**ឆ្មាំសមុទ្រតៃវ៉ាន់និងឆ្មាំសមុទ្រចិន ប្រឈមមុខដាក់គ្នាតានតឹងសាជាថ្មី នៅក្បែរតំបន់ថ្មប៉ប្រះទឹក Pratas**អាមេរិក ប្រកាសទណ្ឌកម្មលើប្រធានាធិបតីគុយបា**សម្តេចប្រធានរដ្ឋសភា លើកទឹកចិត្ត ឯកអគ្គរដ្ឋទូតតួកគីយ៉េ ជួយជំរុញការវិនិយោគ ពាណិជ្ជកម្ម និងអ្នកទេសចរ ពីតួកគីយ៉េមកកម្ពុជាបន្ថែមទៀត**៥ខែ កម្ពុជានាំចេញអង្ករបានជាង៥៦ម៉ឺនតោន ទទួលបានចំណូលជាង៣០០លានដុល្លារ**រដ្ឋសភាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្ថានទូតសិង្ហបុរី ដើម្បីផលប្រយោជន៍ទៅវិញទៅមក**គំនិតអភិវឌ្ឍន៍ថ្មី​ដែលជា​​​”កូនសោថ្មី”សម្រាប់ការធ្វើទំនើបកម្ម**បច្ចុប្បន្នភាពគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀង៖ ក្រសួងការងារថា អ្នកសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួនជិត ១០០នាក់ ខណៈ​មន្រ្តី​ជំនាញ​បន្ត​យកចិត្តទុកដាក់​ផ្ទាល់ដល់​មន្ទីរពេទ្យ**ពីផលិតផលតូចដល់ទីផ្សារធំ៖ «បទពិសោធអភិវឌ្ឍន៍Yiwu»ជាគំរូដ៏ជោគជ័យនៃការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានរបស់ចិន**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការអចិន្ត្រៃយ៍សម្របសម្រួលការអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនៃការគ្រប់គ្រងសំរាម សំណល់រឹង និងសំណល់ប្លាស្ទិកនៅកម្ពុជា**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ៖ ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពានដល់សហគ្រាសដែលទទួលបានជ័យលាភី

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ចាប់ពីឆ្នាំ២០២៥ តទៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងកំណត់យកទិវាពលកម្មអន្តរជាតិ ១ ឧសភា ជាថ្ងៃប្រគល់ពានដល់សហគ្រាសដែលទទួលបានជ័យលាភី។

ការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ ក្នុងពិធីសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨នៃទិវាពលកម្មអន្ដរជាតិ ១ ឧសភា ឆ្នាំ២០២៤ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានបញ្ជាក់ថា សហគ្រាសជ័យលាភី ត្រូវទទួលបានការលើកទឹកចិត្ត មានជាអាទិ៍៖ ១. ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដែលមាន ៣កម្រិត, ២. វិញ្ញាបនបត្រ”សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” និង៣. ការលើកលែងការចុះអធិការកិច្ចសាមញ្ញក្នុងរយៈពេលចាប់ពី ១ឆ្នាំ ដល់ ៣ឆ្នាំ ស្របតាមកម្រិតនៃពានរង្វាន់ដែលទទួលបាន។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងថា ក្រសួងខិតខំធ្វើឱ្យប្រសើរឡើងនៅក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា។

យោងតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះបានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងវិនិយោគពង្រីកចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបចំនួន ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារថ្មីចំនួនប្រមាណជា១០,៧ម៉ឺនកន្លែង។ ជាក់ស្ដែង គិតត្រឹមខែមីនា ឆ្នាំ២០២៤ នេះ ចំនួនសហគ្រាស ដែលបានចុះបញ្ជីនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកើនឡើងពីចំនួន ៤០,៩៧៥ ដល់ចំនួន ៤៣,៨៤៩សហគ្រាស (កើនឡើងចំនួន ២,៨៧៤សហគ្រាស) ហើយចំនួនកម្មករនិយោជិតបានកើនឡើងពីចំនួន១ ៧១៥,០២៩នាក់ ដល់ចំនួន ១,៧៩៣,៤៦៧នាក់ (កើនឡើងចំនួន ៧៨,៤៣៨នាក់)។

ទន្ទឹមគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានខិតខំប្រឹងប្រែងផ្តល់សេវាស្វែងរកការងារ តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីជួយស្វែងរកការងារធ្វើជូនប្រជាពលរដ្ឋដោយបានចុះឈ្មោះអ្នកស្វែងរកការងារនិងផ្គូផ្គងបញ្ជូនអ្នកស្វែងរកការងារទៅឱ្យនិយោជក។

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានបន្តការធ្វើសមាហរណកម្ម និងទំនើបកម្មការធ្វើអធិការកិច្ចការងារ ពង្រឹងគុណភាព និងប្រសិទ្ធភាពអធិការកិច្ចការងារ ផ្អែកលើកម្រិតហានិភ័យរបស់សហគ្រាស គ្រឹះស្ថាននីមួយៗ និងវិធីសាស្ត្រអធិការកិច្ចប្រកបដោយវិជ្ជាជីវៈ និងចុះអធិការកិច្ចការងារតែ ១ដង/ឆ្នាំ ចំពោះអធិការកិច្ចសាមញ្ញ ត្រូវអនុវត្តតាមរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម។

សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈក៏ត្រូវបានលើកកម្ពស់ ដែលគិតត្រឹមខែមីនា ឆ្នាំ២០២៤ អង្គការវិជ្ជាជីវៈបានចុះបញ្ចិកាសរុបកើនដល់ ៦,៣១៧ ក្នុងនោះ សហភាពសហជីពមានចំនួន ៤២, សហព័ន្ធសហជីពមានចំនួន ២៨០, សហជីពមូលដ្ឋានមានចំនួន ៥,៩៨៣, និងសមាគមនិយោជកមានចំនួន ១២។

ជាមួយគ្នានេះ យន្តការនៃការផ្សះផ្សាវិវាទការងារ ក៏ត្រូវបានពង្រឹងទាំងសមត្ថភាព គុណភាពផ្សះផ្សាដោះស្រាយក្រៅប្រព័ន្ធតុលាការ ឱ្យកាន់តែមានប្រសិទ្ធភាពនិងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ។ ជាក់ស្ដែង ក្នុងត្រីមាសទី១ នេះ អត្រាសះជានៃការផ្សះផ្សាវិវាទការងារនៅកម្រិតក្រសួងមានអត្រាខ្ពស់ប្រមាណ ៨៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ដែលមានត្រឹមតែ ៧៦% ប៉ុណ្ណោះ។

ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក៏បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ លើការទប់ស្កាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ និងការងារដោយបង្ខំដោយបានចុះផ្សព្វផ្សាយទប់ស្កាត់ការប្រើប្រាស់ពលកម្មកុមារ និងចុះធ្វើអធិការកិច្ច ដាក់កំហិត និងផាកពិន័យ ព្រមទាំងព្រមានចាត់វិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ចំពោះម្ចាស់សហគ្រាស គ្រឹះស្ថាន សិប្បកម្មឡឥដ្ឋ និងកសិឧស្សាហកម្មទាំងឡាយណាដែលមិនអនុវត្តបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលអនុញ្ញាតឱ្យប្រើប្រាស់ពលកម្មកុមារ។

បើតាម ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ សង្កេតឃើញថា បងប្អូនកម្មករនិយោជិតមានការសាទរយ៉ាងខ្លាំងចំពោះចំណាត់ការរបស់ក្រសួង ក្នុងការដាក់ចេញវិធានការបង្ការទប់ស្កាត់បានទាន់ពេលវេលា នូវរាល់បញ្ជដែលអាចកើតឡើងជាយថាហេតុនិងដំណោះស្រាយរាល់បាតុភាពនានាប្រកបដោយបុរសកម្ម ក៏ដូចជាការដោះស្រាយវិវាទការងារ ករណីរោងចក្រក្ស័យធនដោយថៅកែរត់ចោល ឬដោយអគ្គិភ័យឆេះរោងចក្រជាដើម ព្រមជាមួយនឹងការផ្តល់សេវាសាធារណៈ ប្រកបដោយគុណភាព និងទាន់ពេលវេលា ៕

អត្ថបទដែលជាប់ទាក់ទង