**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការពង្រឹងសុវត្ថិភាពឌីជីថល គឺជាកត្តាចម្បងក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់**គ្រោះរញ្ជួយដីនៅវ៉េណេស៊ុយអេឡា បានសម្លាប់មនុស្សកើនដល់ជិត២៦០០នាក់**ប្រធានាធិបតីកូរ៉េខាងត្បូង នឹងទៅចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ ដែលរៀបចំក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគីយ៉េ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែកក្កដាខាងមុខ**រលកកម្តៅដែលមិនធ្លាប់មានពីមុនមក កាលពីសប្តាហ៍មុន បាននាំឱ្យមានអ្នកស្លាប់ច្រើនជាង ៤៨០នាក់ នៅក្នុងប្រទេសហូឡង់**UN ព្រមានថា បាតុភូតធម្មជាតិ El Nino នឹងបញ្ចេញឥទ្ធិពលខ្លាំង ចន្លោះខែកក្កដា និងខែកញ្ញា ជំរុញឱ្យអាកាសធាតុកាន់តែឡើងកម្តៅ**វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងមូលនិធិចិនដើម្បីសន្តិភាព និងការអភិវឌ្ឍ ពិភាក្សាផ្លាស់ប្តូរទស្សនៈលើលទ្ធផលទស្សនកិច្ចសិក្សាបទពិសោធន៍ស្តារ និងអភិវឌ្ឍជនបទនៅប្រទេសចិន**អ៊ុយក្រែន និងរុស្ស៉ី នឹងបើកការវាយប្រហារសងសឹកដាក់គ្នាទៅវិញទៅមក បន្ទាប់ពីទីក្រុងមូស្គូបើកការវាយប្រហារទ្រង់ទ្រាយធំលើទីក្រុងកៀវដោយសម្លាប់មនុស្សយ៉ាងហោច ២៧នាក់**ធនាគារពិភពលោក ដំឡើងចំណាត់ថ្នាក់ប្រទេសហ្វីលីពីន ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់**អាមេរិកគាំទ្រសិទ្ធិរបស់ប៉ាគីស្ថាន ដើម្បីការពារខ្លួនឯងប្រឆាំងនឹងការវាយប្រហារភេរវកម្ម ខណៈជម្លោះរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាននៅតែបន្តកើតមាន**កងទ័ពអាកាសអាមេរិក នឹងបើកការស៊ើបអង្កេតលើមន្ត្រីម្នាក់ដែលអំពាវនាវឱ្យទម្លាក់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងអនុប្រធានាធិបតី លោក JD ‌Vance ចេញពីតំណែង**ក្រសួងការងារ បន្តពង្រីកឱកាសការងារដល់ប្រជាពលរដ្ឋ តាមរយៈវេទិកាការងារ នៅខេត្តបន្ទាយមានជ័យ**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសអូស្រ្តាលី

ភ្នំពេញ៖ តបតាមការអញ្ជើញពីរាជរដ្ឋាភិបាលអូស្ត្រាលី ព្រមទាំងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃទីស្តីការគណៈរដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ច នៅរដ្ឋធានីកង់បេរ៉ា និងទីក្រុងម៉ែលប៊ន នៃប្រទេសអូស្ត្រាលី ស្តីពី “ការឈ្វេងយល់អំពីប្រតិបត្តិការការងាររបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី (Department of Prime Minister and Cabinet) និងក្រសួងពាក់ព័ន្ធនឹងកិច្ចការសាធារណៈរបស់ប្រទេសអូស្ត្រាលី និងមេរៀនជាបទពិសោធសម្រាប់ការពង្រឹងការអនុវត្តការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅកម្ពុជា” ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

នេះជាទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ គិតចាប់ពីថ្ងៃចូលកាន់មុខតំណែងជាឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវការនេះមានគោលបំណងសិក្សាឈ្វេងយល់អំពី (១).ការកំណត់របៀបវារៈ សម្រាប់កិច្ចប្រជុំ គណៈរដ្ឋមន្ត្រី, (២).តួនាទីរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេសអូស្រ្តាលីក្នុងការផ្តល់យោបល់ផ្នែកគោលនយោបាយ និងគតិយុត្ត ជូននាយករដ្ឋមន្រ្តី ការតាមដាន និងការជំរុញការអនុវត្តសេចក្តីសម្រេច របស់រដ្ឋាភិបាល ព្រមទាំងការតាមដាន និងការវាយតម្លៃ ការអនុវត្តគោលនយោបាយជាតិ, (៣).សិទ្ធិអំណាច និងតួនាទី សម្របសម្រួលរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រីនៃប្រទេស អូស្រ្តាលីជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងថ្នាក់ជាតិ និងក្រោមជាតិ, (៤).រំហូរការងារពាក់ព័ន្ធនឹងការរាយការណ៍ ការសម្របសម្រួល និងការសម្រេចចិត្ត ចាប់ពីកម្រិតក្រសួង ស្ថាប័នរហូតដល់នាយករដ្ឋមន្ត្រី និង(៥).ការរៀបចំប្រព័ន្ធការងារនិងរចនាសម្ព័ន្ធ ស្ថាប័នរបស់ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី។

ក្នុងអំឡុងទស្សនកិច្ចផ្លូវការនេះ គណៈប្រតិភូកម្ពុជានឹងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃអង្គភាពពាក់ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលអូស្ត្រាលី រួមមាន ក្រសួងទទួលបន្ទុកកិច្ចការនាយករដ្ឋមន្ត្រី និងគណៈរដ្ឋមន្ត្រី ក្រសួងហិរញ្ញវត្ថុ ក្រសួងកិច្ចការបរទេសនិងពាណិជ្ជកម្ម និងរតនាគារជាតិ ជាដើម។

ទស្សនកិច្ចផ្លូវការនេះពិតជាមានសារសំខាន់សម្រាប់គណៈប្រតិភូកម្ពុជា ក្នុងការទទួលបាននូវមេរៀនជាបទពិសោធ និងការអនុវត្តល្អៗបន្ថែម ដែលអាចប្រើប្រាស់ជាមូលដ្ឋាន ដើម្បីពង្រឹងលើការអនុវត្តតួនាទី និងភារកិច្ចរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជាស្ថាប័នថ្នាក់ជាតិមួយដើរតួនាទីយ៉ាងសំខាន់ ក្នុងការគាំទ្រ ដល់ការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី និងដំណើរការរបស់គណៈរដ្ឋមន្ត្រី។ ការណ៍នេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវ គោលដៅ ពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការអនុវត្តការងារស្ថាប័នរដ្ឋ ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល កម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាចូលរួមចំណែកក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាព សាមគ្គីភាព ភារតភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងអូស្ត្រាលី ៕

អត្ថបទដែលជាប់ទាក់ទង