**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង**រដ្ឋមន្ត្រីការពារជាតិលីបង់ថា អ៉ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជិត ៣៥០០លើក លើលីបង់ ចាប់តាំងពីអាមេរិកប្រកាសបទឈប់បាញ់នៅលីបង់កាលពីថ្ងៃទី១៦ ខែមេសាមក**UN ទទូចឱ្យទីក្រុងវ៉ាស៉ីនតោន ដកចេញជាបន្ទាន់នូវទណ្ឌកម្មធ្ងន់ៗ ដែលដាក់ទៅលើប្រទេសគុយបាក្នុងឆ្នាំនេះ**WHO៖ អ៊ូហ្កង់ដា គួរតែពិចារណាឡើងវិញលើការសម្រេចចិត្តបិទព្រំដែនរបស់ខ្លួនជាមួយកុងហ្គោ ដោយសារតែការផ្ទុះឡើងនៃជំងឺអេបូឡា**អ្នកនាំពាក្យច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួន ដែលដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ខុសពីការពិតជុំវិញជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយថៃ**មេបញ្ជាការកំពូលយោធាអ៊ុយក្រែនអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយដណ្ដើមយកមកវិញនូវទឹកដីទំហំ ៦០០គីឡូម៉ែត្រក្រឡា គិតមកទល់នឹងឆ្នាំ២០២៦នេះ**លោក ដូណាល់ ត្រាំ៖ ឧទ្ធម្ភាគចក្រយោធាអាមេរិក ១គ្រឿង បានធ្លាក់នៅក្បែរច្រកសមុទ្រ Hormuz ជាច្រកផ្លូវទឹកដែលកំពុងគ្រប់គ្រងដោយអ៉ីរ៉ង់**កងទ័ពអ៉ីស្រាអែល អំពាវនាវឱ្យអ្នកស្រុកនៃទីក្រុង Tyre ភាគខាងត្បូងប្រទេសលីបង់ ជម្លៀសខ្លួនចេញមុនពេលការវាយប្រហារកើតឡើង**ឯកឧត្តម កៅ ថាច អញ្ជើញជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកកំពង់ត្រាច ខេត្តកំពត**បទវិភាគ៖ជប៉ុននិងហ្វីលីពីន​ពន្លឿនការឃុបឃិតគ្នាខាងយោធា​ដែល​បាន​ក្លាយជា​ប្រភពបង្កភាពវឹកវរដ៏ធំបំផុត​សម្រាប់​បំផ្លាញ​ដល់​សន្តិភាព​និង​ភាព​សុខ​សាន្ត​ត្រាណ​ក្នុង​តំបន់**សម្តេចតេជោប្រកាសថា ទឹកដីដែលទាហានថៃកំពុងឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់នោះ គឺត្រូវតែទាមទារយកមកវិញ**សិស្ស NPIC មានសមត្ថភាពខ្ពស់​ក្នុងការ​បង្កើត​ឧប​ករ​ណ៍​ទំនាក់​ទំនង​ជាមួយ​ប្រព័ន្ធ​ផ្កាយ​រណ​ប​​អន្តរ​ជា​តិ**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ជួបពិភាក្សាការងារជាមួយសហព័ន្ធសហជីពអន្តរជាតិ នៅសន្និសីទអន្តរជាតិខាងការងារ ក្នុងប្រទេសស្វ៊ីស**កម្ពុជា និងវៀតណាម ឯកភាពដាក់ចេញទិសដៅការងាររួមគ្នាដើម្បីជំរុញ និងបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក និងពីប្រទេសទីបី**កូនខ្មែរធ្វើបាន ! សិស្ស NPIC មានសមត្ថភាពផលិ​ត​ម៉ាស៊ីន​តាមដាន​គុណ​ភាព​ខ្យល់ និង​បរិស្ថាន​សម្រាប់​បំពាក់​នៅក្នុង​ទីតាំង​ឧស្សា​ហកម្ម**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌ ៖ សាងស្ពានភ្ជាប់ដួងចិត្តនិងកិច្ចសហប្រតិបតិ្តការក្នុងយុគសម័យថ្មី**លោក Xi Jinping អញ្ជើញចូលរួមពិធីលៀងសាយភោជន៍​​ដែលរៀបចំឡើង​ដោយលោក Kim Jong-un**លោក Han Zheng អនុប្រធានរដ្ឋចិន​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​​បេឡារុស

ភាពស្អាតចេញពីក្នុងចិត្តជំរុញឱ្យប្រជាជននៅឃុំព្រះធាតុចេញមកសម្អាតបរិស្ថាននៅតាមមូលដ្ឋាន

ភ្នំពេញ៖ យុទ្ធនាការសំអាតកម្ពុជា បានជំរុញឱ្យអ្នកចូលរួម បានចេញមកប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅតាមមូលដ្ឋាន ជាពិសេសចូលរួមពង្រឹងចលនាកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ នៅតាមសាលារៀនទាំង០៨ ព្រះសង្ឃ រួមជាមួយចាស់ព្រឹទ្ធាចារ្យ គណៈកម្មការ អាចារ្យ តាជី យាយជី នៅតាមវត្តអារាមចំនួន០៤ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ទាំង២២ភូមិ ក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ចំនួនជាង ២,៥០០អង្គ/នាក់ បានស្ម័គ្រចិត្ត ចំណាយពេលត្រឹម១៥នាទីយ៉ាងតិច ចាប់ពីម៉ោង ០៧:៣០នាទីព្រឹក នៅថ្ងៃសៅរ៍ទី០៤ ខែឧសភា ឆ្នាំ២០២៤ នេះ បានចូលរួមសហការគ្នា ចេញមកសំអាត ប្រមូលទុកដាក់សំរាម ជាពិសេសសំណល់ប្លាស្ទិកនៅក្នុងផ្ទះ ជុំវិញផ្ទះ សាលារៀន វត្តអារាម តាមដងផ្លូវ ទីសាធារណៈ ក្នុងមូលដ្ឋានឃុំព្រះធាតុ។ នៅក្នុងយុទ្ធនាការសម្អាតកម្ពុជា ក្រោមប្រធានបទ«ឃុំព្រះធាតុស្អាត ផ្តើមពីយើងទាំងអស់គ្នា» អាជ្ញាធរឃុំព្រះធាតុ បានប្រមូលនិងទុកដាក់សំណល់សំរាមប្លាស្ទិកសរុប ចំនួន២២៩៣គីឡូក្រាម។

លោក ទ្រី ពៅ មេឃុំព្រះធាតុ បានលើកឡើងថា ការរៀបចំសកម្មភាពរួមគ្នានាពេលនេះ បន្ទាប់ពីប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបានផ្តួចផ្តើមដោយក្រសួងបរិស្ថាន នាពេលកន្លងមក។ អាជ្ញាមូលដ្ឋានបានតាំងចិត្តអំពីការរៀបចំឱ្យលំនៅឋាន ឱ្យមានអនាម័យ និងមានការទុកដាក់សំរាមឱ្យបានល្អថែមទៀត។

សូមបញ្ជាក់ថា យន្តការសម្អាតកម្ពុជា គឺជាជំហានបន្ទាប់ របស់យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺផ្តោតលើមុំយុទ្ធសាស្រ្តបី ក្នុងនោះ ភាពស្អាត ភាពបៃតង និងចីរភាព។ យុទ្ធនាការសម្អាតកម្ពុជា មានភាពប្រទាក់ក្រឡាគ្នាពីភាពស្អាតខាងក្នុង ភាពស្អាតខាងក្រៅ និងភាពស្អាតនៅកម្ពុជា ដែលផ្តោតសំខាន់លើសកម្មភាពអាទិភាពចំនួន៣គឺ៖

ទី១) ប្រជាពលរដ្ឋនៅតាមភូមិនានា បានកំណត់អនុវត្តព្រមគ្នាក្នុងពេលតែ១ ចូលរួមសំអាតអនាម័យបរិស្ថាន ដើម្បីធ្វើឱ្យតាមសាលារៀន ដងផ្លូវ ទីសាធារណៈ តំបន់សហគមន៍ កន្លែងទេសចរណ៍ ជាកន្លែងដែលស្អាត និងគ្មានការប្រើប្រាស់ថង់ប្លាស្ទិក និងការបំពុលដោយប្លាស្ទិក។

ទី២) អ្នកចូលរួមបានប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ នៅកន្លែងដែលអាជ្ញាធរ បានកំណត់សម្រាប់បញ្ជូន ទៅសេវាប្រមូល ដឹកជញ្ជូនបន្តទៅទីលាន ហើយជាពិសេសបានកាត់បន្ថយសំណល់ យកទៅចាក់នៅតាមទីលានមួយកម្រិត។

ទី៣-យើងប្រមូលយកសំរាមនោះ មកកែច្នៃឡើងវិញ ជាជំហានៗបន្តបន្ទាប់ទៀត។ ចឹងទេវាជាមូលដ្ឋានគ្រឹះសម្រាប់កម្ពុជាយើង សម្រាប់ភាពស្អាតរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានគាំទ្រលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ដែលបានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលទទួលជោគជ័យ ដោយមានការចូលរួម ពីមនុស្សចំនួនប្រមាណជិត ៨លាននាក់ នាពេលកន្លងមក ឱ្យបន្តចលនាសម្អាតកម្ពុជា ឱ្យបានផុសផុល ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់ ភាពស្អាតរបស់កម្ពុជាយើង ហើយយុទ្ធសាស្ដ្រនេះមានភាពប្រទាក់ក្រឡាគ្នាពីភាពស្អាតខាងក្នុង ភាពស្អាតខាងក្រៅ និងភាពស្អាតនៅស្រុកខ្មែររបស់យើង។

ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា មូលហេតុដែលយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចាប់ផ្ដើមពីសិស្សសាលារៀនរហូតមក គឺជាការជំរុញ ការកែប្រែផ្នត់គំនិតស្អាតខាងក្នុងរបស់សិស្សានុសិស្សរបស់យើង។ បើគាត់ចាប់ផ្ដើមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅពេលនេះ នាពេលអនាគតពេលដែលគាត់ធំដឹងក្ដី មានប្រពន្ធ មានកូន មានចៅទៅ នោះពួកគេនឹងឈប់ប្រើប្រាស់ថង់ប្លាស្ទិករហូតទៅ ៕

អត្ថបទដែលជាប់ទាក់ទង