**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត**ឧត្ដមសេនីយ៏ឯក យឹម លាង អញ្ជើញបើកវគ្គបណ្តុះបណ្តាលនៅនឹងកន្លែង ជំនាញការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ-អន្តរជាតិ ជូនដល់មន្ត្រីនគរបាលជាតិ នៃនាយកដ្ឋានអង្គរក្ស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយប្រកាសដាក់ឱ្យអនុវត្តអង្គភាពថវិកាអាណប័កផ្ទេរសិទ្ធិពេញលេញ**គណៈប្រតិភូគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អញ្ជើញសួរសុខទុក្ខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន**ការសិក្សា៖ សង្រ្គាមរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឱ្យទាហានភាគីទាំងសងខាងស្លាប់ របួស និងបាត់ខ្លួនលើស ២លាននាក់**កុងហ្គោ៖ អ្នកឆ្លងជំងឹអេបូឡា មានចំនួនកើនដល់ ១ ៤០៦នាក់ រួមទាំងអ្នកស្លាប់ចំនួន ៤៨៣នាក់**ចិនអំពាវនាវយ៉ាងទទូចឱ្យអាមេរិក ចាត់ចែងបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ ដោយ «ការប្រុងប្រយ័ត្នខ្ពស់បំផុត»**លោក ដូណាល់ ត្រាំ កោតសរសើរចំពោះវឌ្ឍនភាពនៃកិច្ចពិភាក្សាដោយប្រយោលរវាងអាមេរិក និងអ៊ីរ៉ង់ ដោយលោកបានចាត់ទុកថា «ល្អប្រសើរខ្លាំងណាស់»**ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសវ៉េណេស៊ុយអេឡា បានកើនដល់ ២២៩៥នាក់

ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក ចុះពិនិត្យវឌ្ឍនភាពការងារជួសជុលទំនប់អាងទឹកស្រែល្អ ក្នុងខេត្តឧត្តរមានជ័យ និងស្តារអូរប្រឡាយក្តាន់ ក្នុងខេត្តបន្ទាយមានជ័យ

ភ្នំពេញ៖ ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការ និងជាប្រធានអង្គភាព ត្រួតពិនិត្យគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងាររបស់អង្គភាព សហការជាមួយមន្ត្រីបច្ចេកទេសនាយកដ្ឋានវិស្វកម្ម និងមន្ត្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានចុះពិនិត្យគម្រោងការងារជួសជុលអាងទឹកស្រែល្អ ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងគម្រោងស្តារអូរប្រឡាយក្តាន់ ស្ថិតក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ឯកឧត្តមរដ្ឋលេខាធិការបានឱ្យដឹងថា ការងារជួសជុលទំនប់អាងទឹកស្រែល្អ រួមមាន៖ ១).ជួសជុលទំនប់ប្រវែង ៣២០០មែត្រ, ២).សាងសង់សំណង់បង្ហៀរចំនួន១កន្លែង, ៣).សាងសង់សំណង់លូយកទឹកចំនួន៣កន្លែង និង៤)សាងសង់សំណង់ទ្វារទឹកចំនួន១កន្លែង ហើយគិតរហូតមកដល់ពេលនេះលទ្ធផលសម្រេចបានប្រមាណ ៦០%។

សូមជម្រាបថា ទំនប់អាងទឹកស្រែល្អមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៨ភូមិ នៃឃុំបាក់អន្លួង ស្រុកត្រពាំងប្រាសាទ និងឃុំអន្លង់វែង នៃស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ទំនប់អាងទឹកស្រែល្អ ទទួលប្រភពទឹកពីអូរមេម៉ាយ (ជាផ្នែកដើមទីនៃប្រភពទឹកស្ទឹងសែន) និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ សម្រាប់បម្រើការងារស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ១.៩៩៧ហិកតា ស្រូវរដូវប្រាំងចំនួន ៥៩០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ៦៩ហិកតា ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។

ក្នុងឱកាសនោះដែរ ឯកឧត្តម និងក្រុមការងារបានចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារអូរប្រឡាយក្តាន់ ដែលរួមមាន៖ ១)ស្តារអូរប្រឡាយក្តាន់ប្រវែង ៦ ៥០០មែត្រ, ២)សាងសង់សំណង់ទ្វារទឹកចំនួន៣កន្លែង, ៣)សាងសង់លូដោះទឹកចំនួន៩កន្លែង និង៤)សាងសង់លូចម្លង ចំនួន ១កន្លែង។ ឯកឧត្តមរដ្ឋលេខាធិការបញ្ជាក់ថា គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦០%។

សូមបញ្ជាក់ថា ប្រឡាយនេះមានសារសំខាន់សម្រាប់បម្រើឱ្យប្រជាជនចំនួន ៨ភូមិ នៃឃុំបត់ត្រង់ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ ប្រឡាយនេះជាអូរធម្មជាតិ ទទួលប្រភពទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងមង្គលបុរីនៅរដូវវស្សាមកធ្វើការស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវវស្សាចំនួន ៧៥០ហិកតា ស្រូវប្រាំងចំនួន ២៥០ហិកតា និងផ្ទៃដីដំណាំរួមផ្សំចំនួន ១០ហិកតា។

ឯកឧត្តមរដ្ឋលេខាធិការបានផ្តាំផ្ញើដល់ក្រុមការងារអនុវត្តគម្រោងរបស់នាយកដ្ឋានវិស្វកម្ម ត្រូវបន្តយកចិត្តទុកដាក់លើការងារស្តារប្រឡាយ ជួសជុលទំនប់ និងការងារសាងសង់សំណង់សិល្បការ្យថ្មីឱ្យមានគុណភាព សោភ័ណភាព ត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងបានណែនាំដល់សហគមន៍កសិករប្រើប្រាស់ទឹក និងអាជ្ញាធរដែនដីចុះផ្សព្វផ្សាយការប្រើប្រាស់ប្រឡាយ និងចូលរួមថែរក្សាប្រឡាយនេះឱ្យមាននិរន្តរភាព សម្រាប់ការងារស្រោចស្រព ព្រមទាំងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋបានយូរអង្វែង ៕

អត្ថបទដែលជាប់ទាក់ទង