**ឯកឧត្ដម សួស ប្រាថ្នា៖ ត្រឹមពាក់កណ្តាលឆ្នាំនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានដាក់ឱ្យដំណើរការការិយាល័យប្រជាពលរដ្ឋនៅគ្រប់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ចំនួន២០៧គោលដៅ**ឯកឧត្តម សួស ប្រាថ្នា លើកពីកត្តាគន្លឹះសំខាន់ៗ ៣ ដើម្បីឱ្យយន្តការច្រកចេញចូលតែមួយ នៅរដ្ឋបាលថ្នាក់ក្រោមជាតិអាចអនុវត្តការងារ បានដោយរលូន និងទទួលបានជោគជ័យ ស្របតាមគោលការណ៍ និងនីតិវិធីជាធរមាន**ឯកឧត្ដម សួស ប្រាថ្នា៖ ចាប់ពីត្រីមាសទី៤ ឆ្នាំ២០១៨ រហូតដល់ដំណាច់ឆ្នាំ២០២៣ អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្តល់សេវារដ្ឋបាលជូនពលរដ្ឋជាង ៣,២លានសេវា ទទួលបានចំណូលជាង ១១៣លានដុល្លារ**ឯកឧត្ដម សួស ប្រាថ្នា៖ ការវាយតម្លៃលើការបំពេញការងារ របស់មន្ត្រីក្នុងការផ្តល់សេវា របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីសំណាក់ពលរដ្ឋ នឹងមានភាពខុសគ្នាពីកន្លែងមួយ ទៅកន្លែងមួយ**ឯកឧត្តម សួស ប្រាថ្នា លើកឡើងពីសកម្មភាព ជាអាទិភាពដែលអគ្គនាយកដ្ឋានរដ្ឋបាល នឹងបន្តអនុវត្ត**ឯកឧត្ដម សួស ប្រាថ្នា៖ ទម្រាំចងចិត្តពលរដ្ឋឱ្យគាំទ្រដូចសព្វថ្ងៃ យន្តការច្រកចេញចូលតែមួយ ឆ្លងកាត់ការអនុវត្ត ៥ដំណាក់កាលធំៗ**ឯកឧត្ដម សួស ប្រាថ្នា៖ រយៈពេល ៩ខែ នៃអាណត្តិទី៧នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត រកចំណូលបានជិត ២០លានដុល្លារ ពីការផ្ដល់សេវា**ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បង្ហាញការអណោចអធ័មខ្លោចចិត្ត ពេលឃើញឪពុកសំពះកូនដែលជាបងធំ**សម្តេចធិបតី ចេញអនុក្រឹត្យស្ដីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភ សម្រាប់មន្រ្តីក្របខ័ណ្ឌ នៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងព័ត៌មាននឹងសម្របសម្រួលរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយវឌ្ឍភាពយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី១៩ មិថុនា**កម្ពុជា-តួកគី ខិតខំប្រឹងប្រែងរួមគ្នាក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អបអរសាទរ និងជូនពរជ័យ ដល់បងប្អូនម៉ូស្លីមកម្ពុជា ក្នុងថ្ងៃបុណ្យរ៉ាយ៉ាហាជី**ឃាត់ខ្លួនក្រុមក្មេងទំនើង ២ក្រុម ពាក់ព័ន្ធករណីហិង្សាក្នុងទីតាំងលក់ស្រាក្រឡុកមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ**ឆៀកចល័តតាមខេត្ត នឹងដំណើរការ នៅខេត្តឧត្តរមានជ័យ ពោធិ៍សាត់ ព្រៃវែង ពីថ្ងៃទី១៧-២១ មិថុនា**ឧត្តមសេនីយ៍ទោ មៀច សាមុត ចុះសួរសុខទុក្ខកម្លាំងវរសេនាតូចអន្តរាគមន៍២៨១ ដែលត្រូវចេញសហការ ការពារ ទប់ស្កាត់ បង្ក្រាបការកាប់ទន្ទ្រានដីព្រៃនៅក្នុងភូមិសាស្ត្រ ខេត្តមណ្ឌលគិរី**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនឹងផ្លូវជាតិលេខ២**ក្រុមមន្ត្រីបានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការបាញ់ប្រហារក្នុងពិធី Juneteenth នៅឧទ្យានរដ្ឋតិចសាស់**សម្ដេចធិបតី ហ៊ុន ម៉ាណែត ឲ្យរដ្ឋបាលរាជធានីភ្នំពេញ បង្កើនការដាំដុះគម្របបៃតងក្នុងទីក្រុង ដើម្បីកាត់បន្ថយកម្ដៅ និងឧស្ម័នផ្ទះកញ្ចក់**ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ រៀបចំសន្និសីទសារព័ត៌មានលើកដំបូង ស្តីពីការផ្តល់សេវាតាមច្រកចេញចូលតែមួយនៅរដ្ឋបាលថ្នាក់ក្រោមជាតិ**រាជរដ្ឋាភិបាលសម្រេចបង្កើតឱ្យមានយន្តការដោះស្រាយបណ្ដឹងក្រៅប្រព័ន្ធតុលាការ ដែលមានឈ្មោះថា “ការិយាល័យប្រជាពលរដ្ឋ”

ខ្លាធំត្រូវបានចាត់ទុកជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក

ភ្នំពេញ៖ ខ្លាធំ ត្រូវបានចាត់ទុកជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វាមាននៅសេសសល់កម្របំផុតនៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា។ ប្រភេទនេះបានរកឃើញនៅប្រទេស បង់ក្លាដេស ឥណ្ឌា តំបន់ភូមិភាគអាស៊ីអាគ្នេយ៍។

ចំនួននៃប្រភេទនេះបានផុតពូជនៅកោះបាលី ចាវា និងប្រទេសសិង្ហបុរី ហើយចំពោះវត្តមានតំបន់ផ្សេងៗទៀតកំពុងតែថយចុះយ៉ាងខ្លាំង និងត្រូវបានចាត់ក្នុងក្រុមប្រភេទជិតផុតពូជក្នុងបញ្ជីឧបសម្ព័ន្ធទី១ នៃអនុសញ្ញាសាយតេស និងត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN ជាប្រភេទកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។

ហត្ថលេខានាំសត្វខ្លាធំពីឥណ្ឌា មកកាន់ប្រទេសកម្ពុជា អ្នកជំនាញរបស់ឥណ្ឌា នឹងបន្តជួយលើផ្នែកបច្ចេកទេស ជាពិសេសការលើកកម្កើងសមត្ថភាពមន្ត្រីចំពោះកិច្ចការងារថែរក្សា និងអភិរក្សសត្វខ្លាធំ ហ្វឹកហ្វឺ នពេទ្យសត្វ ជាដើម។

បន្ថែមពីនេះ លោកជំទាវឯកអគ្គរាជទូតឥណ្ឌា បានបន្តថា បន្ទាប់ពីការផ្តល់សត្វខ្លាធំចំនួន ៤ក្បាល ក្នុងជំហានកាលទី១ ទទួលបានជោគជ័យ រដ្ឋាភិបាលប្រទេសឥណ្ឌា ក៏នឹងពិចារណាក្នុងការផ្តល់បន្ថែមទៀតរហូត១១ក្បាល។

ដោយឡែកកញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡេត ស្ថាបនិក និងជានាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបញ្ជាក់ថា សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជាក្នុងជំហានទី១ នេះ គឺមានឈ្មោលចំនួន១ ក្បាល និងញីចំនួន៣ក្បាល ហើយបើកម្ពុជាទទួលជោគជ័យ ក្នុងការថែទាំ និងអភិរក្សខ្លាធំចំនួន៤ក្បាល ដែលនឹងមកដល់ គឺរដ្ឋាភិបាលប្រទេសមួយនេះ នឹងបង្កើនការផ្ដល់ជូនដល់១១ក្បាលបន្ថែម។ សត្វខ្លាធំទាំង៤ក្បាល នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការត្បាតដល់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើកសត្វខ្លា ការតាម ដានដំណើរសត្វខ្លាពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួងបរិស្ថាន ខណៈអង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងក្រសួងបរិស្ថាន បានរៀបចំដំឡើងកាំមេរ៉ាស្វ័យប្រវត្តិដល់ចំនួន៤១០គ្រឿង នៅទូទាំងតំបន់ទេសភាពជួរភ្នំក្រវាញ ដើម្បីសិក្សាឱ្យបានច្បាស់នូវរបាយចំនួនសត្វព្រៃ ដែលជាចំណីសត្វខ្លាឱ្យបានជាក់លាក់។

កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់ថា «អង្គការយើងចុះការពារផ្ទាល់នូវតំបន់ទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញទំហំ ១,៧លានហិកតា ក្នុងគោលបំណងការពារ និងអភិរក្សព្រៃ រងទឹកភ្លៀងដែលពុំទាន់រងផលប៉ះពាល់ចុងក្រោយបង្អស់នៅតំបន់អាស៊ីអាគ្នេយ៍។ ព្រៃឈើ សត្វព្រៃ និងមនុស្សអាចរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា។ យើងត្រូវប្រឹងប្រែងដើម្បីសម្រេចគោលបំណងនេះ»។

ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ៕

អត្ថបទដែលជាប់ទាក់ទង