**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP**ស្តូបមិត្តភាពកម្ពុជា-វៀតណាម ខេត្តពោធិ៍សាត់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ

ក្រុមប្រឹក្សាសកម្មភាពជនពិការ ចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ លើកកម្ពស់វិស័យពិការភាពនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្ដម មេត មករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទា និងជាតំណាងក្រុមប្រឹក្សាសកម្មភាពជនពិការ បានចុះកិច្ចព្រមព្រៀងជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។ ពិធីចុះកិច្ចព្រមព្រៀងនេះ បានធ្វើឡើងក្រោមវត្តមានឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតសម្បទាផងដែរ។

អនុស្សារណៈនៃការយោគយល់គ្នារវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ.) នឹងផ្ដល់ក្របខ័ណ្ឌសម្រាប់កិច្ចសហប្រតិបត្តិការរួម និងជួយសម្រួល ក៏ដូចជាពង្រឹងកិច្ច សហប្រតិបត្តិការ រវាងភាគីទាំងពីរក្នុងវិស័យពិការភាព ជាពិសេសការលើកកម្ពស់ក្របខ័ណ្ឌគោលនយោបាយជាតិដែលគាំទ្រដល់បរិយាបន្នពិការភាព ការលើកកម្ពស់សិទ្ធិ និងការចូលរួមប្រកបដោយអត្ថន័យរបស់ជនមានពិការភាពក្នុងប្រទេសកម្ពុជា។

យូអិនឌីភី កំពុងតែអនុវត្តកម្មវិធីការពន្លឿនសិទ្ធិពិការភាពក្នុងប្រទេសកម្ពុជា (Accelerating Disability Rights in Cambodia-ADRC) របស់ខ្លួនក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាសកម្មភាពជនពិការ និងក្រសួងពាក់ព័ន្ធ ដោយផ្តោតលើការកែទម្រង់លើលិខិតបទដ្ឋានគតិយុត្ត ការអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធពាក់ព័ន្ធ នៃក្រសួងស្ថាប័នពាក់ព័ន្ធ។

កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (យូអិនឌីភី) (United Nations Development Programme-UNDP) យូអិនឌីភី បម្រើការជាអង្គភាពប្រតិបត្តិការរបស់អង្គការសហប្រជាជាតិនៅថ្នាក់ប្រទេស និងធ្វើការជា មួយដៃគូក្នុងប្រទេសជាច្រើនដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការលុបបំបាត់ភាពក្រីក ការលើកកម្ពស់សិទ្ធិស្ត្រី អភិបាលកិច្ចល្អ និងនីតិរដ្ឋ។

គួរបញ្ជាក់ថា យូអិនឌីភី ចាប់ផ្តើមបេសកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង ៥០ឆ្នាំមកហើយ ដែលបានប្រតិបត្តិការពីឆ្នាំ១៩៥៨ ដល់១៩៧៥ រួចក៏ចាប់ផ្តើមសកម្មភាពឡើងវិញក្នុងកិច្ចគាំទ្រដែលមានកម្រិតមួយនៅឆ្នាំ១៩៨០ ក្នុងការរួមចំណែកដល់ប្រតិបត្តិការសង្គ្រោះបន្ទាន់ និងបង្កើតការិយាល័យរបស់ខ្លួនជាផ្លូវការនៅរាជធានីភ្នំពេញក្នុងឆ្នាំ១៩៩៤ ដោយមានហត្ថលេខានៃកិច្ចព្រមព្រៀងជំនួយមូលដ្ឋានស្តង់ដារ (Standard Basic Assistance Agreement) ។

យូអិនឌីភីបានបង្កើតគម្រោងពិការភាពរបស់ខ្លួនចាប់តាំងពីឆ្នាំ២០១៣ មកម្ល៉េះ ដោយបានគាំទ្រនិងសហប្រតិបត្តិការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការតំណាងជនមានពិការភាព និងសង្គមស៊ីវិល ក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ដើម្បីឆ្លើយតបទៅនឹងអនុសញ្ញាស្តីពីសិទ្ធិជនពិការ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សច្ចាប័នក្នុងឆ្នាំ២០១២៕

អត្ថបទដែលជាប់ទាក់ទង