**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ

អាមររិកបញ្ជូនអនុប្រធានាធិបតី ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិភាពនៅស្វីស

វ៉ាស៊ីនតោន៖ អនុប្រធានាធិបតីអាម៉េរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក រៀបចំដោយប្រទេសស្វីសក្នុងខែមិថុនានេះ ស្តីពីសង្រ្គាមនៅអ៊ុយក្រែន ដែលជាព្រឹត្តិការណ៍មួយត្រូវបានបំពងសំឡេងផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។

សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទទី៣មិថុនាថា លោកស្រី ហារីស នឹងចូលរួមកិច្ចប្រជុំនៅទីក្រុង Lucerne នៅថ្ងៃទី១៥ ខែមិថុនា ខណៈលោកប្រធានាធិបតី ចូ បៃឌិន គ្រោងនឹងបង្ហាញវត្តមានក្នុងកម្មវិធីរៃអង្គាសថវិកានៅរដ្ឋ Los Angeles ដែលរៀបចំដោយតារាសម្ដែង George Clooney និង Julia Roberts។

ប្រធានផ្នែកទំនាក់ទំនងរបស់លោកស្រី ហារីសគឺ លោកស្រី គ្រីស្តេន អាលឡេន (Kirsten Allen) បានបញ្ជាក់ថា៖ «អនុប្រធានាធិបតី នឹងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលបៃឌិន-ហារីស ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អ៊ុយក្រែន ដើម្បីទទួលបានសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង ដោយផ្អែកលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។ ជុំវិញបញ្ហានេះ លោកស្រីហារីស ក៏នឹងបញ្ជាក់ឡើងវិញនូវការគាំទ្រសម្រាប់ប្រជាជនអ៊ុយក្រែន នៅពេលដែលពួកគេការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងនៅបន្ត។

លើសពីនេះ ទីប្រឹក្សាសន្តិសុខជាតិលោក ជេក ស៊ូលីវ៉ាន់ (Jake Sullivan) នឹងអមដំណើរជាមួយលោកស្រី ហារីស ជាគណៈប្រតិភូសហរដ្ឋអាម៉េរិក។ លោក ហ្សេឡេនស្គី បានជំរុញយ៉ាងខ្លាំងដល់កិច្ចប្រជុំកំពូលសន្តិភាព និងបានលើកទឹកចិត្តមេដឹកនាំពិភពលោកឱ្យចូលរួម ខណៈលោកបានចោទប្រកាន់រុស្សីដោយមានជំនួយពីប្រទេសចិនក្នុងការព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រជុំ។ មែនទែនទៅ មេដឹកនាំអ៊ុយក្រែន បានដង្ហើយឱ្យមេដឹកនាំសហរដ្ឋអាម៉េរិក និងចិន ចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ។

សូមជម្រាបថា ស្វីសនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥ ដល់១៦ ខែមិថុនា ក្នុងគោលបំណងដើម្បីកសាងការគាំទ្រអន្តរជាតិទូលំទូលាយសម្រាប់សំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែន រួមទាំងការដកកងទ័ពរុស្ស៊ីពេញលេញចេញពីអ៊ុយក្រែន ប៉ុន្តែរដ្ឋធានីម៉ូស្គូមិនត្រូវបានអញ្ជើញឱ្យចូលរួមទេ។

គួរបញ្ជាក់ថា ប្រទេសចំនួន១០៧ និងអង្គការអន្តរជាតិបានបញ្ជាក់ពីការចូលរួមរបស់ពួកគេ រួមទាំងសម្ព័ន្ធមិត្តលោកខាងលិចរបស់អ៊ុយក្រែន និងបណ្តាប្រទេសមកពីអាម៉េរិកខាងត្បូង អាហ្វ្រិក និងមជ្ឈិមបូព៌ា។

អត្ថបទដែលជាប់ទាក់ទង