**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

ឯកឧត្តមរដ្ឋមន្ត្រី ឈាង រ៉ា ជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសដ៏មមាញឹក នៃការចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៧ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដោយឯកឧត្តម អ៊ិន តារា ឯកអគ្គរាជទូត និងតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំការិយាល័យអង្គការសហប្រជាជាតិ និងគណៈប្រតិភូក្រសួងសុខាភិបាល បានទទួលជួបប្រជុំពិភាក្សាការងារទ្វេភាគីតាមការអញ្ជើញ ជាមួយឯកឧត្តមវេជ្ជបណ្ឌិត Saia Ma`u Piukala នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច (WPRO) នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០ នាទីសៀល (ម៉ោងទីក្រុងហ្សឺណែវ) នៅការិយាល័យកណ្តាល របស់អង្គការសហប្រជាជាតិ។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងអំណរគុណអង្គការសុខភាពពិភពលោក និងដៃគូអភិវឌ្ឍន៍អន្តរជាតិទាំងអស់ដែលបាន និងកំពុងបន្តចូលរួមចំណែកយ៉ាងសកម្មកជាមួយកម្ពុជា ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រសុខាភិបាល ដើម្បីចូលរួមក្នុងការសម្រេចគោលដៅផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិនិង គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបសមភាគីអំពីអាទិភាពរបស់ក្រសួងសុខាភិបាលរួមមាន អភិវឌ្ឍមូលធនមនុស្សដែលជាយុទ្ធសាស្ត្រស្នូលរបស់ រាជរដ្ឋាភិបាល ក្នុងការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចឱ្យមានប្រសិទ្ធភាព ដើម្បីជាឧត្តមប្រយោជន៍របស់សង្គមជាតិ។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការដឹកនាំ គ្រប់គ្រង វិស័យសុខាភិបាលកម្ពុជា ការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការពង្រីកវិសាលភាព និងការពង្រឹងគុណភាពសេវាសុខាភិបាល ដើមី្បសម្របទៅតាមការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាព័ត៌មាន និងឌីជីថលសុខាភិបាល។

លោកវេជ្ជបណ្ឌិត Saia Ma`u Piukala បានកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងក្នុងការពង្រឹងវិស័យសុខាភិបាលឱ្យបានកាន់តែប្រសើរឡើង និងបានជម្រាបជូនពីការយកចិត្តទុកដាក់របស់ អង្គការសុខភាពពិភពលោក ក្នុងការជួយដល់វិស័យសុខាភិបាលកម្ពុជា ដោយតំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានចូលរួមរៀបចំការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការនៅកម្ពុជា រៀងរាល់៥ឆ្នាំម្តង (Country Cooperative Strategy)។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសរំលេចពីសារៈសំខាន់នៃភាពជាដៃគូសហប្រតិបត្តិការ និងការគាំទ្រដ៏មានតម្លៃរបស់អង្គការសុខភាពពិភពលោកចំពោះវិស័យសុខាភិបាលកម្ពុជារួមមាន ការបង្ការជំងឺ ការលើកកម្ពស់សុខភាព និងការកសាងសមត្ថភាពជំនាញ។

ថ្នាក់ដឹកនាំទាំងពីរ បានសង្កត់ធ្ងន់លើភាពជាដៃគូដ៏រឹងមាំយូរអង្វែងរវាង ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក និងបានប្តេជ្ញាចិត្តបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមក ដើម្បីបង្កើនប្រសិទ្ធភាពការងារ លើកកម្ពស់សុខភាព ពង្រឹងសន្តិសុខសុខភាព សម្រេចការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា សំដៅឈានទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើមី្បជាឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង