**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

អ៊ុយក្រែន ស្នើសុំប្រព័ន្ធការពារអាកាសបន្ថែម ខណៈរុស្ស៉ីបន្តវាយប្រហារលើបណ្តាញថាមពល

កៀវ៖ រុស្ស៉ី បានបាញ់មីស៉ីល និងយន្តហោះដ្រូន នៅថ្ងៃសៅរ៍នេះ បង្កឱ្យខូចខាតដល់គ្រឿងបរិក្ខាថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗទូទាំងប្រទេសអ៊ុយក្រែន ហើយបណ្តាលឱ្យមនុស្ស ៤នាក់រងរបួស ខណៈដែលប្រធានាធិបតី លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានទទូចសុំប្រព័ន្ធការពារដែនអាកាសបន្ថែមពីសម្ព័ន្ធមិត្ត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១ ខែមិថុនា ឆ្នាំ២០២៤។

ប្រតិបត្តិករបណ្តាញអគ្គិសនីជាតិ Ukrenergo បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសដ៏ធំលើកទី ៦ពីសំណាក់រុស្ស៉ីទៅលើវិស័យថាមពលអ៊ុយក្រែន ចាប់តាំងពីខែមីនា បានធ្វើឱ្យខូចខាតដល់រោងចក្រថាមពលនៅភាគខាងកើត ភាគកណ្តាល និងភាគខាងលិច។

បើតាមកងទ័ពអាកាស អ៊ុយក្រែនបានបាញ់ទម្លាក់មីស៉ីល ៣៥គ្រាប់ក្នុងចំណោម ៥៣គ្រាប់ និងយន្តហោះដ្រូន ៤៦គ្រឿងក្នុងចំណោម ៤៧គ្រឿងដែលរុស្ស៉ីបាញ់មក នាំឱ្យខូចខាតថែមទៀតលើប្រព័ន្ធថាមពលអ៊ុយក្រែនដែលរងគ្រោះស្រាប់។

តាមបណ្តាញតេឡេក្រាម លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា គោលដៅចម្បងរបស់រុស្ស៉ីគឺធ្វើមានលក្ខណៈភេរវកម្ម តាមរយៈការធ្វើឱ្យមានកង្វះខាតប្រព័ន្ធការពារដែនអាកាស និងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ដៃគូអ៊ុយក្រែន។ ដៃគូទាំងអស់ ប្រាកដជាដឹងច្បាស់នូវអ្វីដែលយើងកំពុងត្រូវការបន្ថែមដូចជា ប្រព័ន្ធការពារមីស៉ីល Patriots និងប្រព័ន្ធការពារអាកាសទំនើបៗផ្សេងទៀត។ ដូច្នេះត្រូវតែ ពន្លឿនការបញ្ជូនយន្តហោះចម្បាំហ F-16 មកអ៊ុយក្រែន ដើម្បីជួយឱ្យទាហានរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រយុទ្ធ។

គួរបញ្ជាក់ថា សង្រ្គាមរុស្ស៉ី-អ៊ុយក្រែន បានឈានចូលដល់ឆ្នាំទី ៣ហើយ និងមិនទាន់មានសញ្ញាបិទបញ្ចប់នោះទេ។ ពេលនេះ អ៊ុយក្រែនកំពុងតស៊ូប្រយុទ្ធនៅឯសមរភូមិ ខណៈប្រឈមមុខនឹងការពន្យារពេលទទួលបានជំនួយយោធាពីសហរដ្ឋអាមេរិក។

អត្ថបទដែលជាប់ទាក់ទង