**សមយុទ្ធ​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​«អៀន​ខ្មាស»​របស់​លោក​ខាង​លិច​គឺ​ក្រុង​ម៉ូស្គូ**លោក ពូទីន ស្បថចូលកាន់តំណែងនៅវិមានក្រឹមឡាំង**លោក Modi បោះឆ្នោត ខណៈដំណាក់កាលបន្ទាប់នៅក្នុងការបោះឆ្នោតឥណ្ឌាចាប់ផ្តើម**រដ្ឋអាហ្រ្វិកចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិជាមួយរុស្ស៊ី**EU ស្នើ​ជម្រើស​ថ្មី​ដើម្បី​ទាញ​ប្រាក់​រុស្ស៊ី**សមាជិកសភាចក្រភពអង់គ្លេសបន្ទោសប្រទេសចិនចំពោះការបំពានទិន្នន័យ MOD**ចៅក្រម​ប៉ូឡូញ​ដែល​រត់គេច​ខ្លួន​បាន​បដិសេធ​ការ​កំពប់​អាថ៌កំបាំង​ជាតិ**សមាជិកសភារុស្ស៊ីស្នើសេវាណាត់ជួបដែលគ្រប់គ្រងដោយរដ្ឋ**នីហ្សេរីយ៉ា បដិសេធផែនការធ្វើមូលដ្ឋានទ័ពអាមេរិក និងបារាំង**បារាំង និងចិន អំពាវនាវឱ្យមានរដ្ឋប៉ាឡេស្ទីន**ទេសរដ្ឋមន្ត្រីលី ធុជ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មការការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ នៃអនុសញ្ញាអូតាវ៉ា ដើម្បីពង្រឹងបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា**ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី នឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត**អភិបាលខណ្ឌឬស្សីកែវ ព្រមាននិងហាមមិនអនុញាតក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន**ទូតអាមេរិកចប់អាណត្តិប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង អាមេរិក-កម្ពុជា**ក្រុមការងារអាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន**បក្ខពួកពីរនាក់ទៀតរបស់ជនសង្ស័យ ឡេង ចាន់ណា ត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស**រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺព័ត៌មានករណីប្រជាពលរដ្ឋ ១១៧គ្រួសារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ ពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង ស្ថិតនៅចំណុចអូរ១៧ ភូមិដីក្រហម ស្រុកវាលវែង**សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោស ជនសង្ស័យករណីជួញដូរ និងរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែកក្កដា**អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ចំនួន៤នាក់​​​ ពី​បទល្មើស​​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ជិត ២គីឡូក្រាម

សម្តេចតេជោ មិនរុញឱ្យប្រជាជនកម្ពុជាស្អប់វៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានថ្លែងថា ពាក់ព័ន្ធនឹងបញ្ហាព្រែកជីកហ្វូណន-តេជោ សម្ដេចមិនរុញឱ្យប្រជាជនកម្ពុជាស្អប់ប្រជាជនវៀតណាមទេ តែសូមឱ្យខាងវៀតណាមត្រូវធ្វើដូចគ្នា ម្យ៉ាងទៀតរឿងដែលវៀតណាមបិទទំនប់នៅខាងក្រោម ធ្វើឱ្យចាល់ទឹកជំនន់លិចខេត្តមួយចំនួនរបស់កម្ពុជា សម្ដេចមិនដែលនិយាយទេពីមុន ដូច្នេះភាគីវៀតណាមគួរតែគិតគូរដល់ចំណុចនេះផង។

សម្តេចតេជោ បានថ្លែងបែបនេះក្នុងឱកាសដែលសម្ដេចអញ្ជើញជាអធិបតីក្នុងពិធីពិសាអាហារមហាគ្រួសារឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

សម្ដេចតេជោ បានមានប្រសាសន៍ថា សម្តេចមិនមែនរុញឱ្យប្រជាជនកម្ពុជាស្អប់ប្រជាជនវៀតណាមនោះទេ ប៉ុន្តែក៏សុំឱ្យប្រជាជនវៀតណាមសូមធ្វើករណីដូចគ្នា ឱ្យគិតគូរផលប្រយោជន៍គ្នាទៅវិញទៅមក។

សម្ដេចតេជោ បានបន្តថា វៀតណាមបង្កបង្កើនផលបានល្អណាស់ ដោយគេមានវិធីសាស្ត្រការពារផលប្រយោជន៍ប្រជាជនរបស់គេ។ គេធ្វើទំនប់ច្រើនណាស់ កាលណាទឹកជំនន់ចុងខែកក្កដាដើមខែសីហាមកដល់ ហើយប្រជាជនគេមិនទាន់ប្រមូលផលនោះ គឺគេបិទទំនប់ទាំងអស់ដើម្បីការពារស្រូវ ការពារផលដំណាំរបស់គេ ធ្វើឱ្យទឹលជំនន់ចាល់ និងជន់លិចខេត្តមួយចំនួនរបស់កម្ពុជាដែលជាប់នឹងព្រំដែនវៀតណាមរៀងរាល់ឆ្នាំ ពិសេសនៅខេត្តកណ្ដាល, ព្រៃវែង, ស្វាយរៀង, តាកែវ និងកំពត។

សម្ដេចតេជោ បានបន្តថា ប្រជាពលរដ្ឋតែងថា ហេតុអ្វីបានជាទឹកចេះតែចាល់នៅដើមរដូវនៅចុងខែកក្កដាដើមខែសីហា? មូលហេតុគឺត្រង់ថា វៀតណាមបិទទំនប់បាំងរំហូរទឹកដែលត្រូវធ្លាក់ទៅក្រោម ដូច្នេះធ្វើឱ្យលិចនៅខាងកម្ពុជា។

សម្ដេចតេជោ ក៏បានផ្ដាំទៅវិទ្យាស្ថានសិក្សាស្រាវជ្រាវកាន់ថឺ របស់វៀតណាម ថាឱ្យមើលរឿងនេះផង ខណៈទិន្នន័យសិក្សានៅក្រសួងធនធានទឹកនិងឧតុនិយមកម្ពុជា នៅតែមានក្នុងដៃរបស់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចមិនដែននិយាយពីបញ្ហានេះទេពីមុនមក ប៉ុន្តែថ្ងៃនេះសម្ដេចតេជោបង្ខំចិត្តត្រូវតែនិយាយ កុំឱ្យភាគីវៀតណាមគិតតែផលប្រយោជន៍របស់ខ្លួន។ កម្ពុជាមិនទាន់បានធ្វើអ្វីផង ស្រាប់តែមកវាយប្រហារថែមទៀត ដោយភ្ជាប់ទៅនឹងបញ្ហាកងទ័ព និងបញ្ហាផ្សេងៗមិនចេះចប់។ ដូច្នេះសង្ឃឹមថាមេដឹកនាំវៀតណាមនឹងចាប់ផ្ដើមយល់។

សម្ដេចតេជោ បានសង្កត់ធ្ងន់ថា ចំពោះការងារជីកព្រែកជីកហ្វូណន-តេជោ គ្មានការចរចាអ្វីទៀតឡើយ ពីព្រោះជាកិច្ចការរបស់កម្ពុជាសុទ្ធសាធ មិនពាក់ព័ន្ធ មិនប៉ះពាល់ដល់ប្រទេសណាឡើយ គឺមានតែផលចំណេញទាំងអស់គ្នាទៅវិញទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានទម្លាយទៀតថា ធ្លាប់មានអ្នកទៅផ្លុំត្រចៀកមេដឹកនាំវៀតណាមរឿងដែលកម្ពុជាអភិវឌ្ឍកោះនរា។ សម្ដេចបន្ថែមថា កោះនរាពីមុនគឺមានរួចមកហើយ ហើយបច្ចុប្បន្នកម្ពុជាប្រឹងទប់ច្រាំងកោះនេះ និងប្រែក្លាយទៅជាតំបន់អភិវឌ្ឍន៍ ហើយនៅកៀកនឹងរាជធានីភ្នំពេញ គ្មានផលប៉ះពាល់លើប្រទេសណាឡើយ ដូច្នេះមិនគួរឈឺឆ្អាលជ្រុលពេកទេ ៕

អត្ថបទដែលជាប់ទាក់ទង