**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»

គ.ជ.ប ប្រកាសផ្លូវការ៖ គណបក្សប្រជាជនទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ចំនួន ៣.២៥៧អាសនៈ

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសជាផ្លូវការនូវ​លទ្ធផល​នៃ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សា​ខណ្ឌ ហៅកាត់ថា “ក្រុមប្រឹក្សា” អាណត្តិទី៤ ឆ្នាំ២០២៤។

តាមរយៈលទ្ធផលបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈច្រើនលើស​លប់លើគណបក្សនយោបាយចំនួន ៤ផ្សេង​ទៀត។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ចំនួន ៥០៤អាសនៈ និងអាសនៈ​ក្រុម​ប្រឹក្សាក្រុង ស្រុក ខណ្ឌ ទទួលបាន ៣.២៥៧អាសនៈ។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប មានប្រសាសន៍ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៤ ក៏ភ្ជាប់ជាមួយនឹងលទ្ធផលនៃការបែងចែកអាសនៈ និងលទ្ធផលឈ្មោះនៃបេក្ខជនដែលបានជាប់ជាសមាជិកមប្រឹក្សារាជធានី ក្រុម​ប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌផងដែរ។ ក្នុងនោះសម្រាប់អាសនៈក្រុមប្រឹក្សារាជធានី ខេត្ត ​សរុប​មានចំនួន ៥៥៩អាសនៈ ដោយគណបក្សប្រជាជនកម្ពុជា ទទួលបាន ៥០៤អាសនៈ, គណបក្សឆន្ទៈខ្មែរ ទទួលបាន ៤៨​អាសនៈ និងគណបក្សកម្លាំងជាតិ ទទួលបាន ៨អាសនៈ។ តាមតួលេខនេះបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ជា​គណបក្សនាំ​មុខគេ។ ចំណែកតំណាងគណបក្សប្រជាជនកម្ពុជា នឹងក្លាយទៅជាប្រធានក្រុមប្រឹក្សារាជធានី ខេត្ត ទាំង២៥រាជធានី ខេត្ត ក្រុង។

អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបន្តថា សម្រាប់អាសនៈក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ គឺមានចំនួន ៣.៦៤១អាសនៈ។ គណបក្សប្រជាជន​កម្ពុជា ទទួលបាន ៣.២៥៧អាសនៈ, គណបក្សឆន្ទៈខ្មែរ ទទួលបាន ៣១២អាសនៈ, គណបក្សកម្លាំងជាតិ ទទួលបាន ៦៨អាសនៈ, គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ២អាសនៈ និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ១អាសនៈ។ តាមតួលេខនេះ តំណាង​គណបក្ស​​ប្រជាជនកម្ពុជា នឹងក្លាយទៅជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។

គួរបញ្ជាក់ថា គ.ជ.ប ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សានៅរសៀលថ្ងៃទី៤ ខែមិថុនានេះ បន្ទាប់ពីក្រុម​ត្រួតពិនិត្យលទ្ធផលនៃ គ.ជ.ប បានត្រួតពិនិត្យ និងផ្ទៀងផ្ទាត់ឡើងវិញនូវលទ្ធផល​បណ្ដោះអាសន្ន​នៃការបោះឆ្នោត មិនបាន​រកឃើញកំហុស ឬភាពមិនប្រក្រតីណាមួយពាក់ព័ន្ធនឹងការគណនាតួលេខលទ្ធផលសំឡេងឆ្នោតគាំទ្រ​គណបក្ស​នយោបាយ​នីមួយៗរួចមក ៕

អត្ថបទដែលជាប់ទាក់ទង