**ក្នុងខែមេសា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ២២គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង ៣០៩លានដុល្លារ**លោក ស៊ី បដិសេធមិនគាំទ្រ សន្និសីទសន្តិភាព ឯកតោភាគីរបស់ Zelensky**អាមេរិក​ប្រាប់​អ៊ីស្រាអែល​ថា ខ្លួន​នឹង​មិន​គាំទ្រ​ប្រតិបត្តិការ Rafah ដូច​ការ​គ្រោងទុក​បច្ចុប្បន្ន​ទេ**ក្រសួងចំនួនបី ចេញសេចក្តីប្រកាសព័ត៌មានរួម ស្ដីពីកិច្ចប្រជុំត្រីភាគី អំពី «ការងារកសិកម្ម អភិវឌ្ឍន៍ជនបទ និងធនធានទឹក»**ឯកឧត្តម ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក​​​​​​ដឹកនាំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំស្តង់តាំងពិព័រណ៍សមិទ្ធផលវិស័យធនធានទឹក ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ឆ្នាំ២០២៤**សពរបស់ឯកឧត្ដម ជាវ តាយ ត្រូវបានដង្ហែទៅបញ្ចុះ នៅភូមិកំណើត ក្នុងស្រុកពារាំង ខេត្តព្រៃវែង**ACU បានដំណើរការពិនិត្យ វិភាគ និងសម្រេចលើពាក្យបណ្តឹង៥៥ និងបញ្ជូនជនសង្ស័យ៣នាក់ ទៅតុលាការខេត្តកំពង់ឆ្នាំង ក្នុងខែឧសភា**ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ណែនាំដល់អាជ្ញាធរឃុំ កម្លាំងប្រជាការពារ ត្រូវចុះពិនិត្យស្រាវជ្រាវកំណត់មុខសញ្ញាក្រុមប្រព្រឹត្តបទល្មើសនេសាទ ដើម្បីចាត់វិធានការការពារ**ឯកឧត្តម សុខ សូកេន បញ្ជាក់ពីចក្ខុវិស័យក្នុងការពង្រឹងកិច្ចសហការដ៏ល្អរវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុន Huawei ក្នុងការជំរុញទេសចរណ៍ឌីជីថលនៅកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា និងឯកអគ្គរដ្ឋទូតរុស្សី ពេញចិត្តចំពោះកិច្ចសហប្រតិការអនុវត្តច្បាប់ និងការបន្តបណ្ដុះបណ្ដាលធនធានមនុស្ស**សម្តេចតេជោ ផ្ញើសារថ្លែងអំណរគុណ នាយឧត្ដមសេនីយ៍ជាន់ខ្ពស់ មីន អោងឡាំង ដែលផ្ញើសារអបអរសាទរជូន សម្តេចក្នុងឱកាសជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា**ឯកឧត្ដមរដ្ឋមន្រ្ដីឆាយ ប្ញទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ**មន្ទីររៀបចំដែនដី ខេត្តកំពង់ចាម ចេញសេចក្តីប្រកាសព័ត៌មានស្តីពី ករណីរាជរដ្ឋាភិបាលសម្រេចធ្វើអនុប្បយោគ និងការផ្ទេរសិទ្ធិកាន់កាប់ដី ជូនគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម**អភិបាលខេត្តកំពង់ចាម អញ្ជើញបើកការដ្ឋានខួងអណ្ដូងបុក និងចុះផ្តល់ទឹកស្អាតដល់សាលារៀនដែលជួបបញ្ហាប្រឈមខ្វះទឹក**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត**ក្រសួងការងារជូនដំណឹងស្តីពី ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការផ្សព្វផ្សាយលេខគណនីធនាគារក្លែងក្លាយរបស់បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង QR Code ផ្ទេរប្រាក់ក្លែងក្លាយ**៤ខែ កម្ពុជាទទួលបានចំណូលជិត ២០លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស**កិច្ចសហការលើការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ត្រូវបានលើកយកមកពិភាក្សាក្នុងជំនួបរវាង ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ជាមួយប្រធានសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា**ឧបនាយករដ្ឋមន្ត្រី ស សុខា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា**រដ្ឋមន្រ្តីក្រសួងបរិស្ថាន ផ្តល់ឱកាសឱ្យក្មេងស្រីជនជាតិដើមភាគតិច បានសិក្សាស្វែងយល់អំពីតួនាទីរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានក្នុងរយៈពេល១ថ្ងៃ

ស្ថាបត្យករកូរ៉េ កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម ឱ្យមានភាពប្រសើរឡើងវិញ

ភ្នំពេញ៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA)តាមរយៈមូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េ(KCHF) កំពុងជួសជុលពង្រឹងគ្រឹះប្រាសាទជម តាមបច្ចេកទេសអាណាស្ទីឡូសឱ្យមានភាពប្រសើរឡើងវិញ។

ស្ថាបត្យករកូរ៉េ ដែលកំពុងអនុវត្តគម្រោងជួសជុលប្រាសាទជម លោក EO JINKYU ឱ្យដឹងថា នេះគឺជាដំណាក់កាលនៃការត្រូវពង្រឹងគ្រឹះនៃប្រាសាទ ដែលត្រូវរៀបខឿនទាំងបីស្រទាប់របស់ប្រាសាទឡើងវិញជាមុនសិន បន្ទាប់មក ទើបអាចរៀបចំផ្នែកខាងក្នុងនៃគ្រឹះ។

ក្នុងការរៀបចំគ្រឹះនេះ សម្រាប់កន្លែងណាដែលមានថ្មបាយក្រៀមចាស់ ដែលនៅល្អមានគុណភាពរឹងមាំ គឺត្រូវរក្សាទុកដដែល ប៉ុន្តែ សម្រាប់កន្លែងដែលមានថ្មបាយក្រៀមពុកផុយ អស់គុណភាព គឺត្រូវប្ដូរជំនួសដោយថ្មបាយក្រៀមថ្មី។

លោក EO JINKYU ឱ្យដឹងទៀតថា ការជួសជុលប្រាសាទជម មានបញ្ហាលំបាកច្រើន ដោយសារស្ថានភាពប្រាសាទខូចខាតធ្ងន់ធ្ងរ ដូចជា ថ្មមានការខូចខាតច្រើន ទាមទារឱ្យជួសជុលឡើងវិញ។ ថ្មខ្លះជាប្រភេទថ្មប្រើប្រាស់ឡើងវិញដែលដូនតាបានយកពីប្រាសាទផ្សេងៗ ធ្វើឱ្យពិបាករកថ្មផ្គុំឡើងវិញ និងការពិបាកកំណត់ទីតាំងដើមនៃថ្មជាដើម។

បើទោះបីជាយ៉ាងណាក្តី ក្នុងរយៈពេល៧ខែចុងក្រោយនេះ ក្រុមការងារបានខិតខំប្រឹងប្រែងដំឡើងគ្រឹះថ្មីរបស់ប្រាសាទជមបាន៨០ភាគរយ ជួសជុលថ្មដែលខូចគុណភាព សម្រង់ប្លង់ថ្មនីមួយៗ បានផ្គុំហោជាង និងកំពូលផ្កាឈូកចេញជារូបរាង ឡើងវិញបានមួយចំនួន និងបានបញ្ចប់គូសប្លង់ រូបភាពទាំងបួនទិសហើយ។

គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយត្រូវបានផ្អាកមួយរយៈពេល ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែកាលពីឆ្នាំ២០២១ គម្រោងជួសជុលបានចាប់ផ្តើមឡើងវិញ ហើយបន្តរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង