**ជនជាតិអាមេរិកដែលជាប់ពាក់ព័ន្ធក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារនៅរដ្ឋអាហ្វ្រិកគឺ​ជា​កូន​ប្រុស​របស់ Christian Malanga ឈ្មោះ Marcel។**រដ្ឋាភិបាលអ៊ីរ៉ង់សន្យាថា គ្មានការរំខាន បន្ទាប់ពីការស្លាប់របស់ប្រធានាធិបតី**ប្រធានាធិបតី​អ៊ីរ៉ង់​បាន​ស្លាប់​៖ តើ​មាន​អ្វី​បន្ទាប់​?**រដ្ឋមន្ត្រីក្រសួងការងារ រំលឹកថាភាពជោគជ័យនៃកិច្ចគាំពារពលករទេសន្តប្រវេសន៍ ត្រូវការការចូលរួមយ៉ាងជិតស្និទ្ធពីភាគីប្រទេសទទួល និងប្រទេសបញ្ជូន**អគ្គនាយកអន្តោប្រវេសន៍ បើកកិច្ចប្រជុំត្រួតពិនិត្យការរៀបចំគម្រោងផែនការថវិកាប្រចាំឆ្នាំ២០២៥ និងផែនការយុទ្ធសាស្ត្រថវិកា៣ឆ្នាំរំកិល**អភិបាលខេត្តកំពត នាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ជិត១០០គ្រួសារ នៅស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច**ឯកឧត្តមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌**រដ្ឋបាលខេត្តកំពង់ចាម ប្រារព្ធពិធី “ទិវាជាតិនៃការចងចាំ ២០ ឧសភា” នៅមណ្ឌលឧក្រិដ្ឋកម្មភ្នំប្រុស ស្រុកកំពង់សៀម**ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ចុះឃោសនា និងជួបអង្គបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នៅស្រុកមេមត់ នៃដំណើរការយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាខេត្ត-ក្រុង-ស្រុក-ខណ្ឌ**រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នករកប្រាក់តាមអនឡាញ ត្រូវបញ្ឈប់សកម្មភាព ចែកចាយរូបភាពឃាតកម្ម និងហិង្សានៅលើបណ្តាញសង្គម**ក្រសួងការងារ និងក្រសួងបរិស្ថាន ចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី «យុទ្ធនារការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅតាមសហគ្រាសគ្រឹះស្ថាន»**AFD បញ្ជាក់ពីជំហរបន្តការគាំទ្រកម្ពុជាលើវិស័យធនធានទឹក និងការព្យាករអាកាសធាតុ**ឧបនាយករដ្ឋមន្ត្រី ស សុខា និងអ្នកសម្របសម្រួល UN ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្ពុជា**អ្នកនាំពាក្យ៖ ជនសង្ស័យជាង៤០០នាក់ ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ នារយៈពេល៦ថ្ងៃមកនេះ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការតាមភូមិភាគ ចំណុះមជ្ឈមណ្ឌលជាតិបច្ចេកវិទ្យាព័ត៌មាន**ទូតឥណ្ឌា អរគុណចំពោះសម្ដេចតេជោ ដែលផ្ដួចផ្ដើមឲ្យតភ្ជាប់ការហោះហើរត្រង់ ពីឥណ្ឌាមកកម្ពុជា ក្នុងពេលឆាប់ៗនេះ**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសាររំលែកទុក្ខជូនចំពោះលោក Mokbel អនុប្រធានាធិបតីទីមួយរបស់អ៊ីរ៉ង់ស្តីពីករណីរងគ្រោះរបស់លោក Raisi ប្រធានាធិបតីអ៊ីរ៉ង់ក្នុងឧប្បតិ្តហេតុធ្លាក់ឧទ្ធម្ភាគចក្រ**បទវិភាគ៖មុខរបរជាច្រើនទទួលការអភិវឌ្ឍជាលំដាប់ អនាគតសេដ្ឋកិច្ចចិនមានភាពល្អប្រសើរជាទូទៅ**អភិបាលខេត្តស្វាយរៀង៖ ទិវាជាតិនៃការចងចាំ គឺបានរំលឹកដល់ភាពឈឺចាប់របស់ប្រជាជនខ្មែរក្នុងរបបកម្ពុជាប្រជាធិបតេយ្យ**ទេសាភិបាលធនាគារជាតិកម្ពុជា៖ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងមានកំណើន៦% ជាមួយនឹងកម្រិតអតិផរណា ក្នុងរង្វង់២ភាគរយ ក្នុងឆ្នាំ២០២៤

អាជ្ញាធរខេត្តបន្ទាយមានជ័យ ​អំពាវនាវដល់ពលរដ្ឋប្រើប្រាស់ទឹក ដោយលក្ខណៈសន្សំសំចៃខ្ពស់​

ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ​ មានការព្រួយបារម្ភ​ ដោយសារតែមួយរយៈពេលនេះអាកាសធាតុមានការប្រែប្រួលក្ដៅហួតហែង​ ដែលធ្វើឱ្យបណ្ដាក្រុង-ស្រុកមួយចំនួនអាចប្រឈមទៅនឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនាពេលខាងមុខ ។

ពាក់ព័ន្ធនិងបញ្ហានេះ​លេខាធិការ​ដ្ឋា​ន​ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ​ ដឹកនាំដោយលោក​ ឃ្លោក​ នួយ​ អភិបាលរងខេត្ត​ និងជាប្រធានលេខាធិការ​ដ្ឋា​ន​ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំប្រជុំជាមួយក្រុមការងារមន្ទីរពាក់ព័ន្ធ​ អភិបាលក្រុង-ស្រុក​ ដើម្បីដាក់ចេញនូវវិធានការក្នុងការត្រៀម​ បង្កា​ ក្នុងករណីប្រឈមនិងការខ្វះខាតទឹកប្រើប្រាស់​ ធ្វើឡើងនៅថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៥ ម្សិលមិញ នៅសាលប្រជុំ(ខ)សាលាខេត្តបន្ទាយមានជ័យ ​។

ក្រុង-ស្រុក​ មួយចំនួនអាចប្រឈមទៅនឹងការខ្វះខាត​ទឹកប្រើប្រាស់​ ក្នុងនោះដែរ​លេខាធិការដ្ឋានគណៈកម្មាធិការគ្រប់គ្រងគ្រោះហន្តរាយថ្នាក់ខេត្ត​ ក៏បានដាក់ចេញនូវវិធានការដល់គ្រប់ក្រុង-ស្រុកទាំង៩​ អាជ្ញាធរឃុំ-សង្កាត់ទាំង៦៧​ ត្រូវណែនាំដល់ប្រជាពលរដ្ឋ​ប្រើប្រាស់ទឹកដោយលក្ខណៈសន្សំសំចៃខ្ពស់​ បើក្នុងរយៈពេល១ខែទៀត​ មិនមានភ្លៀងធ្លាក់នោះទេ​ ក្រុង-ស្រុកមួយចំនួនប្រឈមទៅនឹងការខ្វះខាតទឹកប្រើប្រាស់​ ដោយបច្ចុប្បន្នក្រុង-ស្រុកមួយចំនួនកំពុងតែប្រឈមនិងការខ្វះខាតទឹកជាបណ្តើរៗផងដែរ ។

ជាមួយគ្នាផងនេះដែរ ក្នុងចំណោមក្រុង-ស្រុកទាំង៩​ លោក​ ជូ​ បុត្រ​ អភិបាលស្រុក​ភ្នំស្រុក​ បានបញ្ជាក់ឱ្យដឹងថា​ ៖បច្ចុប្បន្ននេះផ្ទៃទឹកអាងត្រពាំងថ្ម​ នៅសល់ប្រមាណ៣០%តែប៉ុណ្ណោះ​ បើក្នុងរយពេល១ខែខាងមុខ​ មិនមានភ្លៀង​គ្រប់គ្រាន់ទេ​ នោះនឹងអាចប្រឈមនិងការខ្វះខាតទឹក​ និងអាចប៉ះពាល់ដល់ជីវចម្រុះ​នៅក្នុងអាងមួយនេះ ៕

អត្ថបទដែលជាប់ទាក់ទង