**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព**លោក នេតាន់យ៉ាហ៊ូ នឹងបន្តឈរឈ្មោះបោះឆ្នោតសម្រាប់អាណត្តិថ្មីក្នុងឆ្នាំនេះ បន្ទាប់ពីលោកត្រាំ សម្តែងភាពសង្ស័យថា តើមេដឹកនាំរូបនេះចង់បន្តតំណែងទៀតឬយ៉ាងណា**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៥ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**សម្តេចតេជោ ប្រកាសចាត់វិធានការលើក្រុមឈ្មួញនាំសាច់បង្កកពីប្រទេសថៃ និងហៅឈ្មួញមកសួរដោយផ្ទាល់ រកមុខមន្ត្រីដែលពាក់ព័ន្ធ**ជនជាតិចិន ១៥៦នាក់ពាក់ ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា

អភិបាលខណ្ឌឬស្សីកែវ ព្រមាននិងហាមមិនអនុញាតក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ភ្នំពេញ៖ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ បានព្រមាន និងហាមប្រាមមិនអនុញាតឲ្យក្រុមហ៊ុន ឬម្ចាស់កម្មសិទ្ធិក្បាលដីទាំងឡាយណា ដែលរស់នៅជាប់មាត់ព្រែកអូរវែង រំលោភយកដីចំណីព្រែកជាសម្បត្តិរដ្ឋ មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនជាដាច់ខាត។

លោកព្រមានថា ប្រសិនបើនៅតែមានការបំពានលួចចាក់អាចម៌ដីរំលោភ និងកាន់កាប់ដោយខុសច្បាប់នូវដីចំណីព្រែកអូរវែង នោះក្រុមហ៊ុន ឬម្ចាស់កម្មសិទ្ធិក្បាលដីទាំងអស់នោះ ប្រាកដជាត្រូវប្រឈមមុខចំពោះច្បាប់ជាក់ជាមិនខានឡើយ។

លោក ជិន ប៊ុនធឿន បានចេញមកព្រមានយ៉ាងដូច្នេះ ក្នុងពេលលោកដឹកនាំចៅសង្កាត់ មេភូមិ និងមន្ត្រីជំនាញតាមបណ្ដាការិយាល័យ ជាមួយមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត នាំយកគ្រឿងចក្រអេស្កាវ៉ាទ័រមកកាយរាល់កាកសំណល់ និងសំរាមផ្សេងៗជាង២លានម៉ែត្រគូប ដែលកកស្ទះចេញឲ្យអស់ សំដៅធ្វើយ៉ាងណាបើកមុខ ឬផ្លូវទឹក ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាទៅលើលំនៅដ្ឋាន ក៏ដូចជាជួយសម្រួលដល់ការធ្វើដំណើរ ចេញចូលប្រកបមុខរបររកស៊ីទទួលទានរបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយខណ្ឌចំនួន៥ (ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌ៧មករា, ខណ្ឌដូនពេញ, ខណ្ឌទួលគោក) នៅត្រង់បណ្ដោយកំណាត់ព្រែកអូរវែងមួយកន្លែង ក្នុងសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា នាប៉ុន្មានថ្ងៃចុងក្រោយនេះ ពោលគឺកាលពីថ្ងៃទី៥ និងថ្ងៃទី៧ ខែឧសភា នៅរាជធានីភ្នំពេញ ពិសេសខណ្ឌឬស្សីកែវ មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងជោគជាំ ហើយបណ្ដាលឲ្យជន់លិចកំណាត់ផ្លូវ និងលំនៅដ្ឋាន ក៏ដូចជា មានការពិបាកធ្វើដំណើរមួយចំនួន ពីសំណាក់ប្រជាពលរដ្ឋ ទើបបណ្ដាលឲ្យអាជ្ញាធរខណ្ឌឬស្សីកែវ សង្កាត់ និងភូមិ ជាមួយមន្ត្រីជំនាញពាក់ព័ន្ធ បានសហការខិតខំធ្វើយ៉ាងណា ក្នុងការប្រើប្រាស់គ្រប់វិធានការជំនាញ បច្ចេកទេស ទាំងលើការដាក់ម៉ាស៊ីនបូមរំដោះទឹកចេញ និងការប្រើប្រាស់គ្រឿងចក្រគាស់កាយរាល់កាកសំណល់ផ្សេងៗតាមព្រែកអូរ ក្នុងការបើកផ្លូវទឹកជាដើម ដើម្បីរំដោះការជន់លិចដោយសារជំនន់ទឹកភ្លៀង យ៉ាងសស្រាក់សស្រាំ និងទាន់ពេលវេលាជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង