**បារាំង និងចិន អំពាវនាវឱ្យមានរដ្ឋប៉ាឡេស្ទីន**ទេសរដ្ឋមន្ត្រីលី ធុជ ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធអនឡាញនៃគណៈកម្មការការស្តីពីការជំរុញអនុលោមភាពកិច្ចសហប្រតិបត្តិការ នៃអនុសញ្ញាអូតាវ៉ា ដើម្បីពង្រឹងបទដ្ឋាន តម្លាភាព កាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា**ទទួលយកការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យសំណល់រាវ ដើម្បីរួមចំណែកក្នុងការពារជីវៈចម្រុះ**សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា និស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្រ្តាលី នឹងជាធនធានមនុស្សដ៏ពូកែ បំពេញការសិក្សាដោយមិនភ្លេចទឹកដីកំណើត**អភិបាលខណ្ឌឬស្សីកែវ ព្រមាននិងហាមមិនអនុញាតក្រុមហ៊ុន និងម្ចាស់កម្មសិទ្ធិទាំងឡាយណា ដែលរំលោភយកដីចំណីព្រែកអូរវែង មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន**ទូតអាមេរិកចប់អាណត្តិប្រចាំនៅកម្ពុជា បង្ហាញសុទិដ្ឋិនិយម និងវាយតម្លៃខ្ពស់លើទំនាក់ទំនងល្អរវាង អាមេរិក-កម្ពុជា**ក្រុមការងារអាវុធហត្ថខណ្ឌទួលគោក ចុះសួរសុខទុក្ខគ្រួសារសមាជិក ដែលមានប្រពន្ធទើបតែសម្រាលកូន**បក្ខពួកពីរនាក់ទៀតរបស់ជនសង្ស័យ ឡេង ចាន់ណា ត្រូវបានតុលាការសម្រេចឃុំខ្លួនពាក់ព័ន្ធនឹងបទឆបោកមានស្ថានទម្ងន់ទោស**រដ្ឋបាលខេត្តពោធិ៍សាត់ បំភ្លឺព័ត៌មានករណីប្រជាពលរដ្ឋ ១១៧គ្រួសារ សំណូមពរដល់ថ្នាក់ដឹកនាំ មេត្តាជួយពិនិត្យ ពាក់ព័ន្ធនឹងការអភិរក្សផ្លូវអន្ទង់អាំង ស្ថិតនៅចំណុចអូរ១៧ ភូមិដីក្រហម ស្រុកវាលវែង**សាលាដំបូងខេត្តត្បូងឃ្មុំ សម្រេចផ្តន្ទាទោស ជនសង្ស័យករណីជួញដូរ និងរក្សាទុកដោយ ខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅស្រុកត្បូងឃ្មុំ កាលពីថ្ងៃទី១០ ខែកក្កដា**អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ចំនួន៤នាក់​​​ ពី​បទល្មើស​​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ជិត ២គីឡូក្រាម**អយ្យការអមសាលាដំបូងខេត្តស្វាយរៀង សម្រេច​ចោទ​ប្រកាន់​ជនសង្ស័យ​ចំនួន៤នាក់​​​ ពី​បទល្មើស​​ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ជិត ២គីឡូក្រាម**ឯកអគ្គរាជទូតកាតា បេ្តជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកាតា-កម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភដល់ការព្យាបាលជំងឺរបស់លោកព្រឹទ្ធាចារ្យ គង់ ណៃ**ខេត្តកែប គឺជាខេត្តទី៤ ដែលក្រសួងការងារ បន្តពង្រីកការបញ្ជ្រាបការយល់ដឹងឲ្យកាន់តែស៊ីជម្រៅលើរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ**គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចុះឈ្មោះអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ២០២៤**ឯកឧត្តម ស សុខា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ របស់សាកលវិទ្យាល័យជាតិបាត់ដំបង**មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នាំយកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ ឧបត្ថម្ភដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុកទឹកផុស**ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញសន្តិសុខ ព្រហ្មទណ្ឌ គ្រឿងញៀន និងការងារអន្តោប្រវេសន៍**ឯកឧត្តម សុខ លូ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការដាំកូនឈើនៅតាមដងផ្លូវសំខាន់ៗក្នុងក្រុងបាត់ដំបង

សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយស «សមាគមឧកញ៉ាកម្ពុជា» បានប្រកាសខ្លាំងៗប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន នៅពេលខាងមុខនេះ ដើម្បីផ្តល់នូវប្រយោជន៍ដ៏មហិមាដល់ជាតិ និងប្រជាជនកម្ពុជា ទោះបីជាមានការជំទាស់ និងលាបពណ៌ដោយភាគីវៀតណាម និងមេដឹកនាំក្រុមជ្រុលនិយមកម្ពុជាក៏ដោយ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនអាចរកលុយដើម្បីសាងសង់ព្រែកជីកនេះបាន កម្ពុជានឹងប្រមូលលុយពីឧកញ៉ា និងអ្នកឧកញ៉ា ជីកព្រែកនេះតែម្តង។ ជាមួយគ្នានេះ សម្តេចក៏បានរិះគន់ចំពោះ ក្រុមប្រឆាំងនៅក្រៅប្រទេស ជាពិសេស លោក សម រង្ស៉ី ដែលប្រឆាំងនឹងប្រយោជន៍របស់ខ្មែរដោយរារាំងចំពោះគម្រោងព្រែកជីកនេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមណាស់ ដែលសម្តេចដាក់ចេញនយោបាយ កម្ចាត់ជនក្បត់ជាតិ៣ជំនាន់ ព្រោះជននេះ សូម្បីប្រយោជន៍ជាតិក៏ប្រឆាំងដែរ។

ទន្ទឹមនឹងនេះ សម្តេចតេជោ ក៏បានចំអកដល់ទណ្ឌិត សម រង្ស៉ី ដែលមិនស្គាល់ភូមិសាស្ត្រប្រទេសកម្ពុជាថែមទៀត ហើយរិះគន់ព្រែកជីកហ្វូណនតែខុសភូមិសាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសួរទៅ អ្នកសិក្សាស្រាវជ្រាវវៀតណាម ដែលវាយប្រហារចំពោះគម្រោងព្រែកជីកហ្វូណនតេជោ ដែលថានឹងធ្វើឱ្យបាត់ទឹក៧០ភាគរយនៅវៀតណាម ដោយសួរថា តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹកគឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈ ប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង ៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកថា គម្រោងវារីអគ្គីសនីសាយ៉ាបូរី ក៏ធ្លាប់ត្រូវបានគេជំទាស់ដែរ។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកប្រសាសន៍សម្តេចប្រាប់ទៅឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ ថា វារីអគ្គិសនីនេះ ត្រូវគេជំទាស់ ព្រោះវិនិយោគដោយចិន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមិនរុញឱ្យប្រជាពលរដ្ឋស្អប់វៀតណាមនោះទេ តែខាងវៀតណាម ត្រូវធ្វើដូចគ្នា។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា វៀតណាម បានធ្វើទំនប់ច្រើនណាស់ ដើម្បីការពារផលដំណាំរបស់គេ ហើយបង្កជាផលប៉ះពាល់មកកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំទៅវិទ្យាស្ថានកាន់ធើរបស់វៀតណាម សិក្សាពីផលប៉ះពាល់លើកម្ពុជា ព្រោះទំនប់ទឹករបស់វៀតណាម។ សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា វៀតណាម នឹងយល់ពីកិច្ចការសាងសង់ព្រែកជីកហ្វូណន-តេជោ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាអត់មានត្រូវការចរចាជាមួយវៀតណាម រឿងព្រែកជីកហ្វូណន-តេជោនោះឡើយ គឺនិយាយគ្នាត្រង់ៗតែម្តង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេដឹកនាំវៀតណាម គួរយល់ថា ហេតុអ្វីបានសម្តេចលើកឡើងបញ្ហានេះ ជាសាធារណៈបែបនេះ? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាជនក្បត់ជាតិ សម រង្ស៉ី កន្លងទៅចោទសម្តេចថា ជាអាយ៉ងវៀតណាម តែពេលនេះខ្លួនគេបានចូលរួមជាមួយវៀតណាម ប្រឆាំងចំពោះប្រយោជន៍ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលនេះវៀតណាម ចេញមកប្រឆាំងគម្រោងព្រែកជីករបស់កម្ពុជា ដូច្នេះសម្តេចត្រូវតែចេញតំណាងឱ្យជាតិខ្មែរទាំងមូល ក្នុងការការពារប្រយោជន៍ខ្មែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើចង់ស្ងប់ស្ងាត់ វៀតណាម ត្រូវតែស្ងាត់ដូចគ្នា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរ ត្រូវរួមគ្នាការពារប្រយោជន៍ជាតិ ហើយប្រឆាំងនឹងជនដែលប្រឆាំងប្រយោជន៍ជាតិ។ សម្តេចតេជោ ហ៊ុន សែន ទូន្មានទៅប្រទេសមួយចំនួន ឱ្យបញ្ឈប់ការប្រឆាំងនឹងគម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជាតទៅទៀត ៕

អត្ថបទដែលជាប់ទាក់ទង