**រដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញបិទវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន”**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អនុញ្ញាតឱ្យលោក យឺគ ម៉ុងតានី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**រដ្ឋមន្ត្រី ថោ ជេដ្ឋា ដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និងអាជ្ញាធរទន្លេសាប**ទេសរដ្ឋមន្រ្តី លី ធុជ​ វាយតម្លៃខ្ពស់ចំពោះការផ្តល់សេវារបស់មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦**គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាទទួលយកសេចក្ដីព្រាងច្បាប់ចំនួន៤ មកប្រគល់ជូនគណៈកម្មការជំនាញនៃរដ្ឋសភាដើម្បីពិនិត្យសិក្សា**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការវិភាគ និងការអង្កេតភាពពេញចិត្តរបស់សមាជិក ប.ស.ស. ចូលប្រើប្រាស់សេវានៅមូលដ្ឋានសុខាភិបាលដៃគូ”**សម្ដេចតេជោ៖ ភូមិសាស្ត្របាល់ទាត់ ខុសពីភូមិសាស្ត្រនយោបាយ**សម្ដេចធិបតី៖ គ្មានអ្នកបិទក្ដីសង្ឃឹម និងស្រម៉ៃទេ ប្រសិនបើខ្លួនយើងមិនបិទខ្លួនឯងនោះ**សម្ដេចធិបតី ណែនាំឱ្យយកចិត្តទុកដាក់លើបញ្ហាសន្ដិសុខ ទប់ស្កាត់គ្រឿងញៀន កុំឱ្យចូលក្នុងអង្គការ PSE**សម្ដេចធិបតី ច្រានចោលការលើកឡើងថា រាជរដ្ឋាភិបាល បិទសិទ្ធិអង្គការសង្គមស៉ីវិល**សម្ដេចធិបតី៖ សាលារៀន ផ្ទះ និងសហគមន៍ គឺមានសារសំខាន់ណាស់ សម្រាប់ជំរុញលើកទឹកចិត្តសិស្សានុសិស្សក្នុងការខិតខំសិក្សារៀនសូត្រ**សម្ដេចធិបតី លើកទឹកចិត្តដល់យុវជនឱ្យខិតខំសិក្សារៀនសូត្រឱ្យបានចេះពិតប្រាកដ**សម្ដេចធិបតី៖ ទស្សនវិស័យរបស់អង្គការ PSE គឺដូចជាការអនុវត្តនូវទស្សនៈ យើងមិនឱ្យត្រីទេ ប៉ុន្ដែយើងឱ្យសន្ទូចសម្រាប់ស្ទូចត្រី**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប

លោកស្រី Claudia Sheinbaum ជាប់ឆ្នោតជាប្រធានាធិបតីស្រីដំបូងគេបំផុត នៅក្នុងប្រទេសម៉ិកស៉ិក

ម៉ិកស៉ីកូស៉ីធី៖ លទ្ធផលបឋមផ្លូវការបានបង្ហាញថា លោកស្រី Claudia Sheinbaum បានជាប់ឆ្នោតជាប្រធានាធិបតីស្រីដំបូងគេបំផុត នៅក្នុងប្រទេសម៉ិកស៉ិក ក្រោយការបោះឆ្នោតដែលបានប្រព្រឹត្តទៅ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤។

ក្រោយការរាប់សន្លឹកឆ្នោតបែបរហ័ស ទីភ្នាក់ងាររៀបចំការបោះឆ្នោតរបស់ម៉ិកស៉ិក (INE) បានប្រកាសលទ្ធផលបឋមឱ្យដឹងថា លោកស្រី Sheinbaum ដែលជាបេក្ខជនរបស់សម្ព័ន្ធបក្សកាន់អំណាចបច្ចុប្បន្ន នឹងឈ្នះបានសំឡេងគាំទ្ររហូតដល់ចន្លោះ ៥៨-៦០ភាគរយឯណោះ នៃសន្លឹកឆ្នោតទាំងអស់ ពោលគឺនាំមុខ៣០ភាគរយ ធៀបទៅនឹងសំឡេងគាំទ្រ នៃគូប្រជែងចម្បងរបស់ខ្លួន គឺលោកស្រី Xochitl Galvez។ ក្រោយដំណឹងនេះ លោកស្រី Sheinbaum បានថ្លែងទៅកាន់ក្រុមអ្នកគាំទ្រថា លោកស្រីមិនឱ្យធ្វើឱ្យពួកគេខកបំណងឡើយ។ លោកស្រី Galvez ក៏បានចេញមុខទទួលស្គាល់ជ័យជម្នះ របស់លោកស្រី Sheinbaum ផងដែរ។

គួរបញ្ជាក់ថា បើតាមការព្យាកររបស់ទីភ្នាក់ងារ INE សម្ព័ន្ធគណបក្សកាន់អំណាច ក៏ទំនងជានឹងក្តោបក្តាប់សំឡេងភាគច្រើនលើសលប់ នៅក្នុងសភាទាំង២ នៃប្រទេសម៉ិកស៉ិកថែមទៀតផង ក្រោយការបោះឆ្នោត។ លោកស្រី Sheinbaum នឹងក្លាយជាមេដឹកនាំម៉ិកស៉ិកថ្មី បន្តពី​ប្រធានាធិបតីបច្ចុប្បន្នគឺលោក Andres Manuel Lopez Obrador។

នៅម៉ិកស៉ិក ប្រធានាធិបតីអាចកាន់តំណែង បានត្រឹម១អាណត្តិ ប៉ុន្តែមានរយៈពេល៦ឆ្នាំ។ មុនឈរឈ្មោះប្រកួតប្រជែងយក តំណែងប្រធានាធិបតី លោកស្រី Sheinbaum គឺជាអភិបាលនៃរដ្ឋធានីម៉ិកស៉ីកូស៉ីធី។ វាគឺជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្រ្តនៃប្រទេសអាមេរិកឡាទីនមួយនេះ ដែលស្រ្តីបានកាន់តំណែងជា​ប្រធានាធិបតី។

អត្ថបទដែលជាប់ទាក់ទង