**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អំពាវនាវដល់មន្ត្រីរាជការដែលកំពុងបម្រើការងារក្រោមឱវាទរដ្ឋបាលខេត្តព្រៃវែង នាំប្ដី ឬប្រពន្ធ និងកូនក្នុងបន្ទុក មកចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់ៗគ្នា**សិស្ស NPIC បង្កើតម៉ាស៊ីនបោះពុម្ព 3D ខ្នាតធំ ដើម្បី​ជួយជំរុញ​វិស័យ​ឧស្សា​ហកម្ម​កម្ពុជា​ឱ្យកាន់​តែ​រីក​ចម្រើន**ឱកាសការងារជាង ៩ពាន់កន្លែង អត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបានផ្សព្វផ្សាយដល់មូលដ្ឋានក្នុងខេត្តបាត់ដំបង ក្នុងស្មារតី «ខ្មែរជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ»**ក្រសួងការងារ៖ ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត ៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ខេត្តស្វាយរៀងមានឱកាសការងារជាង ៣ពាន់កន្លែងកំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ៖ ប្រទេសកម្ពុជាមានឱកាសការងារជាង ៩ម៉ឺនកន្លែងកំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ**សូមប្រុងប្រយ័ត្ន! ភ្លៀងមួយមេធំរន្ទះបាញ់បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និងរបួសធ្ងន់ ២នាក់ នៅខេត្តកំពង់ស្ពឺ ខណៈកំពុងភ្ជួរស្រែ និងខ្លះទៀតអង្គុយក្រោមដើមឈើ**គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ មកពិនិត្យសិក្សា**សម្តេចប៉ាប Leo ទទូចដល់បណ្តាមេដឹកនាំពិភពលោក ឈប់បង្ករឱ្យមានការបែងបាក់គ្នា ហើយស្តាប់សំឡេងទាមទាររកសន្តិភាពនៃពិភពលោក**ប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ**លោក ស៉ី ជីនពីង៖ ចំណងមិត្តភាព​របស់ទីក្រុងប៉េកាំងជាមួយទីក្រុងព្យុងយ៉ាង គឺរឹងមាំគ្មានគូប្រៀប**អុីស្រាអែល វាយប្រហារលើគោលដៅយោធា ក្នុងតំបន់ភាគខាងលិចនិងភាគកណ្តាលប្រទេសអ៉ីរ៉ង់**សម្តេចធិបតី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់អាកាសយានដ្ឋានអន្តរជាតិណូយបាយ ទីក្រុងហាណូយ ដោយសុវត្ថិភាព**ការប្រកាសអាសន្នពីរលកស៊ូណាមិត្រូវបានធ្វើឡើង បន្ទាប់ពីគ្រោះរញ្ជួយដីមួយកម្រិត៧,៨រ៉ិចទ័រ វាយប្រហារកៀកនឹងកោះ Mindanao ភាគខាងត្បូងហ្វីលីពីន** អ៉ីរ៉ង់បាញ់មីស៉ីលទៅកាន់គោលដៅនៅអ៉ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុងបេរូត ប្រទេសលីបង់**កម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌពោធិ៍សែនជ័យចុះបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scams ឃាត់ខ្លួនមនុស្ស ១៨នាក់**សម្តេចតេជោ ចែករំលែកអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យ Akaraphong Khamkhun អ្នកជំនាញផ្នែកកិច្ចការអាស៊ាន និងការសិក្សាបញ្ហាវិវាទព្រំដែនថៃ-កម្ពុជា៖ «ការវិភាគលើសំណើ៖ ថៃគ្រប់គ្រងហ្គេម UNCLOS»**សមាជិកសភា AFPPD ប្តេជ្ញាចិត្តផ្តល់ភាពអង់អាច និងលើកកម្ពស់សុខុមាលភាព អប់រំ សុខភាព និងការងារសមរម្យសម្រាប់យុវជន**ប្រាសាទសួរព្រ័ត៖ «ទីកាត់ក្ដីតាមជំនឿ» និង «ទីតម្កល់ទេពតំណាងអំណាចខេត្ត-ក្រុង» នៃចក្រភពអង្គរ**សម្តេចធិបតី អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ

ប្រជាពលរដ្ឋជាង ៧០០គ្រួសារក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ទទួលបានវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធ)ជិត ១៤០០ក្បាលដី

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ប្រមាណជាង ៧០០គ្រួសារបានទទួលវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធដី) ក្រោយពីមន្ទីរជំនាញបានធ្វើការវាស់វែង និងធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ដែលមានក្បាលដីសរុបប្រមាណជិត ១៤០០ក្បាលដី។

នៅរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ អាជ្ញាធរខេត្តកំពត រួមនឹងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី បានធ្វើពិធីប្រគល់វិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធដី) ជូនដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលពិធីនេះធ្វើឡើងក្នុងបរិវេណវត្តត្រើយកោះ។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធដី) នៅក្នុងពិធីនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ដីគឺជាជីវិត ព្រោះមនុស្សគ្រប់រូបត្រូវការបំផុតគឺដី ដែលពេលយើងកើតមកគឺនៅលើដី ពេលរៀនសូត្រនៅសាលា ក៏ត្រូវការដីសម្រាប់ធ្វើសាលា ពេលរៀបចប់មានគ្រួសារក៏ត្រូវការដីសម្រាប់កសាងលំនៅឋាន ចែកកូនចៅបន្ត ហើយពេលដែលបាត់បង់ជីវិតទៅក៏ត្រូវការដីផងដែរ។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ផងដែរថា ពេលដែលបងប្អូនទទួលបានបណ្ណកម្មសិទ្ធដីរបស់យើងហើយ សូមប្អូនថែរក្សាឱ្យបានល្អ និងយកទៅប្រើប្រាស់ឱ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់បងប្អូន ហើយការផ្តល់បណ្ណកម្មសិទ្ធនាពេលនេះ គឺដោយមានការគិតគូ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មកកាន់អាជ្ញាធរខេត្ត និងមន្ទីរជំនាញធ្វើយ៉ាងណាពន្លឿននៃការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ពលរដ្ឋដែលមានបណ្ណកម្មសិទ្ធទាំងអស់ សូមកុំមានជម្លោះដីធ្លី ព្រោះនៅពេលដែលយើងមានបណ្ណកម្មសិទ្ធហើយ ការដោះស្រាយមិនស្ថិតនៅលើគណៈកម្មការសុរិយោដី ឬគណៈកម្មការដោះស្រាយទំនាស់នោះទេ គឺស្ថិតនៅលើការដោះស្រាយរបស់ប្រព័ន្ធតុលាការ ដូច្នេះសូមកុំឱ្យមាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញ និងមន្ត្រីជំនាញផ្នែកសុរិយោដីក្នុងខេត្តកំពតទាំងអស់ ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបំរើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយជៀសវាងនូវអំពើមិនល្អ ឬការចង់បានអ្វីមួយពីប្រជាពលរដ្ឋដែលធ្វើបណ្ណកម្មសិទ្ធដីធ្លី។ ទន្ទឹមនឹងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានកោតសរសើចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត និងមន្ត្រីទាំងអស់ដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលល្អប្រសើជូនពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត។

យោងតាមរបាយការណ៍របស់លោក ព្រាប សុផាត ប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពតបានឱ្យដឹងថា ក្រុងកំពតមានចំនួន ៥សង្កាត់ ស្មើនឹង ១៥ភូមិ ហើយបានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣ ដែលគិតមកដល់ពេលនេះមានរយៈពេល ១០ឆ្នាំហើយ ដែលទទួលបានលទ្ធផល ភូមិដែលបានចុះបញ្ជី និងចែកបណ្ណរួចមានចំនួន ១១ភូមិ ស្មើនឹង ១៣,៦០៧ក្បាលដី ភូមិស្នើសុំចែកបណ្ណចំនួន ១ភូមិ ស្មើនឹង ១,៣៨៥ក្បាលដី(ភូមិដែលធ្វើពិធីចែកនាពេលនេះ) ហើយភូមិកំពុងត្រៀមរៀបចំបិទផ្សាយចំនួន ៣ភូមិ ស្មើនឹង ៣,៣៣៧ក្បាលដី។ ដោយឡែក ភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ដែលធ្វើពិធីចែកបណ្ណនាពេលនេះ មានក្បាលដីសរុបចំនួន ១,៣៨៥ក្បាលដី ស្មើនឹង ៧៥២គ្រួសារ ដែលក្នុងនោះមានប្រភេទដីលំនៅឋានចំនួន ៩៧៥ក្បាលដី, ដីកសិកម្មចំនួន ៣៦៩ក្បាលដី, ទួលកប់ខ្មោចចំនួន ៣ក្បាលដី, មណ្ឌលសុខភាព ១ក្បាលដី, ដីគ្មានទិន្នន័យ ៣៧ក្បាលដី, និងដីមានវិវាទ ២ក្បាលដី៕

អត្ថបទដែលជាប់ទាក់ទង