**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

វប្បធម៌ចិនជាគ្រឹះកែវមរកតនិងជាមូលដ្ឋានរួមនៃអរិយធម៌សកល

ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹងនៃប្រទេសនិងជាតិសាសន៍ ដូចដែលសុភាសិតខ្មែរយល់ថា «វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន» ដែលជាការគូសរំលេចពីទំនុកចិត្តពេញទំហឹងនៅក្នុងវប្បធម៌ក្នុងការលើកស្ទួយស្មារតីជាតិ ស្របនឹងទស្សនៈរបស់លោក Xi Jinping ប្រធានរដ្ឋចិនដែលបានគូសរំលេចថា បេតិកភណ្ឌប្រវត្តិសាស្ត្រនិងវប្បធម៌ គឺជាធនធានដ៏មានតម្លៃដែលមិនអាចកកើតឡើងវិញ ឬជំនួសបានឡើយ ហើយការការពារសម្បត្តិទាំងនេះត្រូវបានផ្តល់ជាអាទិភាពកំពូលជានិច្ច។
តាមរយៈទស្សនៈនេះ ការសម្រេចបាននូវការស្តារភាពអស្ចារ្យឡើងវិញនៃប្រជាជាតិចិន បាននិងកំពុងកសាងនូវទំនុកចិត្តដល់ប្រជាជាតិចិនទាំង៥៦ជនជាតិនៅលើផ្លូវទ្រឹស្ដីប្រព័ន្ធ និងវប្បធម៌សង្គមនិយមតាមបែបផែនចិន។ ការយល់ដឹងកាន់តែស៊ីជម្រៅនិងទំនុកចិត្តកាន់តែរឹងមាំនៅក្នុងវប្បធម៌ដ៏ជ្រាលជ្រៅរបស់ប្រទេសចិន គឺជាទឹកតាងបញ្ជាក់ពីការយល់ដឹងយ៉ាងទូលំទូលាយនិងស៊ីជម្រៅអំពីប្រវត្តិសាស្រ្តនៃអរិយធម៌មនុស្សជាតិដែលមានអាយុកាលជាង៥០០០ឆ្នាំមកនេះ ហើយដែលកំពុងរួមចំណែកដល់ការលើកកម្ពស់ការកសាងវប្បធម៌ចិននាយុគសម័យនៃសង្គមនិយមតាមបែបផែនចិន។
ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹងនៃប្រទេសនិងជាតិសាសន៍ដែលត្រូវបានចារឹកទុកនៅក្នុងប្រវត្តិសាស្រ្ត និងបញ្ជាក់យ៉ាងប្រត្យក្សប្រកបដោយសច្ចធម៌ថា ជាតិសាសន៍ណាដែលបោះបង់ចោល ឬក្បត់ប្រវត្តិសាស្រ្ត និងវប្បធម៌របស់ខ្លួន ជាតិសាសន៍នោះមិនអាចរីកចម្រើន ហើយប្រទេសនោះក៏ទំនងនឹងបញ្ចប់ដោយភាពសោកសៅ។ ពិភពលោកបានចងចាំយ៉ាងច្បាស់លាស់នូវប្រសាសន៍របស់លោក Xi Jinping ប្រធានរដ្ឋចិនថា «ប្រសិនបើប្រជាជាតិចិនគ្មានទំនុកចិត្តពេញលេញលើវប្បធម៌របស់ខ្លួន នោះប្រជាជាតិចិនច្បាស់ណាស់ថានឹងមិនមានវប្បធម៌ដ៏សម្បូរបែបនិងរីកចម្រើនដូចពេលនេះ ហើយប្រជាជាតិចិននឹងមិនអាចស្តារភាពអស្ចារ្យឡើងវិញនាអនាគតបានឡើយ»។ ក្នុងន័យនេះ លោក Wang Yi សមាជិកការិយាល័យនយោបាយ ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនក៏ធ្លាប់បានមានប្រសាសន៍សំដៅដល់បុគ្គល Lai Ching-te ថាជាជនក្បត់ជាតិ និងក្បត់ដូនតារបស់ខ្លួន ព្រោះបុគ្គលនេះជាជនលាបពណ៌បំភ្លៃប្រវត្តិសាស្ត្រដ៏គួរឲ្យអាម៉ាស ហើយបុគ្គលនេះមានចេតនារណបបរទេសដើម្បីប្រកាសឯករាជ្យផ្តាច់ទឹកដីចេញពីប្រទេសចិន។ ជនជាតិចិនដែលរស់នៅតៃវ៉ាន់គឺជាជនរួមឈាមដែលមានប្រវត្តិសាស្រ្តរួមផ្សារភ្ជាប់ជាមួយនិងប្រជាជាតិចិន ។ ការទទួលស្គាល់ប្រវត្តិសាស្រ្ត គឺជាការទទួលយកទំនុកចិត្តលើវប្បធម៌ គឺជាមូលដ្ឋានចាក់ឫសយ៉ាងជ្រៅហើយកាន់តែទូលំទូលាយ វាជាកម្លាំងមួយដែលមានមូលដ្ឋានគ្រឹះជ្រៅជ្រះ និងស្ថិរភាព។ វឌ្ឍនភាពរបស់ប្រទេសចិនគឺជាការបញ្ជាក់ដោយឥតលាក់លៀមពីកម្លាំងរួបរួមរបស់ប្រជាជាតិចិនទាំង៥៦ជនជាតិមានទំនុកចិត្តលើវប្បធម៌ចិន ដែលនេះគឺជាបញ្ហាសំខាន់ចំពោះវឌ្ឍនភាពឈានឡើងនៃវាសនារបស់ប្រទេសចិន ហើយវាជាកត្តាជះឥទ្ធិពលដល់សន្តិសុខវប្បធម៌ និងឯករាជ្យភាពនៃសង្គមនិយមតាមបែបផែនចិនផងដែរ។
ថែរក្សាវប្បធម៌គឺជាថែរក្សាព្រលឹងនៃប្រទេសនិងជាតិសាសន៍ដែលត្រូវប្រវត្តិសាស្រ្តរបស់មនុស្សជាតិដាស់តឿនប្រាប់យើងទាំងអស់គ្នាថា ដោយគ្មានករណីលើកលែងចំពោះប្រទេសណាមួយឡើយ គ្រប់ប្រទេសទាំងអស់នៅលើពិភពលោកត្រូវបានទទួលឥទ្ធិពលយ៉ាងជ្រាលជ្រៅពីស្នាដៃសិល្បៈ និងអក្សរសិល្ប៍ដ៏អស្ចារ្យក៏ដូចជាអ្នកនិពន្ធនិងវិចិត្រករដ៏មានទេពកោសល្យនៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍប្រវត្តិសាស្ត្ររបស់ខ្លួន។ ស្មារតីនៃប្រជាជាតិចិនត្រូវបានសម្តែងឱ្យឃើញនៅក្នុងការខិតខំរបស់ប្រជាជនចិន និងសមិទ្ធិផលរបស់ខ្លួននៅក្នុងជីវភាព ហើយវប្បធម៌របស់ប្រជាជនចិននៅក្នុងរាល់ស្នាដៃដ៏អស្ចារ្យដែលបានបង្កើតឡើងដោយប្រជាជាតិចិនរាប់ពាន់ឆ្នាំ ហើយបានបញ្ចាំងឱ្យឃើញនៅក្នុងសកម្មភាព និវានុវត្តន៍ដ៏អស្ចារ្យរបស់អ្នកនិពន្ធ និងសិល្បករជនជាតិចិនទាំងអស់ផងដែរ។ ជនជាតិចិនបានបង្កើតស្នាដៃដ៏អស្ចារ្យជាច្រើននៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ត្ររបស់ខ្លួន។ សម័យនីមួយៗរបស់ប្រទេសចិនមានវត្ថុសិល្បៈ អក្សរសិល្ប៍ដែលមានលក្ខណៈពិសេសរបស់ខ្លួន តែនៅរក្សានូវស្មារតីរួមរបស់ខ្លួនគឺ ទី១-ការផ្ទេរមរតកដោយឥតដាច់ទៅកាន់ជំនាន់ក្រោយៗបន្តទៀត ទី២-នវានុវត្តដើម្បីវឌ្ឍនភាពនៃវិទ្យាសាស្រ្តបច្ចេកវិទ្យាស្របតាមសម័យកាល ទី៣-ឯកភាពរួមនៃអរិយធម៌របស់ប្រជាជាតិចិនទាំងមូល ទី៤-បរិយាបន្នប្រកដោយភាពបើកចំហដែលជាចលករនៃសន្តិភាពវប្បធម៌ និងទី៥-កិច្ចសម្របសម្រួលដើម្បីភាពរឹងមាំនៃសុខដុមនីយកម្មនិងសន្តិភាព។ គោលការណ៍ទាំង៥នេះជាការសន្និដ្ឋានដោយឥតស្រពិចស្រពិលថា វប្បធម៌ចិនជាគ្រឹះកែវមរកតនិងជាមូលដ្ឋានរួមនៃអរិយធម៌សកល។
ការថែរក្សាវប្បធម៌ដែលជាការថែរក្សាព្រលឹងនៃប្រទេសនិងជាតិសាសន៍បានបង្ហាញយ៉ាងច្បាស់ថាប្រជាជាតិចិនទាំង៥៦មានសន្តិភាពវប្បធម៌ ហើយជាមួយគ្នានេះ ប្រព័ន្ធបើកចំហនៃអរិយធម៌ចិនក៏ទទួលយកពហុសាសនាដែលបានរួមរស់ជាមួយគ្នា ដូចជាសាសនាតាវបានរួមរស់ដោយសុខដុមនីយកម្មជាមួយព្រះពុទ្ធសាសនា ឥស្លាមសាសនា និងគ្រិស្តសាសនាជាដើម ដែលនេះជាបញ្ជាក់ពីគំរូនៃសុខដុមនីយកម្មចុះសម្រុងគ្នា។ អរិយធម៌ចិនដែលបានបង្កប់នូវភាពបើកចំហ និងភាពអត់ឱន បានក្លាយជាគំរូនៃការចែករំលែកពុទ្ធិនិងបទពិសោធន៍មហាសាលជូនដល់មនុស្សជាតិ ស្របនឹងហ្សែនរាប់ពាន់ឆ្នាំរបស់ជនជាតិចិនដែលបានបង្ហាញពីគំនិតទូលំទូលាយដោយបញ្ជាក់យ៉ាងច្បាស់ថា អរិយធម៌សកលប្រៀបដូចជាសាកលវិទ្យាល័យរួមគ្នាមួយដែលបណ្តុះបណ្តាលការសិក្សារៀនសូត្រប្រកបដោយវិធីសាស្រ្តបដិសំយោគ និងប្រៀបដូចជាមជ្ឈមណ្ឌលរួមគ្នាមួយដែលចែករំលែកវប្បធម៌ដើម្បីសុខដុមរមនាក្នុងចំណោមប្រជាជាតិទាំងអស់។
ជារួម ចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការក្នុងរង្វង់នៃគំនិតផ្តួចផ្តើមអរិយធម៌សកលដោយបញ្ចូលនូវ«ការរួមគ្នា»បួនចំណុចគឺ ១-ការគោរពភាពចម្រុះនៃអរិយធម៌ពិភពលោក ២-ការផ្សព្វផ្សាយគុណតម្លៃរួមនៃមនុស្សជាតិ ៣-ការយកចិត្តទុកដាក់លើការបន្តវេននិងនវានុវត្តន៍លើអរិយធម៌ និង៤-ការពង្រឹងកិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរមនុស្សជាតិអន្តរជាតិ។ តាមរយៈគំនិតផ្តួចផ្តើមអរិយធម៌សកលដែលបានផ្តួចផ្តើមនិងអនុវត្តដោយប្រទេសចិនបាននិងកំពុងប្រមូលកម្លាំងពីបណ្តាប្រទេសទាំងអស់ឱ្យប្រកាន់យកនូវតម្លៃរួមរបស់មនុស្សជាតិនៃសន្តិភាព ការអភិវឌ្ឍ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព ហើយរួមគ្នាដើម្បីលើកកម្ពស់ការយល់ដឹងគ្នាទៅវិញទៅមក និងគោរពភាពចម្រុះនៃអរិយធម៌។ ក្នុងយុគសម័យថ្មី ការធ្វើសមាហរណកម្មវប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនបានរួមចំណែកថ្មី និងកាន់តែសំខាន់ក្នុងការលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍពិភពលោក ព្រមទាំងចូលរួមនៅក្នុងការលើកកម្ពស់ការរួមកម្លាំងគ្នាក្នុងរង្វង់នៃអរិយធម៌ដាច់ដោយឡែកពីគ្នាដើម្បីបង្កើនចលករដល់កិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
សមាជិកគណៈប្រតិបត្តិសមាគមមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង