**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត សួស គង់, ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង, ឯកឧត្តម ភួង សោភា, ឯកឧត្តម សុខ ម៉េង, ឯកឧត្តម លាង សេង, ឯកឧត្តមបណ្ឌិត លឹម អុីវ, ឯកឧត្តម ឈន សេដ្ឋា, ឯកឧត្តម ជ្រាយ ប៉ុម, ឯកឧត្តម គង់ ភឿន និងឯកឧត្តម លោក លោកស្រី អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញ សរុបចំនួន ៩៦នាក់ ស្រី ១៩នាក់។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមកអង្គប្រជុំបានធ្វើការកែសម្រួលលើសេចក្តីព្រាងរបាយការណ៍របស់នាយកដ្ឋាន និងបានឯកភាពគ្នាដាក់ចេញនូវវិធានការណ៍អនុវត្តបន្តដូចខាងក្រោម៖

១.នាយកដ្ឋានផ្លូវលំជនបទ អគ្គនាយកដ្ឋានបច្ចេកទេស និងថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវពង្រឹងលើការពិនិត្យលើឯកសារ គ្រោងប្លង់ និងបញ្ជីប៉ាន់តម្លៃ អោយបានត្រឹមត្រូវ។

២.យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីកន្លងមកនេះ ការងារថែទាំខួប មិនតម្រូវឲ្យ មន្ទីរធ្វើសំណើសុំការឯកភាពពីឯកឧត្តមរដ្ឋមន្រ្តីសុំបើកការដ្ឋាននោះទេ ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តី តម្រូវឲ្យ គ.ត.វ. ចុះធ្វើការត្រួតពិនិត្យ។

៣.ក្រុមការងារ RRAMS ត្រូវធ្វើការសហការគ្នាជាមួយនាយកដ្ឋានជំនាញ ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត បន្ទាប់ពីអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានជំនាញធ្វើការបែងចែកតួនាទី និងភារកិច្ចថ្មី។

៤.សូមធ្វើការកែសម្រួល និងធ្វើបច្ចុប្បន្នភាពគោលនយោបាយផ្លូវជនបទ ឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

៥.នាយកដ្ឋានផ្លូវលំជនបទត្រូវ រៀបចំវគ្គបណ្តុះបណ្តាលប្រព័ន្ធ RRAMSដល់បណ្តាលដល់មន្ទីរ នៅសប្តាហ៍ទី១ ឬទី២ នៃខែមិថុនា ខាងមុខ។

៦.ថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុកត្រូវរៀបចំ និងធ្វើការជ្រើសរើសខ្សែផ្លូវ សម្រាប់ធ្វើការសាកល្បងប្រើប្រាស់ទឹកថ្នាំ Road Stabilize ដោយត្រូវកំណត់យកភូមិសាស្រ្តស្រុកទឹកផុស និងត្រូវជាផ្លូវដែលមានកម្រិតហានិភ័យខ្ពស់។

៧.នាយកដ្ឋានផ្លូវលំជនបទ ត្រូវបន្តសហការជាមួយលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច លើការងារវិសោធនកម្មអនុក្រឹតលេខ១៤១ និងលេខ១៩៧ និងរៀបចំកិច្ចប្រជុំលើកទី២ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន។

៨.សូមមន្ត្រីនាយកដ្ឋាន និងក្រុមការងារ គ.ត.វ បន្តសហការគ្នាឱ្យបានល្អលើការងារចុះបើក ការដ្ឋាន ជាពិសេសត្រូវបំពេញកិច្ចការងារឱ្យទាន់ពេលវេលា ជៀសវាងយឺតយ៉ាវដល់កងវិស្វកម្ម ៕

អត្ថបទដែលជាប់ទាក់ទង