អភិសន្តិបណ្ឌិត ស សុខា បន្តដឹកនាំគណៈប្រតិភូស្តាប់បទបង្ហាញរបស់មន្រ្តីជាន់ខ្ពស់ នៅទីក្រុង Kempten នៃប្រទេសអាល្លឺម៉ង់

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដដែលនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា ស្តាប់បទបង្ហាញស្តីពីប្រព័ន្ធរដ្ឋបាលមូលដ្ឋាននៅអាល្លឺម៉ង់ (បទពិសោធក្រុង Kempten តំបន់ Allgau)” នៅទីក្រុង Kempten នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។
ជាមួយគ្នានោះដែរ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា ក៏បានបន្ត ទស្សនកិច្ចទស្សនាមន្ទីរពិសោធន៍ នៃអនាគត (Future Lab) និងស្តាប់បទបង្ហាញស្តីពី “យុទ្ធសាស្ត្រទីក្រុងឆ្លាតវៃ នៃក្រុង Kempten” ដោយលោកបណ្ឌិត Richard Schiebl និង Andreas Ellinger ក្នុងទីក្រុង Kempten សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ៕

