**ឯកឧត្ដម សួស ប្រាថ្នា៖ ក្រសួងមហាផ្ទៃ កំពុងបង្កើត App ដើម្បីឲ្យពលរដ្ឋអាចដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធច្រកចេញចូលតែមួយ ឬសំណូមពរនានា**ឯកឧត្ដម សួស ប្រាថ្នា លើកឡើងពីការធ្វើទំនើបកម្មការផ្តល់សេវារដ្ឋបាល និងការសម្រុះសម្រួលដោះស្រាយបណ្តឹង**ឯកឧត្ដម សួស ប្រាថ្នា៖ ត្រឹមពាក់កណ្តាលឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន២០៧គោលដៅ**ឯកឧត្តម សួស ប្រាថ្នា លើកពីកត្តាគន្លឹះសំខាន់ៗ ៣ ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន**ឯកឧត្ដម សួស ប្រាថ្នា៖ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៨ រហូតដល់ដំណាច់ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្តល់សេវារដ្ឋបាលជូនពលរដ្ឋជាង ៣,២លានសេវា ទទួលបានចំណូលជាង ១១៣លានដុល្លារ**ឯកឧត្ដម សួស ប្រាថ្នា៖ ការវាយតម្លៃលើការបំពេញការងារ របស់មន្ត្រីក្នុងការផ្តល់សេវា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីសំណាក់ពលរដ្ឋ នឹងមានភាពខុសគ្នាពីកន្លែងមួយ ទៅកន្លែងមួយ**ឯកឧត្តម សួស ប្រាថ្នា លើកឡើងពីសកម្មភាព ជាអាទិភាពដែលអគ្គនាយកដ្ឋានរដ្ឋបាល នឹងបន្តអនុវត្ត**ឯកឧត្ដម សួស ប្រាថ្នា៖ ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយ ឆ្លងកាត់ការអនុវត្ត ៥ដំណាក់កាលធំៗ**ឯកឧត្ដម សួស ប្រាថ្នា៖ រយៈពេល ៩ខែ នៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រកចំណូលបានជិត ២០លានដុល្លារ ពីការផ្ដល់សេវា**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការអណោចអធ័មខ្លោចចិត្ត ពេលឃើញឪពុកសំពះកូនដែលជាបងធំ**សម្តេចធិបតី ចេញអនុក្រឹត្យស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្រ្តីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ មិថុនា**កម្ពុជា-តួកគី ខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជី**ឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ពាក់ព័ន្ធករណីហិង្សាក្នុងទីតាំងលក់ស្រាក្រឡុកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ**ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ព្រៃវែង ពីថ្ងៃទី១៧-២១ មិថុនា**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះសួរសុខទុក្ខកម្លាំងវរសេនាតូចអន្តរាគមន៍២៨១ ដែលត្រូវចេញសហការ ការពារ ទប់ស្កាត់ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២**ក្រុមមន្ត្រីបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារក្នុងពិធី Juneteenth នៅឧទ្យានរដ្ឋតិចសាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាកម្ពុជា (ក.អ.ក) និងជាប្រធានលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា (IDP) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ។

កិច្ចប្រជុំនេះ មានការអញ្ចើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលមានចំនួនសរុបប្រមាណប្រមាណ៥០រូប ។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះតំណាងជាន់ខ្ពស់នៃក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំនេះ និងជម្រាបជូនពីសាវតា, វឌ្ឍនភាព និងជំហានការងារអាទិភាពសំខាន់ៗ សម្រាប់ជាមូលដ្ឋានក្នុងកិច្ចពិភាក្សាលើសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា។

ក្នុងកិច្ចដំណើរការប្រជុំ ក្រុមការងារលេខាធិការដ្ឋាន IDP នៃ ក.អ.ក បានធ្វើបទបង្ហាញសង្ខេបជូនអង្គប្រជុំអំពីផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា និងសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវ ។ ក្របខ័ណ្ឌតាមដាន និងវាយតម្លៃនេះ គឺឯកសារណែនាំដែលត្រូវបានរៀបចំក្នុងគោលបំណងតម្រង់ទិសការតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ស្របតាមការរំពឹងទុក ។ បន្ទាប់ពីការពិភាក្សាយ៉ាងផុសផុល អង្គប្រជុំបានផ្តល់មតិយោបល់កែលម្អនិងធាតុចូលមួយចំនួនដើម្បីកែសម្រួល និងធានាគុណភាព និងភាពគ្រប់ជ្រុងជ្រោយនៃសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានេះ។

ឯកឧត្តម នុត អ៊ុនវ័ណរ៉ា ប្រធានអង្គប្រជុំ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះការចូលរួមប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលធ្វើឱ្យសេចក្តីព្រាងក្របខ័ណ្ឌតាមដាន និងវាយតម្លៃការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជានេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។

គួររំឭកផងដែរថា ផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកាលពីខែធ្នូ ឆ្នាំ២០២២ ដែលលេខាធិការដ្ឋាន IDP ត្រូវបានប្រគល់ភារកិច្ចជាសេនាធិការឱ្យ ក.អ.ក. ក្នុងការសម្របសម្រួលជារួម និងជំរុញការអនុវត្តផែនទីបង្ហាញផ្លូវនេះ៕

អត្ថបទដែលជាប់ទាក់ទង