**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្តបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្តីពីការរៀបចំឯកសារស្តង់ដាប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។

សូមជម្រាបថា សិក្ខាសាលានេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងប្រធានមន្ទីរធនធានទឹក និងឧតុនិយមទាំង២៥ រាជធានី-ខេត្ត លោកស្រី MUIRA Yoshiko អនុប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Tokuwaka Masazumi ប្រធានទីប្រឹក្សាគម្រោង ជំនាញការប្រចាំគម្រោង និងមន្ត្រីសមភាគីគម្រោង ក្រសួង-ស្ថាប័នសកលវិទ្យាល័យពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍នានាសរុបចំនួន ៨០នាក់។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់លើកទី២នេះមានគោលបំណង ដើម្បីចែករំលែកនូវវឌ្ឍនភាពលើការងាររៀបចំសេចក្តីព្រាងលក្ខណៈវិនិច្ឆ័យសម្រាប់ការសិក្សាបណ្ដុំសំណង់មេ(សំណង់ក្បាលហុងទឹក) និងការងារប្រឡាយ ព្រមទាំងទទួលបាននូវអនុសាសន៍ល្អៗពីសិក្ខាកាម សម្រាប់ជាធាតុចូលក្នុងការកែសម្រួលសេចក្តីព្រាងនេះឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងដាក់ឱ្យប្រើប្រាស់យ៉ាងទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដល់គ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា គម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្ត នៅកម្ពុជានេះ មានសារសំខាន់ខ្លាំងណាស់ ក្នុ្ងងការកសាង និងការពង្រឹងសមត្ថភាពដល់មន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរបស់ក្រសួង តាមរយៈការផ្ទេរចំណេះដឹងពីជំនាញការបច្ចេកទេសជប៉ុនប្រចាំគម្រោងលើការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា គម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្រ្តនៅកម្ពុជានឹងផ្តល់នូវមូលដ្ឋានបទដ្ឋានបចេ្ចកទេសរួម សម្រាប់ការរៀបចំផែនការ និងការសិក្សាគ្រោងប្លង់ប្រព័ន្ធធារាសាស្ត្រឱ្យមានសង្គតភាពនៅគ្រប់គម្រោងដែលប្រើប្រាស់ថវិកាជាតិ និងគម្រោងប្រើប្រាស់ថវិការបស់ដៃគូអភិវឌ្ឍនានាពេលអនាគត។

សូមបញ្ជាក់ថាគម្រោងរៀបចំស្តង់ដាជាតិប្រព័ន្ធធារាសាស្ត្រមានរយៈពេល ៤ឆ្នាំ ដែលបានចាប់ផ្តើមដំណើរការសកម្មភាពគម្រោងនៅក្នុងខែមីនា ឆ្នាំ២០២២ ហើយនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ ៕

អត្ថបទដែលជាប់ទាក់ទង