**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែ RONG CHENG INDUSTRIAL INVESMENT (CAMBODIA) CO., LTD. អនុវត្តតាមច្បាប់ ស្តារបរិស្ថានឡើងវិញស្របតាមបទដ្ឋានបរិស្ថាន ដើម្បីចៀសវាងផលប៉ះពាល់បរិស្ថាននិងធនធានធម្មជាតិ**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី

អភិបាលរងខេត្តព្រះសីហនុ អញ្ជើញចូលរួមក្នុងដំណើរទស្សនកិច្ច CVTEC Cruise Farm Trip ជាមួយថ្នាក់ដឹកនាំថ្នាក់រដ្ឋបាលខេត្តតំបន់ឆ្នេរនៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម-ថៃ

ភ្នំពេញ៖ ចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ឆ្នាំ២០២៤ គណៈប្រតិភូខេត្តព្រះសីហនុ ដឹកនាំដោយលោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលរងខេត្តព្រះសីហនុ រួមជាមួយគណៈប្រតិភូខេត្តកំពត កែប និងខេត្តកោះកុង បានចូលរួមក្នុងដំណើរទស្សនកិច្ច CVTEC Cruise Farm Trip ជាមួយថ្នាក់ដឹកនាំថ្នាក់រដ្ឋបាលខេត្តតំបន់ឆ្នេរនៃច្រករបៀងសេដ្ឋកិច្ច កម្ពុជា-វៀតណាម-ថៃ ដែលរៀបចំដោយរដ្ឋបាលខេត្តត្រាត សហការជាមួយក្រុមប្រឹក្សាជំរុញឧស្សាហកម្មទេសចរណ៍ថៃ និងនាយកដ្ឋានរៀបចំកិច្ចប្រជុំ និងពិព័រណ៌ នៃប្រទេសថៃ នៅកោះឆាង ខេត្តត្រាត ប្រទេសថៃ។

ក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូបានចូលរួមកិច្ចប្រជុំជំរុញការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹករវាងកម្ពុជា (ខេត្តតំបន់ឆ្នេរ)-វៀតណាម (ខេត្តគៀនយ៉ាង និងខេត្តកាម៉ៅ)-ថៃ (ខេត្តត្រាត) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Aiyapura Resort ខេត្តត្រាត។

អង្គប្រជុំ បានពិភាក្សាអំពីលទ្ធភាពនៃប្រតិបត្តិការទូកទេសចរណ៍សាកល្បងក្នុងរដូវ High Season ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ ដោយភ្ជាប់ទេសចរណ៍តាមផ្លូវសមុទ្រពីខេត្តត្រាត (ផែខ្លងយៃ) ទៅកាន់ខេត្តព្រះសីហនុ (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) និងក្រុងហ្វូគក់ (កោះហ្វូគក់)។ ដើម្បីឱ្យដំណើរការនេះ ធ្វើទៅបានភាគីទាំងបី នឹងត្រូវដាក់ស្នើសុំគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាលរៀងៗខ្លួន និងអនុវត្តតាមនីតិវិធីដែលបានកំណត់។

ជាមួយគ្នានេះ ភាគីទាំងបីរៀបចំផែនការទីផ្សារ ផែនការផ្សព្វផ្សាយទេសចរណ៍ ព្រមទាំងជ្រើសរើស ប្រតិបត្តិករទូកទេសចរណ៍ ដើម្បីដឹកជញ្ជូនភ្ញៀវទេសចរតាមកម្មវិធី ដែលបានឯកភាពគ្នា ៕

អត្ថបទដែលជាប់ទាក់ទង