**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

គ.ជ.ប នឹងមិនប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបែងចែកអាសនៈ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ឡើយ

ភ្នំពេញ៖ ឯកឧត្ដម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានថ្លែងឲ្យដឹងថា គ.ជ.ប នឹងមិនប្រកាសលទ្ធផល ជាបណ្តោះអាសន្ន នៃការបែងចែកអាសនៈនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ឡើយ ដោយរង់ចាំប្រកាសជាផ្លូវការតែម្ដង ពោលគឺនៅថ្ងៃ៨ មិថុនា ខាងមុខនេះ ។

ឯកឧត្ដម ហង្ស ពុទ្ធា បន្ថែមថា ការប្រកាសលទ្ធផលផ្លូវការ នៃចំនួនអ្នកទៅបោះឆ្នោតក៏ធ្វើឡើងព្រមគ្នាជាមួយនឹង ការប្រកាសលទ្ធផលផ្លូវការ នៃការបែងចែកអាសនៈផងដែរ ។ ឯកឧត្ដមថា ការបែងចែកអាសនៈ គឺគ.ជ.ប បានធ្វើឡើងដោយល្អិតល្អន់ណាស់ មិនមែនចេះតែធ្វើឲ្យបាននោះទេ។

ជាមួយគ្នានោះឯកឧត្ដម ហង្ស ពុទ្ធា ក៏បានបញ្ជាក់ពីមូលហេតុ ដែលគ.ជ.ប មិនប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបែងចែកអាសនៈ ដោយហេតុថា “គ.ជ.ប ទាល់តែប្រកាសលទ្ធផលផ្លូវការ ហើយបានយកលទ្ធផលផ្លូវការហ្នឹង ទៅបែងចែកជាអាសនៈ និងប្រកាសសមាសភាពក្រុមប្រឹក្សា ដែលជាប់ឆ្នោតតែម្តង ព្រោះថា លទ្ធផលបណ្តោះអាសន្ន ក៏នៅតែមិនបញ្ជាក់ថា គណបក្សណាបានប៉ុន្មាន គណបក្សណាបានប៉ុន្មាននោះទេ នេះដោយសារវិធីធ្វើការងារ របស់គ.ជ.ប។ ពាក្យថា បណ្តោះអាសន្ន មានន័យថា វាអាចប្រែប្រួលទៀត ។ ចឹងបើសិនជាប្រែប្រួល ទៅយើងគណនាអាសនៈមុននាំឲ្យឃើញតែថា…បើសិនជាមានបណ្តឹងអីមកវាអាច កែប្រែខុសតួលេខ ចែកអាសនៈខុសអាហ្នឹង វាជាកំហុសរបស់គ.ជ.ប” ។

សូមបញ្ជាក់ថា ក្រោយការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាអាណត្តិទី៤ ថ្ងៃអាទិត្យទី២៦ ឧសភា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលបណ្តោះអាសន្ន អ្នកបានទៅបោះឆ្នោតសរុបមានចំនួន ១១.៥៩៨នាក់ ស្មើនឹង ៩៩,៧៩% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួនសរុប ១១.៦២២នាក់ ៕

អត្ថបទដែលជាប់ទាក់ទង