សំឡេង និងកើនអាសនៈបាន ៣១អាសនៈ។ ចំពោះថ្នាក់ក្រុង ស្រុក ខណ្ឌយើងទទួលបានសម្លេងគាំទ្រ ៩៩៥០សំឡេង ស្មើនឹង ៣២៥៧អាសនៈ គឺកើនឡើង ៥៧២អាសនៈ គឺស្មើនឹង ២១០សំឡេង។ ខេត្តដែលទទួលបានអាសនៈ ១០០% រួមមាន ខេត្តមណ្ឌលគីរី ខេត្តពោធិ៍សាត់ ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តឧត្តរមានជ័យ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា លទ្ធផលនេះសបញ្ជាក់ឱ្យឃើញច្បាស់នូវជំនឿជឿជាក់ និងទំនុកទុកចិត្តរបស់អង្គបោះឆ្នោត និងប្រជាជនយើងមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយើង ដែលធានាបានយ៉ាងរឹងមាំពិតប្រាកដនូវ សន្តិភាព ឯករាជ្យភាព អធិបតេយ្យភាព បូរណភាពដែនដី និងការអភិវឌ្ឍ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបន្តវេនដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងការបន្តការពារ និងអភិវឌ្ឍប្រទេសជាតិ ប្រកបដោយសមត្ថភាព ថាមភាព កិត្យានុភាព សក្តានុពល ដែលត្រូវបានទទួលនូវការអប់អរសាទរពីសាធារណៈមតិជាតិ និងអន្តរជាតិ។

ទន្ទឹមនេះ សម្តេចវិបុលសេនាភក្តី ក៏បានបញ្ជាក់បន្ថែមចំពោះពួកប្រឆាំងក្នុង និងក្រៅប្រទេស គេឈឺចាប់ណាស់ចំពោះការបរាជ័យដ៏អាមាស់របស់ពួកគេ។ មូលហេតុដែលនាំឱ្យគេចាញ់ គឺមានច្រើន តែក្នុងនោះ មូលហេតុមួយដែលយើងគប្បីជ្រួតជ្រាបទាំងអស់គ្នា គឺថា គោលនយោបាយ និងទង្វើប្រតិបត្តិជាក់ស្តែងរបស់ពួកគេ គឺមិនស្របនឹងបំណងរបស់ប្រជាជន និងប្រទេសជាតិយើង ប៉ុន្តែយើងត្រូវចងចាំថា ពួកប្រឆាំង (និយាយាជារួម) កាលណាគេកាន់តែចាញ់ ឧបាយកលរបស់ពួកគេក៏កាន់តែពិសពុល ដូច្នេះគេមិនភ្លេចទេនូវឧបាយកល ដើម្បីផ្តួលរំលំគណបក្សប្រជាជនកម្ពុជា។ ប្រការនេះ ដែលយើងទាំងអស់គ្នាត្រូវតែមើលឱ្យឃើញ ហើយចងចាំឱ្យច្បាស់កុំបីធ្វេសប្រហែស និងត្រូវតែលើកកម្ពស់ស្មារតីប្រុងប្រយត្ន័ឱ្យបានខ្ពស់ជានិច្ចក្នុងគ្រប់ស្ថានភាព និងគ្រប់កាលៈទេសៈទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង