**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ឯកឧត្តម សួស ប្រាថ្នា លើកពីកត្តាគន្លឹះសំខាន់ៗ ៣ ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន

ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លើប្រធានបទប្រធានបទ «ការផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ» កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន គឺ មានកត្តាគន្លឹះសំខាន់ៗ ចំនួន៣ រួមមាន៖

១. ក្រសួង ស្ថាប័ន៖ គួរបន្តផ្តល់កិច្ចសហការគាំទ្រ តាមរយៈការបណ្តុះបណ្តាលនិង ការកសាងសមត្ថភាពដល់ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ អំពី បែបបទ និងនីតិវិធីបច្ចេកទេស សម្រាប់ការផ្តល់សេវាតាមវិស័យជំនាញនីមួយៗនៅអង្គភាព ច្រកចេញចូលតែមួយ ព្រមទាំងចូលរួមតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការផ្តល់សេវា ទាំងនេះ សំដៅធានាថា រដ្ឋបាលថ្នាក់ក្រោមជាតិ អាចអនុវត្តបានត្រឹមត្រូវតាមគោលការណ៍ បែបបទ និងនីតិវិធីដែលបានកំណត់ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបន្ន។

២. ចំពោះមន្ត្រីផ្តល់សេវាតាមយន្តការច្រកចេញចូលតែមួយ៖
-ត្រូវសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់អំពីលិខិតបទដ្ឋានពាក់ព័ន្ធនឹងការផ្តល់ សេវា ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាជូនប្រជាពលរដ្ឋ និងប្រកបដោយ តម្លាភាព ឆាប់រហ័ស និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ-ត្រូវផ្តោតការយកចិត្តទុកដាក់លើការរៀបចំទីកន្លែងផ្តល់សេវាឱ្យបានសមស្រប និងត្រូវមានភាពរួសរាយរាក់ទាក់បង្កភាពកក់ក្តៅដល់អ្នកមកទទួលសេវា ព្រមទាំង ត្រូវយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស។ ទន្ទឹមនេះ ត្រូវពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងភាពស្អាតស្អំ ក្នុងការបម្រើ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

-ត្រូវធ្វើការផ្សព្វផ្សាយអំពីសារៈប្រយោជន៍ និងតួនាទី ភារកិច្ចរបស់យន្តការច្រក ចេញចូលតែមួយដល់គ្រប់ភាគី អង្គភាព អាជ្ញាធរពាក់ព័ន្ធផ្សេងៗតាមគ្រប់ មធ្យោបាយ និងគ្រប់រូបភាព ដើម្បីបង្កើនការយល់ដឹងដល់ប្រជាពលរដ្ឋ និងអ្នក ពាក់ព័ន្ធ ឱ្យបានកាន់តែទូលំទូលាយ។

-ត្រូវខិតខំកសាងនិងអភិវឌ្ឍសមត្ថភាពរបស់ខ្លួនក្នុងការចូលរួមប្រើប្រាស់កម្មវិធី ព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង និងការផ្តល់សេវាតាមប្រព័ន្ធអនឡាញនៅគ្រប់អង្គ ភាពច្រកចេញចូលតែមួយរាជធានី ខេត្ត ដែលក្រសួងមហាផ្ទៃគ្រោងនឹងដាក់ឱ្យ អនុវត្តជាផ្លូវការនាពេលខាងមុខនេះ។

៣. ចំពោះប្រជាពលរដ្ឋ៖
-សូមអញ្ជើញមកស្នើសុំសេវាដោយផ្ទាល់នៅអង្គភាព ឬការិយាល័យច្រកចេញចូល តែមួយ ដើម្បីស្វែងយល់ពីការផ្តល់សេវាដោយផ្ទាល់
-ចៀសវាងការពឹងពាក់អ្នករត់ការ ដែលធ្វើឱ្យប្រជាពលរដ្ឋត្រូវខាតបង់ថវិកា
-ចូលរួមពិនិត្យ តាមដាន វាយតម្លៃ និងផ្តល់យោបល់ត្រលប់ក្នុងន័យស្ថាបនា ដើម្បី កែលម្អយន្តការផ្តល់សេវានេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ៕

អត្ថបទដែលជាប់ទាក់ទង