**មហាសន្និបាតអបអរសាទរខួប ១០៥ ឆ្នាំនៃការបង្កើតបក្សកុម្មុយនីស្តចិនប្រារព្ធឡើង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ**អភិបាលខេត្តបន្ទាយមានជ័យ ណែនាំក្រុមការងារលេខាធិការដ្ឋានក្រុង-ស្រុក ត្រូវធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងនិវត្តជន**ជប៉ុនសរសើរកម្ពុជាដែលអត់ធ្មត់ បើកចំហ និងប្រើច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែនជាមួយថៃ**កម្ពុជា-អាមេរិក ចុះហត្ថលេខាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាស**មនុស្សចំនួន ១ ០២៨នាក់បានស្លាប់ ដោយសារតែបញ្ហារលកកម្តៅ ដែលបានបញ្ចេញឥទ្ធិពលទូទាំងតំបន់អឺរ៉ុប**ពលរដ្ឋលីបង់ប្រហែល ៤០ម៉ឺននាក់ ដែលរត់គេចពីសង្រ្គាម បានត្រឡប់ទៅផ្ទះរបស់ពួកគេ នៅភាគខាងត្បូងវិញ**៦ខែ កម្ពុជាទទួលបានចំណូលជាង ១៨លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវទេសចរអន្តរជាតិ ចូលទស្សនារមណីយដ្ឋានអង្គរ**ស៊ុយអែត ចុះកុងត្រាដើម្បីប្រគល់យន្តហោះចម្បាំង Gripen E ចំនួន១៦គ្រឿង ដល់អ៊ុយក្រែន**សង្គមស៊ីវិលកម្ពុជា-ចិន រួមគ្នាលើកកម្ពស់វិស័យអប់រំតាមរយៈការផ្តល់សម្ភារៈកីឡា «កញ្ចប់ Panda»**លោក Min Aung Hlaing នឹងបំពេញទស្សនកិច្ចផ្លូវការមួយទៅកាន់ប្រទេសឡាវ ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**អាមេរិកបង្កើនវត្តមានយោធានៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ដើម្បីគាំទ្រដល់ប្រតិបត្តិការជួយសង្រ្គោះ ក្នុងគ្រោះរញ្ជួយដី**លោក Netanyahu៖ អ៉ីស្រាអែលនឹងមិន ដកថយចេញពីភាគខាងត្បូងលីបង់ឡើយ ដរាបណាក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់នៅតែបន្តបង្កការគំរាមកំហែង**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស

សមាជិកសភាអាស៊ី និងប៉ាស៊ីហ្វិក​ ប្តេជ្ញាចិត្តជាថ្មីម្តងទៀត ក្នុងកិច្ចសហការជាមួយដៃគូដើម្បីអនុវត្ត ICPD30

ភ្នំពេញ​៖​ កិច្ចប្រជុំនៃគណៈកម្មាធិការអចិន្ត្រៃយ៍ AFPPD ស្តីពីមនុស្សវ័យចំណាស់សកម្ម និងកិច្ចសន្ទនារវាងសភាអាស៊ី​ និងអារ៉ាប់​ ស្តីពីយុវជន បានបញ្ចប់ដោយដាក់ចេញនូវអនុសាសន៍រួម​ ដើម្បីជំរុញការអនុវត្តសកម្មភាពកម្មវិធី ICPD30 និងរបៀបវារៈឆ្នាំ២០៣០។

វេទិកាសមាជិកសភា​ AFPPD ទទួលស្គាល់នូវ​ (១) សារៈសំខាន់នៃការប្រមូល​ និងវិភាគព័ត៌មានសម្រាប់តម្រូវការប្រជាសាស្រ្តដែលតែងតែផ្លាស់ប្តូរឥតឈប់ឈរ (២) ការគិតគូរពីតម្រូវការ​ និងបញ្ហាប្រឈមខុសគ្នារវាងក្រុមវ័យចំណាស់នៅទីប្រជុំជន និងជនបទ ស្រ្តី​ និងបុរស ការប្រែប្រួលអាកាសធាតុ និងជម្លោះ (៣) ការចូលរួមចំណែកដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់មនុស្សចាស់នៅក្នុងសង្គម​ និងសេដ្ឋកិច្ច (៤) សិទ្ធិនៅក្នុងការសម្រេចចិត្ត និងផ្តល់ព័ត៌មានគ្រប់គ្រាន់អំពីសុខភាពតាំងពីនៅដំណាក់កាលដំបូង និង (៥)បង្កើតគោលនយោបាយដែលគិតគូរ និងបង្កលក្ខណៈអំណោយផលដល់អន្តរទំនាក់ទំនង និងសាមគ្គីភាព រវាងក្រុមយុវវ័យ ក្រុមអាយុនៃអ្នកធ្វើការ និងមនុស្សចាស់​ ដោយឈរលើមូលដ្ឋានសិទ្ធិមនុស្សជាសកល។

ក្នុងន័យនេះ សមាជិកសភានៃវេទិកាសភាអាស៊ីដើម្បីប្រជាជន​ និងការអភិវឌ្ឍ AFPPD បានប្តេជ្ញាចិត្តសារជាថ្មីក្នុងកិច្ចសហការជិតស្និទ្ធជាមួយដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល រដ្ឋាភិបាល វេទិកាសភាអន្តរជាតិដើម្បីជំរុញការអនុវត្ត​ ICPD30 និងរបៀបវារៈឆ្នាំ២០៣០​ ឱ្យសម្រេចតាមគោលដៅកំណត់។

ក្រោយពីបញ្ចប់កិច្ចពិភាក្សាដោយជោគជ័យ​ គណៈប្រតិភូសភាបានចូលរួមនៅក្នុងកម្មវិធីលៀងសាយភោជន៍នៅគេហដ្ឋាន ឯកឧត្តម ប្រធានសភាជប៉ុន។ ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ឡោក ខេង បានជួជួបសំណេះសំណាលការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន រដ្ឋមន្រ្តីសង្គមកិច្ច ការងារ និងសុខាភិបាល នៃសភាជប៉ុន ឥស្សរជនឆ្នើមនៃសមាគមសភាជប៉ុនដើម្បីប្រជាជន និងគណៈប្រតិភូនៃសភាអារ៉ាប់ អាស៊ី​ និងប៉ាស៊ីហ្វិក​ ប្រមាណជាង២០ប្រទេស ព្រមទាំងតំណាងអង្គការនានាដូចជា UNFPA, IPPF, APDA, Plan international និងអង្គការអន្តរជាតិផ្សេងៗទៀត ៕

អត្ថបទដែលជាប់ទាក់ទង