ជនជាតិ ចិនម្នាក់ ឡើង លើ បង្គោល ស្លាក ប៉ាណូ លោតស ម្លា ប់ ខ្លួន នៅសង្កាត់ និរោធ

ភ្នំពេញ៖ បុរស ជនជាតិ ចិន ម្នាក់ បាន ឡើង ទៅលើ ស្លាកបង្គោលប៉ាណូ លោតចុះ មក ក្រោមសម្លាប់ខ្លួនបង្ក ការភ្ញាក់ផ្អើលកាលពី វេលា ម៉ោង ១១:៣០ នាទី ថ្ងៃ ទី៨មិថុនា ឆ្នាំ ២០២៤ នៅ ត្រង់ ចំណុច ស្ថានីយ ប្រេង ឥន្ទ នៈតេ លា ស្ថិត នៅ តាម បណ្តោយ ផ្លូវជាតិ លេខ ០១ ក្នុង សង្កាត់ និរោធ ខណ្ឌ ច្បារ អំពៅ រាជធានី ភ្នំពេញ។
សមត្ថកិច្ចបានឱ្យដឹថា ស ព ជនជាតិ ចិន ខាងលើអាយុ ប្រហែល ៣០ ឆ្នាំ ស្លៀកខោ កីឡា ពាក់ អាវយឺត ដៃខ្លី មាន កម្ពស់ ប្រហែលជា១,៦៧ ម៉ែត្រ មិន មាន អ្វី បញ្ជាក់ ពី អត្តសញ្ញាណ ជាប់ ខ្លួន ឡើយ។ ដោយឡែក បើ តាម ប្រភព ព័ត៌មាន ពី បុគ្គលិក ស្ថានីយប្រេងឥន្ធនៈ បាន ប្រាប់ ឱ្យ ដឹង ថា មុន ពេល កើតហេតុ គេ បានឃើញ បុរស ជនជាតិ ចិនខាងលើដើរ ថ្មើរជើងស្រែក ឡូឡា ពេញ ផ្លូវ រួចបានដើរ ចូល ស្ថានីយ ប្រេង ឥន្ទ នៈ តេ លា លុះ បន្តិច ក្រោយមក ក៏ ស្រាប់តែ បុរស ខាងលើ បាន ឡើង ទៅ លើ បង្គោល ស្លាក ប៉ាណូ រួច ហក់ ចុះ មក ក្រោម បែកក្បាល ស្លា ប់ ភ្លាម ៗ នៅ នឹង កន្លែង កើត ហេតុតែ ម្តង។
ក្រោយ ពេល កើតហេតុ សមត្ថកិច្ច មូលដ្ឋាន ចុះ មក ដល់រួច បន្ត ទាក់ទង ទៅ សមត្ថកិច្ច ជំនាញ កោសល្យវិច័យ បាន យក ស ព ជនបរតេសធ្វើអត្តឃាតកម្មខាងលើ ទៅ ត្រួតពិនិត្យ នឹង តម្កល់ ទុក នៅ វត្ត ស្ទឹង មាន ជ័យ រង់ ចាំ សាច់ញាតិ មក ទទួលយក ទៅ ធ្វើបុណ្យ តាម ប្រពៃណី៕

