**ឯកឧត្ដម សក់ សេដ្ឋា៖ បច្ចុប្បន្នប្រជាជនកម្ពុជា កំពុងរស់នៅយ៉ាងសុខុដុមរម្យនា ក្រោមម្លប់សន្តិភាព និងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយក្តីសង្ឃឹម លើមាគ៌ាប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍**នយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ចំពោះការវិនិយោគបន្ថែមរបស់កូរ៉េ ដោយកម្ពុជានៅមានសក្ដានុពលដ៏ធំសម្បើម សម្រាប់កំណើននៃតម្លៃបន្ថែម ក្នុងវិស័យកសិកម្ម ការកែច្នៃម្ហូបអាហារ និងកម្មន្តសាលទំនើប**សម្តេច សាយ ឈុំ ដឹកនាំពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤**កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្តេជ្ញាចិត្តរួមគ្នា ដើម្បីរួមចំណែកដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ**សម្តេចធិបតី ចេញអនុក្រឹត្យផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ពីអនុប្រធានអង្គភាពអន្តរាគមន៍ ទៅជាស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ**ក្រសួងការងារ ដឹកនាំអ្នកសារព័ត៌មានមកពី១០ស្ថាប័ន ចុះស្វែងយល់ពីកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា**អភិបាលរងខេត្តកណ្ដាល៖ ការចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញ អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនពលរដ្ឋ**សាលាសង្កាត់ប្ញស្សីកែវ បើកកិច្ចប្រជុំគណៈកម្មាធិការកិច្ចការនារី និងកុមារ ប្រចាំខែឧសភា ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈមួយចំនួន**សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីបងប្អូនសប្បុរសជន ជាលើកទី៤ ក្នុងទិវាខួបលើកទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម**កូរ៉េ បង្ហាញក្តីរីករាយ និងពេញចិត្តក្នុងការបង្កើនជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) បន្ថែមដល់កម្ពុជា**ទេសរដ្ឋមន្រ្តី លី ធុជ អរគុណចំពោះកម្មវិធី HDR&D ដែលបានផ្តល់នូវសម្ភារៈបច្ចេកវិទ្យាទំនើបចូលរួមដល់ការងារបោសសម្អាតមីននៅកម្ពុជា**ក្រសួងបរិស្ថាន ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធីរដ្ឋបាលអេឡិចត្រូនិច (MoE EAdmin App)**សិស្ស-និស្សិតនៃវិទ្យាស្ថាន NPIC បានដាក់បង្ហាញស្នាដៃរាប់រយរបស់ខ្លួនក្នុងខួប១៩ឆ្នាំ**អគ្គស្នងការនគរបាលជាតិ ដាក់ចេញនូវភារកិច្ចសំខាន់ៗចំនួន ១០ចំណុច ដើម្បីឲ្យកងកម្លាំងនគរបាលជាតិ បន្តអនុវត្តសំដៅរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម**ឯកឧត្តម ទ្រី ដាលុច អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីវិនិយោគ និងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ និងកម្មវិធីកសាងសមត្ថភាពមន្រ្តីនៃអនុគណៈកម្មាធិការវិនិយោគខេត្តរតនគិរី**អគ្គនាយកពន្ធនាគារ អញ្ជើញប្រកាសផ្ទេរ និងចូលកាន់មុខតំណែងប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ**ស្វីស បញ្ជាក់ជំហរបន្តពង្រឹងទំនាក់ទំនងការទូតនិងចូលរួមពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ តាមរយៈការបន្តជួយការលើកកម្ពស់សុខុមាលភាពប្រជាជន ស្រ្តី និងកុមារកម្ពុជា**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ជួបពិភាក្សាការងារជាមួយ អគ្គនាយកវិទ្យាស្ថាននៃក្រុមហ៊ុនវិទ្យាសាស្ដ្រសំណង់ ស៊ូចូវរបស់ចិន**ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ និងក្រុមវិភាគ និងប្រឹក្សាយោបល់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ទទួលជួបពិភាក្សាការងារជាមួយ អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៅកម្ពុជា (OHCHR)

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការធ្លាក់ចំណូលពន្ធគយ ពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការធ្លាក់ចំណូលពន្ធគយពីការនាំចូលរថយន្តមិនជាបញ្ហានោះទេ ព្រោះតាមរយៈការវិនិយោគក្នុងស្រុក បានផ្តល់ឱកាសការងារ និងជំនាញដល់ប្រជាពលរដ្ឋខ្មែរ ហើយនៅពេលដែលក្រុមហ៊ុនលក់រថយន្តបានប្រាក់ចំណូលនោះ នឹងបង់ពន្ធជូនរដ្ឋ តាមរយៈពន្ធដារ។

ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រដំឡើងរថយន្តតូយ៉ូតា ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ គូសបញ្ជាក់ថា «រថយន្តបង្កើតដោយក្រុមហ៊ុន Toyota បង្កើតនៅទីនេះ អត់យកពន្ធនាំចូល អាចលក់បានថ្លៃសមរម្យ ប្រជាពលរដ្ឋមានលទ្ធភាពទិញរថយន្តថ្មីដែលផលិតក្នុងស្រុកយើងតម្លៃសមរម្យ នេះគឺជាអ្វីដែលខ្ញុំនិយាយថា ឯកឧត្តម គុណ ញឹម កុំអន់ចិត្ត គង់តែចូលមកឯកឧត្តម គង់ វិបុល ទេ ព្រោះពេលដែលរថយន្តដើរ លក់ផលិតផលប្រជាជនទិញច្រើន ចំណូលដល់ក្រុមហ៊ុន ហើយក្រុមហ៊ុនបង់ពន្ធចូលមកវិញ»។

សូមជម្រាបថា ចំណូលបានពីការនាំចូលយានយន្ត និងគ្រឿងចក្រជាប្រភពចំណូលចំបង របស់អគ្គនាយកដ្ឋានគយ​ និងរដ្ឋាករកម្ពុជា។ កាលពីឆ្នាំ២០១៩ ចំណូលពីការនាំចូលយានយន្ត រួមចំណែក ៥៣ភាគរយ នៃចំណូលសរុបរបស់គយ, ឆ្នាំ២០២០ ចំណូលគយបានពីការនាំចូលយានយន្តធ្លាក់ចុះត្រឹម ៤២ភាគរយ ហើយមកដល់ឆ្នាំ២០២៣ ចំណូលគយបានពីការនាំចូលយានយន្ត និងគ្រឿងចក្រមានជាង ២២០លានដុល្លារ ឬស្មើនឹង ៣១.១% នៃចំណូលសរុប៕

អត្ថបទដែលជាប់ទាក់ទង