សាកសពបុរសម្នាក់ ត្រូវបានពលរដ្ឋប្រទះឃើញអណ្តែតក្នុងស្ទឹងព្រែកត្នោត នៅក្រុងច្បារមន

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ ប្រជាពលរដ្ឋប្រទះឃើញ សាកសពបុរស ម្នាក់ អណ្តែត ក្នុងទឹកស្ទឹងព្រែកត្នោត ស្ថិតនៅភូមិក្រង់ផ្កា សង្តាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បើតាមសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ដោយមានសចក្តីរាយ៍ការណ៍ពីបងប្អូនប្រជាពលរដ្ឋឈ្មោះ ឈិន សុរីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិ រំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន បានឲ្យដឹងថា បានប្រទះឃើញសាកសពមនុស្សម្នាក់ មិនស្គាល់អត្តសញ្ញាណអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត នៅភូមិក្រងផ្កា សង្កាត់សុព័រទព ក្រុងច្បារមន ខេត្តកំពង់ស្ពឹ ទើបកម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ សហការជាមួយអាជ្ញាធរចុះទៅពិនិត្យ នឹងឲ្យមន្ត្រីជំនាញ ធ្វើកោសល្យវិច័យសាកសព ដោយមានការចូលរួមពីលោកមេភូមិនិង ចៅសង្កាត់ផងដែរ។
សពជនរងគ្រោះមានសម្បុរសណ្តែកបាយ សក់ស្លូតកាត់ខ្លី ដោយពុំមានសម្លៀកបំពាក់ជាប់នឹងខ្លួននោះទេ។
សមត្ថកិច្ច បានបន្តថាលើខ្លួនសាកសពជនរងគ្រោះមិនមានស្លាកស្នាមអ្វីគួឲ្យសង្ស័យនឹងអំពើឃាតកម្មនោះទេ។
ក្រោយពីមន្ត្រីជំនាញបានពិនិត្យរួចសាកសពរួច ត្រូវបានកម្លាំងជំនាញប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលសង្កាត់សុព័រទេព យកទៅបូជានៅវត្តសំបួរទៅតាមប្រពៃណី ដោយសាកសពខាងលេីមិនអាចទុកបានដោយមានសភាពស្អុយរលួយ ព្រមទាំងមិនដឹងទីលំនៅ និងសាចញាតិ ៕

