**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

ប្រធានកាកបាទក្រហមកម្ពុជា អំពាវនាវដល់ប្រជាពលរដ្ឋ ទុកដាក់សំរាមឱ្យត្រឹមត្រូវ និងរួមគ្នាកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស សូមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំចោលសំរាមពាសវាលពាសកាល ជាពិសេសថង់ប្លាស្ទិក ដែលបង្កឱ្យផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពរបស់យើងនៅថ្ងៃអនាគត។

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល និងផ្តល់អំណោយមនុស្សធម៌ដល់កម្មករ-កម្មការិនី អនាម័យ និងបរិស្ថានចំនួន ២,៣៥៥នាក់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជាសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លឺងថា នៅរាជធានីភ្នំពេញ សំរាមគិតជាមធ្យមជិត ៤,០០០តោនក្នុងមួយថ្ងៃ ដែលត្រូវបានប្រមូល និងដឹកជញ្ជូនទៅទីលានចាក់សំរាមដង្កោ ដែលជាចំនួនមួយដ៏ច្រើន ដូច្នេះសូមបងប្អូនទូទាំងប្រទេស ក៏ត្រូវតែទុកដាក់សំរាមឱ្យត្រឹមត្រូវ និងរួមគ្នាកាត់បន្ថយសំរាម តាមរយៈកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជំនួសដោយស្លឹកចេក ជាដើម»។

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្លែងទៀតថា ដើម្បីចូលរួមឱ្យប្រទេសយើងមានសោភ័ណភាពស្អាត គ្មានសំរាមនៅតាមដងផ្លូវ សួនច្បារ និងកន្លែងសាធារណៈ គឺត្រូវផ្ដើមចេញពីការចេះស្រលាញ់បរិស្ថាននៅក្នុង និងជុំវិញផ្ទះយើងជាមុនសិន ដូច្នេះសូមលើកទឹកចិត្ដដល់ប្រជាពលរដ្ឋយើង សម្អាតផ្ទះសម្បែងឱ្យបានស្អាត កុំចោលសំរាមផ្ដេសផ្ដាស ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ។ចង់ឱ្យប្រទេសយើងស្រស់ស្អាត គឺផ្ដើមចេញពីពួកយើងទាំងអស់គ្នាចេះស្រលាញ់ស្រុកភូមិរបស់យើង និងប្រទេសជាតិយើង។
ការទុកដាក់សំរាមឱ្យបានត្រឹមត្រូវរបស់ប្រជាជនយើង គឺបានចូលរួមចំណែកច្រើនណាស់សម្រាប់សង្គម និងប្រទេសជាតិ ពិសេសជួយសម្រាលដល់ការងារបងប្អូនកម្មករ-កម្មការិនីអ្នកប្រមូលសំរាម ពិសេសរបស់របប រឹងមុតស្រួច ឬកំទេចកំទី ដែលងាយនឹងធ្វើឱ្យកម្មករ-កម្មការិនីយើង ងាយរងរបួសបណ្ដាលឱ្យគ្រោះថ្នាក់ដល់សុខភាព និងជីវិតនៅថ្ងៃអនាគត។

ក្នុងឱកាសនោះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងណែនាំឱ្យកម្មករ-កម្មការិនីទាំងអស់ថា «ត្រូវយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពផ្ទាល់ខ្លួន ព្រោះថាការងាររបស់កម្មករ-កម្មការិនី អាចប្រឈមនឹងបញ្ហាសុខភាពបើមានការទ្វេសប្រហែស នឹងបានស្នើសុំដល់កម្មករ-កម្មការិនីអនាម័យ និងបរិស្ថានទាំងអស់ ពេលបំពេញការងារត្រូវពាក់ម៉ាស ពាក់ស្រោមដៃ ស្រោមជើងឱ្យបានត្រឹមត្រូវ ដើម្បីការពារហានិភ័យនៃគ្រោះថ្នាក់ផ្នែកសុខភាព ដោយសារកាកសំណល់សំរាមទាំងនោះ»៕

អត្ថបទដែលជាប់ទាក់ទង