**ឯកឧត្តម វ៉ា ថន ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**អគ្គនាយកអង្គភាពសារព័ត៌មាន HOT News Asia ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**លោកជំទាវ លឹម រស្មី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម អ៊ូច ភា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**អ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ចក្រីនុពល ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ ព្រះវស្សា**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែមិថុនា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារ ចុះអនុស្សរណៈជាមួយសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ**ឃាតកម្មបាញ់សម្លាប់អ្នកជិតខាងដល់ក្នុងផ្ទះ នៅខណ្ឌច្បារអំពៅ ខ្មាន់កាំភ្លើងត្រូវចាប់ខ្លួនបានហើយនៅស្រុកអង្គស្នួល ខណៈខ្មាន់កាំភ្លើងមានងារជាឧកញ៉ាឈ្មោះ ស្រី ស៉ីណា**រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យស្តីពីការកែប្រែ និងការដំឡើងប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ឃុំ សង្កាត់ មន្ត្រីភូមិ និងការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា៖ បណ្ដឹងរាប់ម៉ឺនត្រូវបានសម្រុះសម្រួលដោះស្រាយនៅការិយាល័យប្រជាពលរដ្ឋនៃយន្តការច្រកចេញចូលតែមួយ**ទេសរដ្ឋមន្ដ្រី គី តិច បន្ដជួបជនរងគ្រោះជិត៣០០នាក់ទៀត ក្នុងសំណុំរឿងក្រុមហ៊ុន ឡេង ចាន់ណា**សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ដឹកនាំសហការីប្រារព្ធពិធីសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ៨៩អង្គ ដើម្បីថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា**សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទូតម៉ាឡេស៊ី ពីការផ្ទេរតំណែងពីជំនាន់ចាស់ទៅជំនាន់ថ្មី ហើយក្នុងរយៈពេល ៩ខែកន្លងមកនេះ សុខសន្តិភាពត្រូវបានធានា**សារមន្ទីរជាតិ នឹងរៀបចំពិព័រណ៍ «រូបចម្លាក់ខ្មែរដែលប្រគល់ត្រឡប់មកកម្ពុជាវិញ» រយៈពេលកន្លះឆ្នាំ**មេទ័ពជើងគោកកម្ពុជា នឹងដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅរុស្ស៊ី រយៈពេល៣ថ្ងៃ

ឯកឧត្តម ប្រាក់ សំអឿន កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងមន្រ្តីពាក់ព័ន្ធការងារក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលរួមចំណែកសម្រេចបានលទ្ធផលការងារ យ៉ាងត្រចះត្រចង់នាពេលកន្លងមក

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារដោយសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលពាក់ព័ន្ធការងារក្រុមប្រឹក្សា នៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមចំណែកសម្រេចបានលទ្ធផលការងារយ៉ាងត្រចះត្រចង់នាពេលកន្លងមក ។

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋាន និងគោលការណ៍ណែនាំនានា សម្រាប់ត្រៀមរៀបចំកិច្ចប្រជុំចូលកាន់តំណែងរបស់ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក
ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សំអឿន មានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្ដម ប្រាក់ សំអឿន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ អភិបាលរងរាជធានី ខេត្ត និងសមាជិក សមាជិកាទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងពិធីផ្សព្វផ្សាយកិច្ចការត្រៀមចូលកាន់តំណែងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នាឱ​កា​​សដ៏មានសារសំខាន់នេះ។

ឯកឧត្ដមបញ្ជាក់ថា «ក្នុងនាមក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំក៏សូមថ្លែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញការងារដោយសកម្ម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការដែលពាក់ព័ន្ធការងារក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចូលរួមចំណែកសម្រេចបានលទ្ធផលការងារយ៉ាងត្រចះត្រចង់នាពេលកន្លងមក ហើយឈានឆ្ពោះទៅសម្រេចកិច្ចការពាក់ព័​ន្ធជាបន្តបន្ទាប់ សំដៅត្រៀមរៀបចំប្រកាសចូលកាន់តំណែងក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ បន្ទាប់ពី គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលជាផ្លូវការសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នាពេលខាងមុខនេះ» ។

ឯកឧត្ដម ប្រាក់ សំអឿន បានលើកឡើងថា ជាក់ស្តែងប្រទេសយើងបានអនុវត្តដោយជោគជ័យនូវការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជាការបោះឆ្នោតអសកលបានចំនួន ៤ដង រួចមកហើយ រាប់ចាប់តាំងពីឆ្នាំ២០០៩ ក្រោយពេលច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ ឆ្នាំ២០០៨ រហូតមកដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលទើបតែបានប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ កាលពីម្សិលមិញនេះ ៕

អត្ថបទដែលជាប់ទាក់ទង