**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលនឹងបន្តគាំទ្រអង្គការ PSE ដើម្បីបន្តជួយដល់កូនចៅ ប្រជាពលរដ្ឋដែលពុំមានលទ្ធភាព**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក

អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំប្រារព្ធពីធីប្រកាសជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំប្រារព្ធពីធីប្រកាសជ័យលាភី បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ស្រុក និងប្រធានមន្ទីរ អង្គភាពពាកព័ន្ធ។

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តព្រះសីហនុ បានធ្វើរបាយការណ៍សង្ខេប ស្តីពីលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាព នៃការបញ្ចប់បន្ទោបង់ពាសវាលពាសកាល ODF ពីក្រុមការងារបច្ចេកទេសរបស់ក្រសួង ដែលបានចុះមកធ្វើការអង្កេតជាក់ស្តែង នៅលើខ្នងផ្ទះប្រជាពលរដ្ឋនៅតាមភូមិ ឃុំ សង្កាត់ ក្រុង ស្រុកទាំង៥ នៃខេត្តព្រះសីហនុ ដែលបានប្រើប្រាស់បង្គន់អនាម័យ និងតាមទីសាធារណៈ និងមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ។ ដោយក្រុមការងារបច្ចេកទេសបានពិនិត្យឃើញថា ខេត្តព្រះសីហនុ មិនមានការបន្ទោបង់ពាសវាលពាសកាល ODF និងត្រៀមរៀបចំប្រគល់ពាន ជាខេត្តទទួលពាន ODF នៅពេលខាងមុខ ហើយការទទួលបាននៅពេលខាងមុខនេះ គឺជាការយកចិត្តទុកដាក់ពី ឯកឧត្តម អភិបាលខេត្តព្រះសីហនុ ដែលមានទស្សនៈវិស័យខ្ពស់ អំពីសេវាអនាម័យ និងផ្គត់ផ្គង់ទឹកស្អាត ពិសេសដោយមានការដឹកនាំយ៉ាងស្វាហាប់ ចាត់តាំងច្បាស់លាស់ និងបញ្ចុះបញ្ចូលវិនិយោគគិន ចូលរួមវិនិយោគលើវិស័យអនាម័យសាធារណៈតាមតំបន់ឆ្នេរកម្សាន្តរបស់ខេត្តផងដែរ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានថ្លែងអំណរគុណមន្ទីរអភិវឌ្ឍជនបទ ដែលបានផ្សព្វផ្សាយ និងជម្រុញអនាម័យ សុខភាពជនបទទទួលបានលទ្ធផលល្អ ឈានទទួលបានពានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF សម្រាប់ខេត្តព្រះសីហនុ ហើយកម្មវិធីរៀបចំពិធីបិទបញ្ចប់ និងការទទួលពាន ODF យើងគ្រោងរៀបចំប្រារព្ធធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ខាងមុខ។ ដូច្នេះគ្រប់ក្រុង ស្រុក មន្ទីរ អង្គភាពចូលរួមសហការបង្ហាញថា ខេត្តព្រះសីហនុទទួលបានជ័យលាភីពាន ODF ជាខេត្តមិនមានការបន្ទោបង់ពាសវាលពាសកាល យើងត្រូវរៀបចំផែនការ បែងចែកមន្ទីរ អង្គភាព ដើម្បីឱ្យការរៀបចំកម្មវិធីប្រកាស ដើម្បីផលប្រយោជន៍សុខភាពសាធារណៈ និងបន្តការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងលើកទឹកចិត្តដល់អ្នកចូលរួមអនុវត្ត ODF ឱ្យកាន់តែប្រសើរឡើង ស្តីពីសុខភាពសាធារណៈនៅខេត្តព្រះសីហនុ ប្រជាពលរដ្ឋម្នាក់ៗត្រូវធ្វើជាភ្នែកច្រមុះ ក្នុងស្មារតីរួមចូលរួមការបន្ទោបង់ពាសវាលពាសកាលនៅតាមទីសាធារណ ដើម្បីឈានទៅកម្ពុជា ទទួលបាន ODF នៅតាមបណ្តាខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ហើយសុខភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍របស់យើងកាន់តែល្អទាំងអស់គ្នានៅពេលខាងមុខ ៕

អត្ថបទដែលជាប់ទាក់ទង